ទឹកប្រាក់​ ស្រី​ស្អាត​និង​ផលិតផល​ប្រណីត​ ធ្វើ​ឱ្យ​មនុស្ស​ស្រក់ទឹកមាត់​

​នេះ​ជា​ការ​សន្មត​របស់​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​សិក្សា​ពី​ ប្រតិកម្ម​ របស់​មនុស្ស​នៅ​ពេល​ប្រឈម​មុខ​នឹង​របស់​ប្រើប្រាស់​ឬ​បរិភោគ​មាន​តម្លៃ​ ដែល​មាន​ដូច​ជា​ ប្រាក់​,​ ឡាន​ស្ព័​រ​ និង​សំភារៈ​ដ៏​ប្រណីត​ផ្សេងៗ​ទៀត​។​ ​តាម​ការ​សិក្សា​បានឱ្យ​ដឹង​ថា​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ មនុស្ស​នឹង​ស្រក់​មាត់​នៅ​ពេល​ពួក​គេ​ចង់បាន​របស់​ទាំងនោះ​។​
អ្នក​ស្រាវជ្រាវ​ David​ Gal​ បាន​សម្គាល់ថា​ “​និយាយ​ត្រឹមតែ​ពី​គំនិត​នៃ​ទឹកប្រាក់​ ត្រូវ​បាន​បង្ហាញ​ថា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អាកប្បកិរិយា​ ហើយ​វា​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ ប្រាក់​អាច​ចាត់​ទុកដូចជា​ថ្នាំ​ញៀន​ ព្រោះ​វា​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ក្នុង​ការ​បញ្ជា​អាកប្បកិរិយា​របស់​ មនុស្ស​។​ ជា​ការ​ពិត​ទៅ​ ក្នុង​ភាសា​ជា​ច្រើន​ ពាក្យ​ថា​ “​ឃ្លាន​នឹង​ស្រក់ទឹកមាត់​នេះ​”​ ត្រូវ​បាន​គេ​ប្រើ​ជា​ន័យធៀប​ទៅ​នឹង​ការ​ចង់បាន​របស់​ដែល​មិនមែន​ជា​អាហារ​” ​។​
ក្នុង​ការ​សិក្សា​នេះ​ អ្នក​ស្រាវជ្រាវ​ Gal​ បានឱ្យ​អ្នកចូលរួម​មើលរូប​ភាព​លុយ​ជា​ច្រើន​ពេល​ដែល​កំពុង​បៀម​ដុំ​ក្រណាត់​ នៅ​ក្នុង​មាត់​។​ ក្នុង​ពេល​ដែល​កំពុង​សម្លឹង​មើល​យ៉ាង​យកចិត្តទុកដាក់​នោះ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឱ្យ​អ្នកចូលរួម​មួយ​ចំនួន​បង្កើត​អារម្មណ៍ ​ថា​ខ្លួនឯង​មាន​អំណាច​ រីឯ​អ្នកចូលរួម​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ណែនាំ​ឱ្យ​មាន​អារម្មណ៍​ថា​គ្មាន​ អំណាច​។​
ជា​លទ្ធផល​៖​ ដោយ​ការ​ថ្លឹង​ដុំ​ក្រណាត់​ដើម្បី​កំណត់​ទម្ងន់​ទឹកមាត់​ អ្នក​ស្រាវជ្រាវ​ Gal​ បាន​រក​ឃើញ​ថា​ មាន​តែ​អ្នក​ដែល​គិត​ថា​ខ្លួនឯង​គ្មាន​អំណាច​នោះ​ទេ​ ដែល​មាន​ប្រតិកម្ម​ទឹកមាត់​ទៅ​នឹង​ប្រាក់​។​
ក្នុង​ការ​ពិសោធន៍​ទី​ ២​ អ្នក​ស្រាវជ្រាវ​ Gal​ បាន​ប្រឈម​មុខ​នឹង​បុរស​មួយ​ក្រុម​ដោយ​បង្ហាញ​រូបភាព​ឡាន​ស្ព័​រ​។​ ប៉ុន្តែ​ មុន​នឹង​មើលរូប​ភាព​ឡាន​នោះ​ បុរស​មួយ​ចំនួន​បាន​មើលរូប​នារី​ដ៏​ស្រស់​ស្អាត​ ហើយ​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គិត​ថា​តើ​នារី​ម្នាក់​ណា​ដែល​ពួក​គេ​ចង់​ ណាត់ជួប​។​ រីឯ​អ្នក​ផ្សេង​ទៀត​ គ្រាន់តែ​ប្រាប់​ឱ្យ​គិត​ពី​ការ​កាត់សក់​តែ​ប៉ុណ្ណោះ​។​
ជា​លទ្ធផល​៖​ អ្នក​ដែល​ណែនាំ​ឱ្យ​គិត​ពី​ការ​ណាត់​មនុស្ស​ស្រី​មានទឹក​មាត់ច្រើន​ជាង​អ្នក​ដែល​ប្រាប់​ឱ្យ​គិត​ពី​ការ​កាត់សក់​។​
អ្នក​ស្រាវជ្រាវ​ Gal​ បាន​និយាយ​ថា​ ការ​រក​ឃើញ​នេះ​រំឭក​ពី​ការ​សិក្សា​មុនៗ​ ដែល​ណែនាំ​ថា​ បុរស​តែងតែ​ព្យាយាម​បង្កើត​ការ​ចាប់អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ស្ត្រី​ដោយ​ ការ​ចំណាយ​ប្រាក់​ទៅ​លើ​របស់​មាន​តម្លៃ​។​ គាត់​ក៏​ជឿ​ថា​ ការ​ស្រក់ទឹកមាត់​ទៅ​លើ​របស់​ដែល​ចង់បាន​ អាច​បណ្តាល​មក​ពី​ទំនាក់ទំនង​នៃ​សរសៃប្រសាទ​ដែល​បង្កើន​សញ្ញា​ដូច​គ្នា​ទៅ​ កាន់​ខួរក្បាល​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: