ជីវប្រវត្តិលោកតា ក្រម ង៉ុយ

កុមារង៉ុយកើតនៅឆ្នាំ 1865 នៅភូមិ អណ្តូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (សព្វថ្ងៃស្រុកអង្គស្នួល) ខេត្តកណ្តាល។ លោកមាននាមដើមថា អ៊ុក អ៊ួរ ប៉ុន្តែមាតាបិតាលោកហៅក្រៅថា ង៉ុយៗក៍ជាប់នាមនេះរហូតមក។ វិតាលោកមាននាមថា អ៊ុក ធ្វើជាមេឃុំកំបូលមានគោរម្យងារថា “ ចៅញ្ញាធម្មរា ”។ មាតារបស់ លោកមាននាមថា អៀង ត្រូវជាកូនចៅពញ្ញាម៉ុក មេឃុំថ្មស្ពាន ស្រុកខេត្តជាមួយគន្ា។ មាតានិងបិតារបស់លោកគឺត្រូវជាបងប្អូនជែទួតមួយនឹងគ្នា។ កាលពីកុមារលោកបានសំណាក់រៀននឹងលោកចៅអធិការវត្ត អង្គបឹងចក នៅស្រុកកំនើត របស់លោក។ កុមារ អ៊ុក អ៊ួរ ហៅង៉ុយជាក្មេងឧស្សាហ៏រៀនសូត្របានបួសជាសាមណេរចេះធម៌អាថ៌ជ្រៅជ្រះ ហើយបានបំពេញឧបសម្វទាជាភិក្ខុនៅព្រះជន្ម21វស្សា។ ភិក្ខុអ៉ុយបានបកប្រែព្រះត្រ័យនៅក្នុងវត្តអង្គបឹងចក និងបានស្វែងរៀនវិបស្សនាកម្មដ្ឋានពីសំណាសកអាចារ្យជាច្រើនកន្លែងទៀត។ ក្រោយមកលោកបានសាចាកសិក្ខាបទមកជាគ្រហស្ថវិញ ហើយបានរៀបអាពាពិពាហ៏ជាមួ អ្នកស្រី ងិន នៅឃុំបែកចានស្រុកភ្នំពេញ ហើយប្រកបជាអ្នកស្រែធម្មតា។ លោកមានកូន6នាក់គឺ ដួង ចេង ចា ចិន ចុង និង ចេវ ហើយក្នុងចំនោមកូនទាំងអស់មានម្នាក់ដែលបន្តស្នងមរតកជាកវីនិព្ធពីលោកគឺ ចុង ដែលគេច្រើនហៅថាអាចារ្យចុង ដែលបានស្លាប់នៅក្នុងគុនកនយោបាយនៅឆ្នាំ1955 ពេលបោះឆ្នោតខណៈដែលបក្សប្រជាធិបតេយ្យកំពុងតែប្រជែងជាមួយនឹងបក្សសង្គមរាស្ត្រនិយម។

ក្នុងការរស់នៅជាកសិករ តាអ៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហានិងស្បិចល្បើកកំនាព្យភ្លាមភ្លាមច្រៀងលាយជាមួយនឹងចំនេះដឹងផ្នែកធម៌អារ្យយ៉ាងខ្ពង់ខ្ពស់អមទៅដោយសំនៀងសាដៀវយ៉ាងពិរោះរអំ ដែលបានធ្វើអោយកសិករឯទៀតស្រឡាញ់រាប់អានលោកទុកដូចជាអ្នកប្រាជក្នុងភូមិស្រុក ហើយហៅលាកថា ភិរម្យអ៉ុយ ​”។ បន្ទាប់មកលោកត្រូវបានរដ្ឋអំនាចតែងតាំងជា “ ក្រម ” ឌឺជាភារៈជនដែលធ្វើទំនាក់ទំនងរវាងរដ្ឋអំណាចនិង ប្រជាជនក្នុងឃុំ។ ពេលរដូវរំហើយក្រោយពីការច្រូតកាត់ ក្រមអ៉ុយតែងទេសនា ប្រៀនប្រដៅច្រៀងកំនាព្យបន្ទរដោយសំនៀងសាដៀវដោយគ្រលួចពីភូមិមួយដល់ភូមិមួយដោយយំស្រណោះអាណិតខ្មែរគ្នាឯងពីភាពក្រីក្រ ខ្សត់ខ្សោយ ល្ងង់ខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាមគ្គី។ល។ ទំងន់ពន្ធដារនៃរដ្ឋអំនាចបារាំង ការកេងប្នលំពីពួកចិនយួនជាដើម។ ភាពល្បីល្បាញរបស់កវី សិល្បៈកររូវនេះបានលេចឮ ដល់ព្រះមហាក្សត្រស៊ីសុវត្ថិ ហើយទ្រង់បានអនុញ្ញាតអោយលោកចូលទៅច្រៀងថ្វាយនៅព្រះបរមរាជវាំង ហើយបានសព្វព្រះរាជហឬទ័យប្រទានរង្វាន់ជាប្រាក់កាស និងបានផ្តល់គោរមអារថាជា “ ព្រះភិរម្យភាសា ”។

2 ពុទ្ធបរិស័ទ និងតួនាទី

        ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលមានពុទ្ធបរិស័ទជាច្រើនទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។ ពាក្យថាពុទ្ធបរិសុទ្ធ សំដៅទៅលើបុគ្គលទាំងឡាយដែលទទួលយកពុទ្ធឱវាទ មកធ្វើជាប្រទីបបំភ្លឺផ្លូវដង្ហែជីវិតរបស់ខ្លួននៅក្នុង វាលវដ្តសង្សារដោយឥតងាករេ បែកបែរ។ ពុទ្ធបរិស័ទមាន នាទីយ៉ាងសំខាន់ណាស់នៅក្នុងព្រះពុទ្ធសសាសនា។ ទយនាទីរបស់ពុទ្ធបរិស័ទនៅក្នុងព្រះពុទ្ធសាសនាគឺៈ

បរិយត្តិៈ មានន័យថាជាការរៀនសូត្រព្រះធម៌ព្រះត្រ័យបិដក។

បដិបត្តិៈ សំដៅទៅលើការអនុវត្ត ការដើរតាមគន្លងនៃការប្រៀនប្រដៅ ការណែនាំរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងគម្ពីព្រះត្រ័យបិដក។

បន្ថែមពីនេះទៅទៀត ពុទ្ធបរិស័ទក៏មានតួនាទីយ៉ាងសំខានបួនផ្សេងទៀតគឺៈ

រក្សាៈ ពុទ្ធបរិស័ទមាននាទីត្រូវថែរក្សាព្រះទុទ្ធសាសនាអោយបានគង់វង្ស មានដូចជា ពុទ្ធវចនៈ ទ្រព្យសម្បត្តិ ដុដិ វត្តអារាម គម្ពីរព្រះធម៌-ល-។

ការពារៈ ពុទ្ធបរិស័ទមាននាទីការពារព្រះពុទ្ធសាសនា អោយបានឋិតថេរទាំងគុណភាព និងបរិមាណកុំអោយបាត់បង់ កុំអោយគេជិះជាន់ គេកំទេថអោយព្រះពុទ្ធសាសនាសាបសូន្យ គឺត្រូវចាប់ផ្តើមខ្លួនយើងផ្ទាល់ដែលជាពុទ្ធសាសនិកនេះហើយ។

បង្កើនៈ ពុទ្ធបរិស័ទមាននាទីផ្សព្វផ្សាយព្រះពុទ្ធសាសនាអោយបានសុះសាយ ដោយធ្វើការអប់រំ កសាងវត្តអារាម ផ្សព្វផ្សាយគម្ពីរធម៌ទៅកាន់ទីកន្លែងនានា-ស-។

កំចាត់ៈ ពុទ្ធសានាមាននាទីធ្វើយ៉ាងណាថាត់អោយអស់នូវអ្វីដែលជាមូលហេតុបង្កអោយមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

កាលណាពុទ្ធសាសនិកណាម្នាក់បានបាក់ងាយព្រះពុទ្ធសាសនា ជននោះនឹងត្រូវងស់សមាជិកភាពជាពុទ្ធបរិស័ទទៀតហើយ។ សរុបមក ពុទ្ធបរិស័ទមាននាទីសំខាន់ណាស់នូវក្នុងព្រះពុទ្ធសាសនា។ ដូច្នេះសូមអោយពុទ្ធបរិស័ទទាំងស់ប្រឹងប្រែងថែរក្សា ការពារ ព្រះពុទ្ធសាសនាអោយបានគង់វង្ស យូរអង្វែងបានរយៈកាល5000 ព្រះវស្សា។

ភាពប្រសប់ និងកិត្តសព្វដ៏ល្បីល្បាញរបស់ភិរម្យយើង បានល្បីល្បាញដល់ស្តេចថៃ រហូតបានផ្ញើរសំបុត្រមកសុំមហាក្សត្រខ្មែរអោយក្រមង៉ុយទៅច្រៀងដល់បាងកក ហើយស្តេចថៃបានប្រគល់រង្វាន់ដល់លោកជាច្រើន ព្រមទាំងគោរមងារថាជា the master of melodious voice។ ភិរម្យង៉ុយបានត្រលប់ពីប្រទេសថៃវិញដោយឆ្លងកាត់ខេត្តបាត់ដំបង ហើយក៏បានជួប ភិរម្យយូ master of the language។ ខណៈនោះភិរម្យទាំងពីរបានសាកល្បងសំដីគ្នា ដោយភិរម្យយូរបានសួរ ភិរម្យង៉ុយជាច្រើនអំពីភ្នំព្រះសុមេរុ។ ភិរម្យង៉ុយសួរថាតើចង់អោយលោកឆ្លើយការពិត​រឺក៏កុហក? ភិរម្យយូឆ្លើយថាគាត់ចង់ស្តាប់ការពិត។ ភិរម្យង៉ុយបានឆ្លើយនឹងសំនួរ ភិរម្យយូរដោយ ពិពណ៌នាពីភ្នំព្រះសុមេរុ ដោយភាពប្រសព្វ របស់លោកនិងសំដី ចំអកបញ្ឈឺដល់ភិរម្យយូដោយថាបើសនជាមិនជឿគឺត្រូវទៅមើលដោយខ្លួនឯង។ ភិរម្យយូបានទទួលស្គាល់ចំលើយ ហើយក្រមង៉ុយក៏បានសួរវិញម្តងថា “ តើចំងាយពីភ្នំពេញ ដល់ផ្សារបាត់ដំបងមានចំហាយប៉ុន្មាន បើធ្វើដំនើរតាមផ្លូវគោក និងបើតាមផ្លូវទន្លេសាប? ” ដោយភិរម្យយូមិនអាចឆ្លើយបាន ភិរម្យង៉ុយបានច្រៀងដោយបោះនូវពាក្យសំដីផ្លែផ្កាដល់ភិរម្យយូថា “ សូម្បីតែកន្លែងនិងប្រទេសដែលលោកធ្លាប់រស់នៅ លោកមិនអាចឆ្លើយនឹងសំនួរខ្ញុំផង។ ទេលោកសួរខ្ញុំពីកន្លែងដែលលោកមិនដែលទៅផង បើខ្ញុំកុហក លោកក៏មិនដឹងថាខ្ញុំកុហក ឬក៏អត់ដែរ។ ” ភិរម្យង៉ុយនិយាយបោះពាក្យ សំដីផ្លែផ្ការហូតដល់ ភិរម្យយូមានអារម្មណ៏ខ្មាសអៀនខ្លាំងរហូតដើរចេញពីលើឆាក ហើយអាជ្ញាធរបាត់ដំបង បានផ្តល់ក្រមង៉ុយនូវសេះសមួយ និងប្រាក់400រៀល។

សំនួរល្បីល្បាញរបស់ព្រះភិរម្យភាសាបានដឹងទៅដល់លោក G.codes ហើយនាំលោកទៅជួបអ្នកស្រី Suzanne Karpeles នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ហើយវិទ្យាស្ថាននេះអោយគេកត់ត្រានិងបោះពុម្ពកំនាព្យរបស់តាង៉ុយកាកូនសៀវភៅបួន។ នៅក្នុងឆ្នាំ 193 លោកតាក្រមង៉ុយបានទទួល អនិច្ចកម្មក្នុងជន្មាយុ71។

កម្រងប្រៀនប្រកៅទាំងអស់របស់លោកតាង៉ុយមានន័យសេចក្តីជ្រៅ ដាស់តឿនរំលឹកដល់កូនខ្មែរទូទៅជាពិសេសគឺខ្មែរអ្នកស្រុកស្រែចំការដែលខ្សត់ខ្សោយដោយទទួលការរំលោភជិះជាន់នៃរដ្ឋអំនាចសម័យនោះ និងការកិបកេង បន្លំបោកប្រាសពីសំណាកពួគបរទេសមានចិន យួនជាដើម អោយឈប់ឈ្លោះប្រកែកខ្មែរគ្នាឯ រំលឹកអោយខិតខំធ្វើការ។ ពេលនេះខ្ញុំបាទសូមលើកយកឃ្លាមួយចំនួនពីកំណាព្យរបស់លោកៈ

-ការទូន្មានអោយចេះរកស៊ីៈ

កើតមកជាមនុស្ស              ទាំស្រីទាំងប្រុស                 មិនដែលចេះឯង

បើក្រអោយមាន                 វិញ្ញាណចេះក្រែង               មិនគ្រប់កន្លែង

កុំដែកតែក្រ។

-ទូន្មានក្នុងការរើសគូស្រករៈ

កូនចៅប្រុសស្រី                 រកប្តីប្រពន្ធ                        អោយរកស្រុកជិត

បើរកស្រុកឆ្ងាយ                 អោយម៉ែពិនិត្យ                  អោយត្រឹមត្រូវពិត

ពូជពង្សាវតា។

-កិច្ចគោរពមាតាបិតាៈ

ម្តាយឪពុកនិងកូន              បីដូចខ្លួននិងស្រមោច          បើខុសកុំដេញដោល

កុំថ្កោលទោសអ្នកមានគុណ។

-បណ្តាំក្រមង៉ុយច្បាប់ល្បើកថ្មីៈ

រៀនត្រាប់អ្នកប្រាជ្ញ             បើចង់ឈ្នះកាច                  យកស្លូតសង្កត់

ចង់ឈ្នះមនុស្សខឹង             អោយប្រឹងខំអត់                 វាជេរវាហត់

វាស្បថលែងខឹង។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: