ស្នេហាគឺវាយ៉ាងហ្នឹង!

 

ក្រឡេកមើលទៅមិត្តសំលាញ់របស់គាត់ពីចំងាយ, ពិសិដ្ឋ បានជួលសំលៀកបំពាក់ និងមួកពីហាងមួយ យកមកពាក់ ដើម្បីបានទៅចូលរួមពិធីជប់លៀងមួយនៅក្នុងភូមិ ដែលពួកគេបានទៅចូលរួមកម្មវិធីនេះ ជាមួយនឹងមនុស្សប្រុសស្រីជាច្រើន។

បើមើលទៅវាហាក់ដូចជា ពិសិដ្ឋគឺនូវកំលោះមិនទាន់រៀបការ ប៉ុន្តែគេជាបុរសដែលមានគ្រួសាររួចទៅ ហើយ ដែលពេលេនេះគេកំពុងតែអង្គុយនូវជិតមិត្តសំលាញ់របស់គេ គឺ ឡេងហួតដែលជាមួយនឹងភាព ស្រងូតស្រងាត យើងអាចដឹងបានថា បុរសម្នាក់នេះកំពុងតែមានវិបត្តិ។​ ឡេងហួត ជាបុរសដែលមាន ចរិកខុសពីគេ គេជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់​ និងចូលចិត្តទីកន្លែងដែលគ្មានមនុស្សដ៏ទៃ នូវជុំវិញគេ។ ពិតណាស់ គេខ្លាចភាពរីករាយ គេមិនចូលចិត្តរាប់អានមិត្ត ហើយគេកាន់មិនចង់គិតដល់ រឿងស្នេហា ទាំងនេះក៏ព្រោះតែគេធ្លាប់ឆ្លងកាត់នូវបទពិសោធ៌ជូរចត់ជាច្រើនក្នុងឆាកជីវិតរបស់គេ ដែលធ្វើអោយឆ្អែតនឹងនឹកនាដល់វាតទៅទៀត។​ ក្នុងខណះដែលមនុស្សម្នាជាច្រើនកំពុងតែសប្បាយ​ រីករាយជាមួយនឹងកម្មវិធីរបស់គេនោះ ឡេងហួតពុំបានត្រេកត្រអាលនឹងក្តីសប្បាយរីករាយទាំងអស់ នេះនោះទេ គេបែរជាគិតទៅដល់ជីវិត​និងអតីត​កាលរបស់គេទៅវិញ។

ឡេងហួត សំលឹងមិនដាក់ភ្នែកទៅកាន់កូនក្រមុំ, ពិសី, ច្បាស់ណាស់ថាទឹកមុខរបស់គេនាពេលនេះមិន ខុសពី សាកសពនោះទេ ព្រោះវាគ្មានបង្ហាញនូវស្នាមញញឹមអ្វីសួម្បីតែបន្តិច។ ជាមួយនឹងកែវភ្នែកដ៏​មុតស្រួច និងការសំលឹងមិនដាក់ភ្នែក, ឡេងហូតកំពុងតែគិតពីអតីកាលរបស់ខ្លួនជាមួយនឹងពិសី នារី ដែលខ្លួនធ្លាប់ស្រលាញ់ និងរួមរស់ជាមួយគ្នា , នារីដែលធ្វើអោយគេក្លាយជាមនុស្សប្រុសម្នាក់ដែល មានភាពរីករាយបំផុតក្នុងជិវីត តែក៏ជានារីដែលធ្វើអោយគេធ្លាក់ចូលក្នុងនរកទាំងរស់ ដោយសារតែ​អំពើក្បត់ចិត្តរបស់នាងចំពោះគេ​។​ ការឈឺចាប់ទាំងឡាយប្រៀបបាននឹងរងើកភ្លើងដែលឆាប់ឆេះមិន ទាន់រលត់ផង ក៏ស្រាប់តែបានឆេះម្តងទៀត ដែលពេលនេះវាកាន់កាន់ក្តៅចាមុនទៅទៀតនោះគឺពេល នេះគេត្រូវមកចូលរួមកម្មវិធីរៀបអាពាហ៌ពិពាហ៌របស់ពិសីអតីតគូរស្នេហ៌ដែលបានក្បត់ចិត្តគេនោះ ជា មួយនឹងមិត្តសំលាញ់របស់គេទៅវិញ។​ ក្នុងចិត្តរបស់គេពេលនេះ គឺចង់តែប្រកាសប្រាប់ដល់មនុស្ស ទាំងអស់ដែលបានចូលរួមកម្មវិធីនេះអោយបានដឹងថា កូនក្រមុំដែលកំពុងតែស្លៀករូបអាពាហ៌ពិពាហ៌ ដ៏ស្រស់ស្អាតនេះ មិនមានតំលៃ​ ឬភាពថ្លៃថ្នូរគ្រប់គ្រាន់សំរាប់ពាក់វាឡើយ, នាងគ្រាន់តែជាស្រីបោក ប្រាស់ បោកទាំងចិត្តនិងជិវីតរបស់គេ នាងគឺជាស្រីដ៏ពិសពស់បំផុតក្នុងលោក។ ប៉ុន្តែដោយសារតែកូន កំលោះក្នុងកម្មវិធីនេះគឺជាមិត្តភក្ត័ដ៏ជិតស្និតរបស់គេនោះ ដូចនេះគេមិនអាចធ្វើអ្វីបានក្រៅពីសំលឹង មើលទាំងឈឺចាប់ និងក្តីអាមាសជាទីបំផុតស្ទើរមិនអាចនឹងទ្រាំបាន។​

សូមរង់ចាំអានភាគបន្ត…អរគុណ!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: