ថ្នាំ​គ្រាប់​ពន្យា​កំណើត​សំរាប់​បុរស​

ស្ថិត​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​ ដើម្បី​អភិវឌ្ឍ​ការ​ពន្យា​កំណើត​សម្រាប់​បុរស​ ជំនួស​អោយ​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ និង​ ការ​វះកាត់​បំពង់​បង្ហូរ​ទឹកកាម​ (vasectomies),​ អ្នក​ស្រាវជ្រាវ​មក​ពី​ពាសពេញ​ពិភពលោក​បាន​កំពុងធ្វើការ​សិក្សា​ទៅ​លើ​ថ្នាំ ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​ (male​ oral​ contraceptive)​ ដែល​មាន​សុវត្ថិភាព​ និង​ គុណភាព​ ប្រហាក់ប្រហែល​ទៅ​នឹង​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​ស្ត្រី​ ។​ ការ​ចូលរួម​សហការ​គ្នា​អាច​ជា​ដំណឹង​ល្អ​ ឬ​ អាច​ថា​ថ្នាំ​មួយ​ប្រភេទ​នេះ​នឹង​មាន​អោយ​ប្រើប្រាស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ ខាង​មុខ​នេះ​ (​ប្រហែលជា​ ២​ ឆ្នាំ​ទៀត​)​ ។
ពេលវេលា​ដ៏​យូរអង្វែង​បាន​មក​ដល់​ហើយ
ការ​សន្យា​ទៅ​លើ​ ‘​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​’​ ត្រូវ​បាន​គេ​ចុះ​ផ្សាយ​តាំងពី​ឆ្នាំ​ ១៩៧០​ មក​ម្ល៉េះ​,​ ប៉ុន្តែ​ រហូត​មក​ដល់​ពេល​នេះ​ ការ​ជោគជ័យ​នៅ​តែ​មិន​ទាន់​មាន​ ។​ បញ្ហា​ទាំងនេះ​បណ្តាល​មក​ពី​កង្វះ​ការ​ហ្វឹកហាត់​ដល់​អ្នកឯកទេស​នៅ​ក្នុង​ ផ្នែក​នេះ​,​ ម្យ៉ាងវិញទៀត​ ការ​សិក្សា​ស្រាវជ្រាវ​ត្រូវ​ចំនាយ​ថវិកា​ច្រើន​ឥត​ឧបមា​ ។​ យ៉ាងណាមិញ​,​ អស់​រយៈពេល​ប៉ុន្មាន​ទស​វត្ស​នេះ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​វិទ្យាសាស្ត្រ​ទាំងឡាយ​មិន​បាន​ទទួលលទ្ធផល​ ជា​ផ្លែផ្កា​ល្អ​នោះ​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ម្ចាស់​សហគ្រាស​ និង​  ម្ចាស់​ក្រុមហ៊ុន​ថ្នាំពេទ្យ​ជា​ច្រើន​មានការ​ព្រួយបារម្ភ​ និង​ មិនសូវ​មាន​ទំនុកចិត្ត​ក្នុង​ដាក់​ថវិកា​រាប់រយ​លាន​បន្ថែម​ ដើម្បី​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ​ ។​ ឧបសគ្គ​ក្នុង​ការ​អភិ​វ​ឌ្ឃ​
ឧបសគ្គ​ចំបង​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​នោះ​ គឺ​ បញ្ហា​ជីវសាស្ត្រ​ដ៏​មាន​ភាព​សាំញ៉ាំ​ដែល​ទាក់ទង​ទៅ​នឹង​ការ​រារាំង​បុរស​ ក្នុង​ការ​បង្ក​កំណើត​ ។​ ចំពោះ​ថ្នាំ​ពន្យា​កំណើត​សម្រាប់​ស្ត្រី​វិញ​ គឺ​វា​មាន​ប្រសិទ្ធភាព​ស្ទើរតែ​ ១០០​ ភាគរយ​ នៅ​ពេល​ប្រើប្រាស់​វា​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​ (​គេ​ប្រើប្រាស់​អ័រម៉ូន​ដូច​ជា​ អឺស​ស្ត្រូ​សែន​ ឬ​ ប្រូ​ហ្សេ​ស​ស្តេ​រ៉ូ​ន​ ដើម្បី​ទប់ស្កាត់​ការ​ផលិត​ស៊ុត​បង្ក​កំណើត​តែ​មួយ​ប៉ុណ្ណោះ​ ដែល​វា​មាន​ក្នុង​មួយ​ខែ​ម្តង​ ។​ ផ្ទុយ​ទៅ​វិញ​,​ ‘​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​’​ ត្រូវ​ទៅ​បញ្ឈប់​ការ​ផលិត​ជា​មេជី​វិត​ឈ្មោល​រាប់​លាន​។​
អ្វី​ទៅ​ជា​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​?
ក្នុង​ពេល​ថ្មីៗ​នេះ​,​ មាន​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​ជា​ច្រើន​ប្រភេទ​កំពុង​ស្ថិត​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​,​ តែ​អ្វី​ដែល​គួរ​កត់សំគាល់​ជាងគេ​នោះ​គឺ​ វិធីសាស្ត្រ​ក្នុង​ការ​លាយ​ចូល​គ្នា​នៃ​អ័រម៉ូន​ដើម្បី​កុំអោយ​មានកូន​ ។​ នេះ​គឺជា​ការ​សំយោគ​អ័រម៉ូន​ ដើម្បី​យក​ទៅ​រារាំង​ដល់​ការ​ផលិត​ទឹកកាម​របស់​បុរស​ភេទ​ ។​
គុណសម្បត្តិ​របស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស
 ​    ​ថ្នាំ​នេះ​ជួយ​អោយ​បុរស​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​ពួក​គេ​ធ្វើការ​រួម​ ភេទ​ ដោយ​មិន​ព្រួយបារម្ភ​ទៅ​លើ​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន​ (​មិន​ចាំបាច់​ពឹងផ្អែក​ទៅ​លើ​ភាគី​ស្ត្រី​ជា​ដៃគូ​ជា​អ្នក​កំណត់​នោះ​ទេ​)​
​    ​បន្ថែម​ការ​ការពារ​ការ​មិន​ចង់​មាន​ផ្ទៃពោះ​ ទោះបីជា​ដៃគូ​របស់​អ្នក​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ចំបង​ណាមួយ​ហើយ​ក៏​ដោយ​
 ​    ​ដៃគូ​ស្នេហា​ទាំងឡាយ​ណា​ដែល​មាន​ភាព​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​មិន​ចង់​ប្រើប្រាស់​ស្រោមអនាម័យ​ និង​ មិន​ចង់បាន​កូន​ អាច​សាកល្បង​ប្រើ​ថ្នាំ​នេះ​បាន​
​    ​ទទួល​បន្ទុក​ជំនួស​អោយ​ដៃគូ​ស្នេហា​របស់​អ្នក​ ដោយសារ​តែ​ពេល​ខ្លះ​,​ ស្ត្រី​អាច​នឹង​ទទួលផល​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​នៅ​ពេល​ប្រើប្រាស់​ គ្រាប់​ថ្នាំ​ពន្យា​កំណើត​របស់​ស្ត្រី​ (Female​ Pill)​ ។​
គុណវិបត្តិ​របស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស
 ​    ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​ហាក់ដូចជា​នៅ​ថ្មីថ្មោង​ចំពោះ​ មនុស្ស​ទូទៅ​,​ ម្យ៉ាងវិញទៀត​ បុរស​ក៏​អាច​នឹង​ទទួលផល​ប៉ះពាល់​ផង​ដែរ​ក្នុង​ថ្ងៃ​ខាង​មុខ​ ។​ ឧទាហរណ៍​,​ ឆាប់​ ឬ​ យូរ​ វា​អាច​ធ្វើ​អោយ​បុរស​មាន​បញ្ហា​ជា​ច្រើន​ ដូច​ជា​ ការ​មិន​ងើបឡើង​រឹង​របស់​លិង្គ​,​ ទឹកកាម​មាន​មេជី​វិត​តិចតួច​ ឬ​ គ្មាន​កូន​ជាដើម​ ។​
​    ​តើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​សម្រាប់​បុរស​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​មាន​ កូនចៅ​ដែរ​ឬទេ​?​ នេះ​ជា​សំនួរ​ដែល​យើង​ត្រូវ​គិត​ ។​
​    ​ដូច​គ្នា​ទៅ​នឹង​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដ៏​ទៃ​ទៀត​ផង​ដែរ​,​ គឺ​វា​មិន​អាច​ការពារ​អ្នក​ពី​ការ​ឆ្លង​ជម្ងឺ​កាមរោគ​បាន​នោះ​ទេ​ ។​ បើ​យើង​ព្រួយបារម្ភ​ទៅ​លើ​រឿង​នេះ​,​ ឃើញ​ថា​ ស្រោមអនាម័យ​ពិតជា​អាច​កាត់​បន្ថយ​ការ​ចម្លងជម្ងឺ​កាមរោគ​បាន​ ។​
​    ​មើលទៅ​ វា​ហាក់ដូចជា​ការ​ជជែក​វែកញែក​មួយ​ ថា​តើ​បុរស​ ឬ​ ស្ត្រីភេទ​ជា​អ្នក​ទទួល​រ៉ាប់រង​ក្នុង​ការ​លេបថ្នាំ​ពន្យា​កំណើត​?​ ចុះ​អ្នក​វិញ​គិត​យ៉ាងណា​ដែរ​?​
សេចក្តីសម្រេច​ចុង​ក្រោយ
យោង​តាម​ស្ថិតិ​មក​ពី​នាយកដ្ឋាន​សុខាភិបាល​របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ ថា​ ក្នុង​ចំនោម​ស្ត្រី​ជនជាតិ​អា​មេ​រិច​ ៣​ លាន​នាក់​,​ មាន​ម្នាក់​ក្នុង​បី​នាក់​ គឺ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន​ ។​ ស្ថិតិ​នេះ​ហាក់ដូចជា​ប្រហាក់ប្រហែល​គ្នា​ដែរ​ទៅ​នឹង​ប្រទេស​អភិវឌ្ឍ​ ។​ ដោយសារ​តែ​បញ្ហា​ទាំង​អស់នេះ​ហើយ​ ទើប​បានជា​អ្នក​វិទ្យាសាស្ត្រ​ខិតខំ​រិះរក​វិធី​ដោះស្រាយ​តាម​រយៈ​ការ​ បង្កើត​ថ្នាំ​ពន្យា​កំណើត​ថ្មីៗ​ ប្លែកៗ​ និង​ អោយ​បាន​ល្អ​ជាង​មុន​ ។​ ដោយ​សេចក្តី​សង្ឃឹម​មុតមាំ​ក្នុង​ចិត្ត​,​ ថ្ងៃ​ណាមួយ​ បុរស​នឹង​មាន​សិទ្ធិ​សេរីភាព​ ឬ​ ជួយ​ចែករំលែក​ការ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ ។​ ប៉ុន្តែ​,​ នៅ​មាន​ចំ​ង​ល់​មួយទៀត​ថា​តើ​ បច្ចេកវិទ្យា​ថ្មី​ដែល​នាំ​អោយ​បុរស​មាន​ល​ទ្ឋ​ភាព​ពន្យា​កំណើត​នេះ​នឹង​ ប៉ះពាល់​យ៉ាងណា​ដល់​ទំនាក់ទំនង​មនុស្ស​ទាំង​ពីរ​ភេទ​?

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: