១២​វិធី​ដើម្បី​លាក់បាំង​អារម្មណ៍​ស្រលាញ់​មនុស្ស​ស្រី​

១២​វិធី​ដើម្បី​លាក់បាំង​អារម្មណ៍​ស្រលាញ់​មនុស្ស​ស្រី​

តើ​អ្នក​ចង់​លាក់​អារម្មណ៍​ពី​មនុស្ស​ស្រី​ដែល​អ្នក​ ស្រលាញ់​មែន​ទេ​?​ដោយ​ ធ្វើ​តាម​ការ​ណែនាំ​ ខាងក្រោម​នេះ​ អ្នក​អាច​លាក់​អារម្មណ៍​ស្រលាញ់​របស់​អ្នក​ចំពោះ​មនុស្ស​ស្រី​ដែល​អ្នក​ ស្រលាញ់​បាន​។​

១​ ពាក់​វ៉ែនតា​ដើម្បី​បិទ​បាំង​មិន​ឲ្យ​នាង​មើលឃើញ​ភ្នែក​

ទំនាក់ទំនង​តាម​ក្រសែភ្នែក​ជា​ទំនាក់ទំនង​ដ៏​សំខាន់​ពីព្រោះ​វា​អាច​បង្ហាញ​ថា​អ្នក​កំ​ពុត​គិត​ពី​អ្វី​តាម​រយៈ​ក្រសែភ្នែក​។​

២​ អ្នក​អាច​ក្លែងបន្លំ​ពី​អារម្មណ៍​ធម្មតា​មក​ជា​អារម្មណ៍​ខឹង​

អ្នក​មិន​អាច​លាក់បាំង​អារម្មណ៍​ដោយ​ការ​ពាក់​វ៉ែនតា​បាន​គ្រប់ពេលវេលា​ នោះ​ទេ​ មាន​វិធី​ម្យ៉ាងទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​បង្កើត​ជា​អារម្មណ៍​នៅ​ពេល​ និយាយ​ជាមួយ​នាង​ ពីព្រោះ​ការ​មាន​អារម្មណ៍​ខឹង​មិន​អាច​បង្ហាញ​ពី​សេចក្ដី​ចូល​ចិត្ត​ឬ​ ស្រលាញ់​ភ្លាមៗ​បាន​នោះ​ទេ​។​

៣​ នៅ​ពេល​ជជែក​ជាមួយ​នាង​ត្រូវ​មាន​គោលបំណង​អ្វីមួយ​ឲ្យ​បាន​ច្បាស់​

បើសិនជា​អ្នក​គ្មាន​ប្រធានបទ​អ្វី​ត្រូវ​ជជែក​ជាមួយ​នាង​ទេ​ នាង​អាច​គិត​ថា​អ្នក​ចូល​ចិត្ត​នាង​ ហើយ​ពេល​ក្រោយ​អ្នក​នឹង​គ្មាន​ឱកាស​ជជែក​ជាមួយ​នាង​ទៀត​នោះ​ទេ​។​

៤​ ប្រយ័ត្ន​សម្តី​ បើសិនជា​អ្នក​និង​នាង​និយាយ​តទល់​គ្នា​តែ​ពីរ​នាក់​

អ្នក​ត្រូវ​តែ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​សម្ដី​  ពីព្រោះ​នាង​អាច​គិត​ពី​ពាក្យ​សម្ដី​ និង​សម្លេង​នៃ​ការ​និយាយ​របស់​អ្នក​ពីព្រោះ​របៀប​នៃ​ការ​និយាយ​អាច​បង្ហាញ​ ពី​អារម្មណ៍​។​

៥​ មាន​សញ្ញា​ជា​ច្រើន​ដែល​អ្នក​មិនដឹង​ខ្លួន​អ្នក​ថា​អ្នក​កំពុង​តែ​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ចំពោះ​នាង

សញ្ញា​ទាំងនោះ​រួម​មាន​បង្ហាញ​តាម​រយៈ​ភាសា​កាយវិកា​ជា​ដូច​ជា​និយាយ​ថា​ សម្លៀក​បំពាក់​មើលទៅ​ស្អាត​  សក់​ស្អាត​ ការ​មើលខ្លួន​នៅ​ចំពោះ​មុខ​នាង​     ងាក​ស្មា​ចុះឡើង​ដាក់​នាង​ និង​បើកភ្នែក​ធំៗ​ដាក់​នាង​។​ អ្នក​គួរតែ​បញ្ឈប់​នូវ​រាល់​សញ្ញា​ទាំងនេះ​ សូ​ម្បី​តែ​អ្នក​បង្ហាញ​ពី​អាកប្បកិរិយា​ថា​អ្នក​ផ្ដោត​ទៅ​លើ​អ្វីមួយ​យ៉ាង​ ខ្លាំង​ក៏​ដោយ​។​
-​ត្រូវ​ចាំ​ថា​សញ្ញា​ទាំងនេះ​មិន​បង្ហាញ​ឲ្យ​នាង​ដឹង​ ច្បាស់​ទេ​  អ្នក​អាច​ដឹង​បាន​លុះត្រា​ណា​តែ​អ្នក​ពិនិត្យ​មើល​ខ្លួនឯង​   នៅ​ពេល​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​នោះ​នឹង​អង្អែល​សក់​ របស់​គេ​ អ្នក​អាច​នឹង​ចាប់អារម្មណ៍​ ប៉ុន្តែ​អ្នក​មិន​គួរ​បង្ហាញ​អារម្មណ៍​ទេ​ ។​
ដោយសារ​តែ​អ្នក​មិនសូវ​ខ្វល់​ថា​ភាសា​កាយវិការ​នេះ​សំខាន់​ប៉ុណ្ណា​នោះ​ ដូច្នេះ​ហើយ​អ្នក​បញ្ជូន​សារ​ដែល​អាច​ធ្វើ​ឲ្យ​នាង​ដឹង​ថា​
អ្នក​ចាប់អារម្មណ៍​។​

៦​  មិន​ចាំបាច់​និយាយ​ពី​អ្វី​ដែល​មិន​សំខាន់​នោះ​ទេ

ត្រូវ​និយាយ​អ្វី​ដែល​ចាំបាច់​ បន្ទាប់​មក​ដើរ​ចេញ​ទៅ​។​

៧​ ត្រូវ​បង្ហាញ​ពី​ទឹកមុខ​ស្លូតបូត​ដាក់​នាង

ដូច្នេះ​ដើម្បី​ឲ្យ​នាង​ដឹង​ថា​អ្នកជា​មនុស្ស​គួរសម​ ប៉ុន្តែ​មិន​ត្រូវ​ជំរុញ​ការ​ចូល​ចិត្ត​
របស់​អ្នក​ចំពោះ​នាង​នោះ​ទេ​។​

៨​  កុំ​ខ្មាស​អៀន​ក្នុង​ការ​និយាយ​ទៅ​កាន់​នាង​ពីព្រោះ​វា​អាច​បង្ហាញ​ថា​អ្នក​ស្រលាញ់​នាង​ ។

៩​ កុំទៅ​ណា​មក​ណា​ជាមួយ​នាង​ញឹកញាប់​ពេក

ត្រូវ​ជៀសវាង​ការ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ជាមួយ​នាង​ខ្លះ​។

១០​ ធ្វើ​យ៉ាងណា​ត្រូវ​និយាយ​ដោយ​សម្លេង​ស្មើៗ

មិន​រអាក់រអួល​នៅ​ពេល​អ្នក​និយាយ​ជាមួយ​នាង​ ពាក្យ​នីមួយៗ​ត្រូវ​និយាយ​ឲ្យ​បាន​ច្បាស់​។

១១​ បើសិនជា​នាង​មិន​ចាប់អារម្មណ៍​លើ​អ្នក​នោះ​ទេ

អ្នក​ត្រូវធ្វើ​ពត់​ថា​អ្នក​ចូល​ចិត្ត​មនុស្ស​ស្រី​ដទៃ​ទៀត​ដែល​នៅ​ ជុំវិញ​អ្នក​ ហើយ​ម្យ៉ាងវិញទៀត​បើសិនជា​នាង​ចាប់អារម្មណ៍​ចំពោះ​អ្នក​វិញ​នោះ​នាង​ ប្រាកដជា​មាន​អារម្មណ៍​ឈឺចិត្ត​ ឬ​មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​ឃើញ​អ្នក​ធ្វើ​បែប​នោះ​ដាក់​នាង​។​

១២​ គន្លឹះ​ដើម្បី​មិន​ធ្វើ​ឲ្យ​នាង​ចាប់អារម្មណ៍​នឹង​ទ​ង្វើ​របស់​អ្នក​គឺ​ត្រូវធ្វើ​ធម្មតាៗ​នៅ​ពេល​ដែល​អ្នក​នៅ​ជិត​នាង

និយាយ​ជាមួយ​នាង​​ចំពោះ​អ្វី​ដែល​ចាំបាច់​  កុំ​សម្លឹង​មើល​នាង​ពេក​  ហើយ​កុំ​យកចិត្តទុកដាក់​ចំពោះ​នាង​ខ្លាំង​ពេក​នៅ​ពេល​ដែល​នាង​នៅ​ជិត​អ្នក​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: