តើក្រុមមួយណានឹងក្លាយជាក្រុមរាំដ៏ល្អជាងគេប្រចាំឆ្នាំ២០១១?

យោងទៅតាមការស្ទាបស្ទង់មតិថ្មីៗពីសំណាក់អ្នកគាំទ្រក្រុមចំរៀងបានអោយដឹងថា មានក្រុមចំរៀង ទាំងក្រុមនារី និងបុរសសរុបរហូតដល់ទៅជាង ១០០ក្រុម ទាំងចាស់និងថ្មី ដែលបានបង្ហាញខ្លួនសំរាប់ផ្នែកកំសាន្តនាឆ្នាំ២០១១នេះ។ ពួកគេទាំងនោះសុទ្ធតែជាក្រុមដែលមានសមត្ថភាព និងមានរូបរាងស្រស់សង្ហាប្រកបទៅដោយភាពទាក់ទាញសំរាប់អ្នកគាំទ្ររបស់ពួកគេ​ រៀងៗខ្លួន ប៉ុន្តែមានតែក្រុមដែលទទួលបាននូវប្រជាប្រិយភាព និងទទួលបាននូវអ្នកគាំទ្រខ្លាំងជាងគេនោះនឹងក្លាយជាក្រុមដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ។ តាមការអោយដឹងពីការជ្រើសរើសក្រុមចំរៀង ឬអ្នកចំរៀងដែលល្អផ្តាច់គេប្រចាំឆ្នាំនោះ គឺត្រូវបានតារា ល្បីៗ ព្រមទាំងអ្នករាំដែលមាន បទពិសោធន៌ជាមួយនឹងវិស័យនេះ ជាង៣០នាក់ដែលនឹងធ្វើជាគណៈកម្មាការសំរេចថាតើក្រុម ឬអ្នកចំរៀងទោលណាដែលបានបង្ហាញនូវ ទេពកោសល្យដ៏ល្អបំផុតរបស់គេសំរាប់ឆ្នាំនេះ។

ខាងក្រោមនេះគឺជាបព្ជីាឈ្មោះក្រុមដែលត្រូវបានជ្រើសរើស ៖

(ក្រុមបុរស)

ក្រុមដែលនឹងត្រូវបានជ្រើសដំបូងគេបំផុតនោះគឺ ក្រុម Big Bang ដែលទទួលបាននូវគាំទ្រយ៉ាងខ្លាំងទៅ ការសំដែងរបស់ពួកគេ។ Big Bang ទទួលបាន ការគាំទ្រ ៨ ពីអ្នកបោះឆ្នោតទាំង២៧ នាក់ (៨/២៧)។

បន្ទាប់មកទៀតនោះគឺក្រុម B2ST ដែលទទួលបានការគាំទ្រ ៧សំលេខ លើ២៧ ដោយអ្នកបោះឆ្នោត ម្នាក់បាននិយាយថា “ក្បាច់រាំដ៏ល្អ បូករួមទាំង សមត្ថភាពដែលមានលក្ខណៈធម្មជាតិពិតៗនោះ គឺជាកត្តាដែលបង្ហាពីភាពរីកចំរើនរបស់ពួកគេ តាំងពីពួកបានចូលមកក្នុងវិល័យនេះនាចុងឆ្នាំ ២០០៩មក ”។

ចុងក្រោយគេនោះគឺ បានទៅលើ ក្រុម 2PM ដែលទទួលបានការគាំទ្រ៤ លើ២៧។ លោក Shin Mi Yeon ដែលបានបោះឆ្នោតអោយ 2PM នោះបាន និយាយថា ក្បាច់រាំរបស់ពួកគេ គឺពិតជាគ្មានក្រុមនាអាចផ្ដួលបានឡើយ ហីយបន្ដែមលើសពីនេះទៀតនោះគឺសមាជិកក្រុមរបស់គេម្នាក់ៗសុទ្ធតែ មានលក្ខណៈពិសេសផ្សេងៗគ្នា។

(ក្រុមនារី)

ក្រុមនារីទីមួយដែលទទួលបាននូវការគាំទ្រច្រើនជាងគេនោះគឺ 2NE1 ដែលទទួលបានរហូតដល់ទៅ ១៤ លើ ២៧ ។ អ្នកបោះឆ្នោតម្នាក់បាននិយាយថា សមត្ថភាពរបស់ពួកគេ គឺពិតជាអស្ចាចារ្យខ្លាំងណាស់ ពួកគេម្នាក់ៗមាននូវពណ៌របស់គេរៀងៗខ្លួន ដែលបានបង្ហាញនូវអ្វីដែលពួកគេមានយ៉ាងល្អ។

បន្ទាប់មកទៀតនោះគឺ ក្រុម SNSD, miss A, និង After School ដែលក្រុមនីមួយៗទទួលបានត្រឹម ៣សំលេងតែប៉ុណ្ណោះ។

ផ្នែកបុរសទោល គឺបានទៅលើ Taeyang ដែលមកពី Big Bang លេខមួយ និងលេខពីរមកពី​ Big Bang ដូចគ្នា គឺបានទៅលើ G-Dragon។

ផ្នែកនារីទោល បានទៅលើសមាជិកក្រុម 2NE1 គឺ CL ទទួលបានលេខមួយ និងលេខពីរបានទៅលើ HyunA មកពីករុម ៤មិនុតេ​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: