ផលប្រយោជន៍​នៃ​ការ​យំ

ការ​យំ​ គឺ​ “​បញ្ចេញ​នូវ​អារម្មណ៍​ក្នុង​ខ្លួន​របស់​យើង​ចេញ​មក​ក្រៅ​អោយ​គេ​ដឹង​”​ ។​យើង​អាច​កត់សំគាល់​ឃើញ​ថា​ ការ​យំ​មាន​តំលៃ​ និង​ មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​មនុស្ស​ ដូច​ជា​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ ខណៈ​ពេល​ដែល​បេះដូង​ និង​ ចិត្ត​របស់​អ្នក​កំពុង​វិលវល់​ ។​ នៅ​ក្នុង​អត្ថបទ​ប្រឡោមលោក​មួយ​ដែល​មាន​ចំនងជើង​ថា​ “​ភាព​អស្ចារ្យ​របស់​ទឹកភ្នែក​ The​ Miracle​ of​ Tears”​ របស់​លោក​ ជឺ​រី​ ប័ក​មែន​ (Jerry​ Bergman)​ បាន​សរសេរ​ថា​,​ “​ទឹកភ្នែក​ គឺជា​វត្ថុ​ចំលែក​ និង​ អស្ចារ្យ​ម្យ៉ាង​របស់​មនុស្សលោក​ ដែល​មាន​ផល​ល្អ​សម​នឹង​យើង​យកចិត្តទុកដាក់​ជា​រៀងរាល់ថ្ងៃ​”​ ។​ ខាងក្រោម​នេះ​គឺជា​អព្ភូតហេតុ​ដែល​បង្កើត​ជា​តំណក់ទឹកភ្នែក​ដែល​ហូរ​ចុះ​មក​ ព្រមទាំង​អត្ថប្រយោជន៍​របស់​វា​ក្នុង​ការ​ព្យាបាល​ផ្នែក​ចិត្តសាស្ត្រ​ និង​ សតិអារម្មណ៍​របស់​អ្នក​ ។​
ទឹកភ្នែក​ប្រៀប​បាន​ទៅ​នឹង​ទឹករំអិល​ (lubrication)
ទឹកភ្នែក​អាច​លាង​សម្អាត​ និង​ អាច​ធ្វើ​ជា​សារធាតុ​រំអិល​ជំនួយ​ដល់​គ្រាប់ភ្នែក​ និង​ ត្របកភ្នែក​។​ ទឹកភ្នែក​អាច​ការពារ​ការ​ខ្សោះ​ជាតិ​ទឹក​នៃ​ភ្នាស​រំអិល​បាន​ផង​ដែរ​។​
ទឹកភ្នែក​អាច​ការពារ​ប្រឆាំង​បាក់តេរី​ និង​ វីរុស​បាន
ទឹកភ្នែក​មាន​សកម្មភាព​ក្នុង​ការ​ទប់ស្កាត់​ ការពារ​ប្រឆាំង​បាក់តេរី​ និង​ វីរុស​ ព្រមទាំង​អាច​សម្លាប់​បាក់តេរី​បាន​ពី​ ៩០​ ទៅ​ ៩៥​ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ​ ៥-១០​ នាទី​ប៉ុណ្ណោះ​ (​ជាមួយនឹង​សារធាតុ​រាវ​ម្យ៉ាង​ហៅ​ថា​ លី​សូ​ហ្សី​ម​ lysozyme)​ ។​ សារធាតុ​រាវ​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ភ្នែក​របស់​យើង​គ្រប់ពេល​តាម​លក្ខណៈ​ ធម្មជាតិ​ ហើយ​វា​រឹតតែ​ខ្លាំង​ និង​ ច្រើន​នៅ​ពេល​ដែល​មនុស្ស​យើង​កំពុង​យំ​។​ ដូច្នេះ​ហើយ​បានជា​ទឹកភ្នែក​អាច​ការពារ​ភ្នែក​យើង​ពី​បណ្តា​មេរោគ​ទាំងឡាយ​ បន្ទាប់​ពី​យើង​ចាប់​កាន់​កុំព្យូទ័រ​,​ រទេះរុញ​ដឹក​ឥ​វ៉ា​ន់​,​ កៅអី​សារ​ធារ​ណៈ​ ឬ​ របស់របរ​អ្វី​ផ្សេងៗ​ទៀត​ហើយ​មក​ប៉ះ​ ឬ​ ញី​ភ្នែក​នោះ​ ។
ទឹកភ្នែក​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស
គីមី​វិទូ​ម្នាក់​ឈ្មោះ​ វី​លៀម​ ហ្រេ​យ៍​ (William​ Frey)​ ដែល​ជា​អ្នកធ្វើការ​ស្រាវជ្រាវ​អំពី​ទឹកភ្នែក​ បាន​រក​ឃើញ​ថា​ ទឹកភ្នែក​រមៀល​ធ្លាក់​ចុះ​មក​នៅ​ពេល​មនុស្ស​មាន​អារម្មណ៍​ទុក​ព្រួយ​,​ ឈឺចាប់​,​ សោកសៅ​ -​ ប៉ុន្តែ​ទឹកភ្នែក​នៅ​ពេល​នេះ​មាន​ប្រយោជន៍​ល្អ​ជាង​ទឹកភ្នែក​ ដែល​បាន​មក​ពី​ការ​សាយភាយ​សារធាតុ​អ្វីមួយ​ចូល​ក្នុង​ភ្នែក​របស់​អ្នក​ដោយ​ ចៃដន្យ​ (​ដូច​ជា​ការ​ហូរ​ទឹកភ្នែក​នៅ​ពេល​បកសំបក​ខ្ទឹមបារាំង​)​ ។​ ដូច្នេះ​ វា​ពិតជា​ត្រឹមត្រូវ​ដែល​គេ​សន្និដ្ឋាន​ថា​ ទឹកភ្នែក​អាច​រំលាយ​ជាតិពុល​មួយ​ចំនួន​ធំ​ពី​ក្នុង​ខ្លួន​មនុស្ស​យើង​ ដែល​បណ្តាល​មក​ពី​ការ​កើតទុក្ខ​សោក​ ឬ​ អារម្មណ៍​ស្ត្រេ​ស​នានា​ ។​ ទឹកភ្នែក​ដើរតួ​នាទី​ជា​អ្នក​ព្យាបាល​ ឬ​ ជា​ឧបករណ៍​ម៉ាស្សា​បែប​ធម្មជាតិ​ ហើយ​គ្មាន​ចំណាយ​ថវិកា​អ្វី​ទាំងអស់​ ។​
យ៉ាងណាមិញ​,​ លោក​ ប័ក​មែន​ បាន​ពន្យល់​នៅ​ក្នុង​អត្ថបទ​ប្រឡោមលោក​របស់​គាត់​ថែម​ទៀត​ថា​  ទឹកភ្នែក​ជួយ​ក្នុង​ការ​កម្ចាត់​ចោល​នូវ​សារ​ធាតុគីមី​ពុល​ទាំងឡាយ​ណា​ដែល​ បង្កើត​ដោយ​អារម្មណ៍​ស្ត្រេ​ស​ ដូច​ជា​ ពពួក​អង់​ដូ​ហ្វី​ន​ (endorphins),​ អង់​ខា​ហ្វា​លី​ន​ (enkaphalin)​ និង​ ប្រូ​ឡាក​ធី​ន​ (prolactin)​ ។​ ម្យ៉ាងវិញទៀត​,​ ទឹកភ្នែក​អាច​ជួយ​ការពារ​ប្រឆាំង​ទៅ​នឹង​ស្ថានភាព​ជំងឺ​មួយ​ចំនួន​ដែល​ បណ្តាល​មក​ពី​រោគ​ស្ត្រេ​ស​ ដូច​ជា​ ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​,​ ការ​មាន​បញ្ហា​បេះដូង​ និង​ រោគ​ដំបៅ​រលួយ​ក្រពះ​ ។​ ល​ ។​

ទឹកភ្នែក​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍​ និង​ ការ​ហត់​អស់កម្លាំង
ម៉​ង់​កា​ណែ​ស​ (Manganese)​ ជា​សារជាតិ​រ៉ែ​ម្យ៉ាង​ដែល​កើតឡើង​ដោយ​ធម្មជាតិ​,​ហើយ​យើង​ក៏​អាច​ទទួល​វា​ បាន​តាម​រយៈ​ផ្លែ​បឺ​រ​,​ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​,​ តែ​ និង​ រុក្ខជាតិ​ផ្សេងៗ​ជា​ច្រើន​ ។​ ម៉​ង់​កា​ណែ​ស​ក៏​ដូច​ជា​សារធាតុ​រ៉ែ​ដ៏​ទៃ​ទៀត​ផង​ដែរ​ គឺ​វា​មាន​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​,​ ប៉ុន្តែ​ បើ​ទទួលទាន​វា​លើស​កំរិត​វិញ​នោះ​ វា​ក៏​នឹង​ផ្តល់​នូវ​ផលវិបាក​ជា​ច្រើន​ផង​ដែរ​ ដូច​ជា​អាច​ធ្វើ​អោយ​អ្នកមាន​អាកា​រៈ​ថប់​អារម្មណ៍​,​ មួរ​ម៉ៅ​,​ ចិត្ត​ស្រាល​,​ អស់កម្លាំង​ និង​ ការ​រំខាន​អារម្មណ៍​ផ្សេងៗ​ទៀត​ ។​ អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ប្រាប់​ថា​ សកម្មភាព​នៃ​ការ​យំ​អាច​កាត់​បន្ថយ​កំរិត​ជាតិ​ម៉​ង់​កា​ណែ​ស​ ដូច្នេះ​ហើយ​បានជា​មនុស្ស​បាន​ធូរស្រាល​ និង​ អាច​រំងាប់​អារម្មណ៍​បាន​មួយ​ចំនួន​ធំ​បន្ទាប់​ពី​បាន​យំ​រួច​មក​ ។
ទឹកភ្នែក​ជួយ​បង្កើន​ទំនាក់ទំនង​ល្អ
លោកស្រី​ អាស​ស្លី​ មុង​ថេ​ហ្គូ​ (Ashley​ Montagu)​ បាន​សរសេរ​រៀបរាប់​នៅ​ក្នុង​អត្ថបទ​របស់​គាត់​ “Science​ Digest”​ ថា​ ការ​យំ​មិនមែន​ត្រឹមតែ​អាច​ជួយ​ធ្វើ​អោយ​មនុស្ស​មាន​សុខភាព​ល្អ​នោះ​ទេ​,​ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​បង្កើន​នូវ​ទំនាក់ទំនង​យ៉ាង​ល្អ​ថែម​ទៀត​ផង​ ។​ ប្រសិនបើ​អ្នកជា​មនុស្ស​ពូកែ​យំយែក​,​ អ្នក​អាច​នឹង​មាន​ទំនាក់ទំនង​ល្អ​ ឬ​ ទាក់ទាញ​អារម្មណ៍​មនុស្ស​នៅ​ក្បែរ​រួប​អ្នក​បាន​ ។​ ដូច្នេះ​ហើយ​បានជា​គេ​និយាយ​ថា​ តំនក់ទឹកភ្នែក​អាច​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា​ ។​
ទោះបីជា​អ្នក​មិនសូវ​សប្បាយចិត្ត​,​ ខឹង​នរណា​ម្នាក់​ ឬ​ ចង់វាយ​ធ្វើបាប​សងសឹក​គេ​ម្នាក់​នោះ​,​ ប៉ុន្តែ​ ជំ​លោះ​នោះ​អាច​នឹង​បាន​ធូរស្រាល​ ឬ​ អ្នក​អាច​ស្រាក​ស្រា​ន​ក្នុង​ចិត្ត​ ហាក់ដូចជា​បាត់​អស់​កំហឹង​ក្រេវ​ក្រោ​ដ​ ប្រសិនបើ​គេ​ម្នាក់​នោះ​មក​សុំ​ទោស​ជាមួយនឹង​ទឹកភ្នែក​របស់​គេ​ ។

អត្ថបទស្រាវជ្រាវប្រែសម្រួលដោយឈឹម​សុភារ៉ា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: