ផ្ទះខ្មោចនៅ

មានផ្ទះមួយខ្នងដែលជាផ្ទះជួលតាមអ៊ីនធឺណែត ហើយផ្ទះនេះពីមុនមក មានអ្នកមកជួលនៅ មិនដល់មួយខែផង ក៏ចាកចេញទៅ។

សុខា ជាកំលោះដែលមិនចេះខ្លាចខ្មោច តែខ្លាចការលំបាក គេជំពាក់លុយគេរាប់លានជាង វាជាកំហុសដែលគេជឿទុកចិត្តមិត្តភក្តិ ទើបគេរកការងារមួយថ្មីដែលជាប្រភេទការងារត្រូវប្រើខួរក្បាល ច្រើន និងបើកចិត្តអោយទូលាយ។ គេបានមកជួលផ្ទះមួយនេះ ព្រោះឃើញវាសក្តិសមនឹងបើកកន្លែង រកស៊ីបាន តែឆ្ងល់ថាហេតុអ្វីបានជាតំលៃឈ្នួលរបស់វាថោកម្ល៉ោះ?

សុខាបានបើកហាងសំរាប់ជួលសៀវភៅ បើកបានមួយរយៈ កូនចៅក៏សុំឈប់ ទើបគេត្រូវរក កូនចៅថ្មី តែក្រោយមកកូនចៅថ្មីអស់ទាំងនោះក៏បន្តសុំឈប់ទៀត តែមុននឹងចេញទៅកូនចៅនោះក៏ សួរគេដោយសង្ស័យ ៖

“ចៅហ្វាយមិនដឹងទេរឺថាទីនេះមានខ្មោច ខ្ញុំធ្លាប់ឃើញណា…”

សុខាមិនខ្លាច ហើយគិតថាដែលក្មេងៗទាំងនេះនិយាយ គឺជារឿងអបិយជំនឿ ហើយថ្ងៃនោះ គេក៏ទៅដេកនៅហាង។

ពេលបិទហាង ហើយសុខាក៏បន្តធ្វើការទៅជារឿយៗ ដោយបើកម៉ាស៊ីនត្រជាក់ចោល តែមិន ត្រជាក់ គេក៏ចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួល គេបានយកសំដីកូនចៅគេមកគិត រឺមួយថាវាជាការ ពិត តែមិនទាន់នឹងគិតបានច្រើនផង…ក៏ស្រាប់តែ…

លឺសំលេងនៅខាងលើទូងតាំងរមៀលធ្លាក់ជណ្តើរ លឺតាមដោយសំលេងយំ សំលឹងទួញស្រែក របស់មនុស្សស្រី សំលេងគំហកដែលស្តាប់ទៅមិនដឹងរឿងរបស់មនុស្សប្រុស បន្ទាប់ពីនោះគឺជា សំលេងយំដោយការឈឺចាប់។

សុខា ឈរនៅក្រោយតុក្បែរជណ្តើរ ហើយដៀងទៅឃើញជើងពណ៌សស្លេកដើរចុះមក រហូត ដល់ឃើញថាជាមនុស្សស្រី ដៃម្ខាងកាន់ខ្សែនៅលើ-ក មួយសន្ទុះក្រោយមកក៏មានមនុស្សប្រុសចុះមក តាម មានក្មេងៗពីរនាក់ទៀតរាងកាយរបស់ពួកគេសុទ្ធតែឈាម។

ដោយការភ័យខ្លាចដែលមាន សុខាបានរត់ចេញមកក្រៅផ្ទះសឹងនឹងត្រូវឡានបុកនៅកណ្តាល ថ្នល់ ហើយចាប់ពីពេលនោះមកគេក៏រើចេញទៅនៅផ្ទះរបស់ឳពុកម្តាយវិញ។

ក្រោយមកគេក៏បានដឹងថា ផ្ទះមួយនេះត្រូវស្លាប់មួយគ្រួសារ ឳពុក ម្តាយ និងកូនៗ។ ឳពុកមាន អារម្មណ៍តានតឹងរឿងបំនុលហើយក៏ឈ្លោះគ្នាជាមួយប្រពន្ធ រួចច្របាច់កប្រពន្ធទាល់តែស្លាប់ រួចបាញ់ សំលាប់កូនៗចោល ចុងក្រោយក៏ចាញ់សំលាប់ខ្លួនឯងតាមក្រោយ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: