ការធ្លាក់​ទឹកចិត្ត​នាំឱ្យមាន​គ្រោះថ្នាក់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

ការសិក្សា​ថ្មី​មួយ​បង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​ឱកាស​ច្រើន​ក្នុង​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​ហា​ វាត (Harvard) បង្ហាញថា ការរកឃើញ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​សាធារណៈ​ជន ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺ​ជា​ជំងឺ​នាំមុខ​គេ​នៃ​ការស្លាប់​។ ​

ក្រុម​អ្នកស្រាវជ្រាវ​បាន​ វិភាគ​ការសិក្សា​ពី​មុន​ចំនួន ២៨ ដែល​មាន​មនុស្ស​សរុប​ប្រហែល ៣១៨.០០០​នាក់ និង​ករណី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ចំនួន ៨.៤៧៨​ករណី​។ ពួកគេ​បាន​រកឃើញថា ៤៥​ភាគរយ​នៃ​ភាព​ធ្លាក់​ទឹកចិត្ត​មាន​ទាក់ទង​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​ ដាច់​សរសៃឈាម​ខួរក្បាល និង ៥៥​ភាគរយ​ទៀត បង្កើន​គ្រោះថ្នាក់​នៃ​ការស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ​។

ការសិក្សា​នេះ​ក៏​បាន​បង្ហាញ ​ឱ្យដឹងថា ការធ្លាក់​ទឹកចិត្ត​មាន​ទំនាក់ទំនង​ទៅ​នឹង ២៥​ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ម្យ៉ាង​ដែល​បណ្តាល​មកពី​ការកកស្ទះ​ក្នុង​ សរសៃឈាម​ដែល​ផ្គត់ផ្គង់​ខួរក្បាល​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ ផ្តល់​ការបកស្រាយ​មួយចំនួន​ពី​ទំនាក់ទំនង​រវាង​ការធ្លាក់​ទឹកចិត្ត​និង​ជំងឺ ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​ក្នុងនោះ​រួមមាន​៖

– មានការ​រលាក​នៃ​ប្រព័ន្ធ​ក្រពេញ​អង់​ដូគ្រី​ន​និង​សរសៃប្រសាទ និង​ប្រព័ន្ធ​ភាព​ស៊ាំ

– មាន​ទម្លាប់​រស់នៅ​មិនល្អ ដូចជា​ជក់បារី​, ហាត់ប្រាណ​តិចពេក​, មិន​ញ៉ាំ​ថ្នាំ ឬ បរិភោគ​អាហារ​ដែល​មិន​ល្អ​ដល់​សុខភាព

– មាន​ជំងឺ​ផ្សេង​ទៀត​ដែល​ជា​កត្តា​គ្រោះថ្នាក់​សម្រាប់​ជំងឺ​ដាច់​សរសៃឈាម​ ខួរក្បាល​ដូចគ្នា ដូចជា ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺលើសឈាម​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ និយាយថា នឹង​មាន​ការ​សិក្សា​ទៅ​ថ្ងៃមុខ​ទៀត​ដើម្បី​ស្វែងរក​ពី​មូលហេតុ​ដែល​ជំងឺ​ ធ្លាក់​ទឹកចិត្ត​បង្កើន​គ្រោះថ្នាក់​ដល់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: