កម្មវិធី​Video Chat​ទាំង​៥​សម្រាប់​មិត្តភ័ក្តិ Facebook

ដូចជា​អ្នករាល់គ្នា​ដែរ ​សព្វថ្ងៃ​នេះ Facebook បាន​រក្សាទុក​មិត្តភាព​ជាមួយ​មិត្តភ័ក​ជាច្រើន​របស់​ខ្ញុំ។ វា​មាន​លក្ខណ​ងាយស្រួល​ណាស់​ដើម្បី​ស្វែងរក​មិត្ត​ទាំងអស់​គ្នា​ដែល​មាន​ ក្នុង Facebook ដោយ​ឈ្មោះ​ពិត​របស់​ពួកគេ​ជាជាង​ការ​ព្យាយាម​ដើម្បី​រក្សាទុក​ដាន​និង​ ការចង់ចាំ កម្រង​នៃ​ឈ្មោះ Screen ដោយ​គ្មាន​គោល​ដៅ​ច្បាស់លាស់។
១. TinyChat

Tinychat ជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​ក្នុង​នោះ​អ្នក​ប្រហែល​ធ្លាប់បានលឺឬ​ក៏​ធ្លាប់​ ប្រើ​តែ​ម្ដង វា​ជា​ប្រភេទ​កម្មវិធី ​Standalone​ សម្រាប់​ Video​ Chat​ Client។ ​កម្មវិធី ​Tinychat​ មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​២លាន​នាក់​ក្នុង Facebook។ ជាមួយ​កម្មវិធី​នេះ វា​អាច​មាន​អ្នកចូលរួម​ជជែក​កម្សាន្ដ​ដល់ទៅ​១២នាក់​នៅ​ក្នុង Video Chats ​របស់​អ្នក ដែល​ជួយ​សម្រួល​ដល់​ការ​ជួបជុំ​គ្នា​ជា​ក្រុម។ ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើប្រាស់​វា​បានដោយ​ស៊េរី​ជា​មួយ​ Tinychat ​នៅ​ក្នុង​ទំព័រ​របស់​ Facebook ​ដោយ​អនុវត្ត​តាម​ជំហាន​ងាយស្រួល​នីមួយៗ​ដើម្បី​តភ្ជាប់​នឹង​ការ​អញ្ជើញ​ មិត្ត​របស់​អ្នក​ចូល​រួម។
២. vChatter

កម្មវិធី ​vChatter​ Facebook​ ផ្ដល់​មធ្យោបាយ​ងាយស្រួល​ផ្សេងៗ​ដើម្បី​ធ្វើ​ការ​តភ្ជាប់​ជា​មួយ​មិត្តភ័ក​ និង​ជជែក​ឆ្លាស់​(ramdom chat)​ជាមួយ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ដែល​ប្រើ​សេវាកម្ម​នេះ។​ អ្នក​អាច​ស្វែងរក​មិត្តភ័ក​របស់​អ្នក​ដែល​ Online​ ឬ ​Offline​ ជាមួយ​កម្មវិធី​នេះ​ដោយ​ផ្ទាល់។​ បើ​អ្នក​មាន​អារម្មណ៍​ចង់​ធ្វើការ​ផ្សង​ព្រេង​ដោយ​ចាប់​ផ្ដើម​ជជែក​ឆ្លាស់​ (random chat)​ជាមួយ​មនុស្ស​ថ្មី​ផ្សេង​ទៀត។
៣. ChatVibes

ChatVibes គឺ​បាន​បង្កើត​នូវ​មធ្យោបាយ​ដើម្បី​បន្ថែម​ Video Call ​ទៅ​កាន់​មិត្តភ័ក ​Facebook ​របស់អ្នក​ដើម្បី​ជជែក​កម្សាន្ដ។​ អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើការ​រួម​បញ្ចូល​ ChatVibes ​ជា​មួយ​ Facebook​ ដោយ​ទាញយក​កម្មវិធី​សម្រាប់​ដំឡើង​នឹង​ដំណើរ​ការ​ហើយ​ជ្រើស​រើស​ Browser ​ណា​មួយ​ដែល​អ្នក​ប្រើ​(Chrome, IE, Firefox​) ​កម្មវិធី​នេះ​នឹង​បើក ​Browser ​របស់អ្នក​ទៅកាន់​ទំព័រ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​ដើម្បី​ចាប់​យក​ Toobar/extension។ ពេល​ដែល​អ្នក​បាន​ដំឡើង​វា​ហើយ អ្នកនឹង​អាច​មើល​ឃើញ​រូប​ដំណាង​វីដេអូ​តូច​មួយ​បន្ទាប់​ពី​មិត្តភ័ក​របស់​ អ្នក​បាន​ដំឡើង​ ChatVibes រួច​ដែរ។
៤. FriendCameo

តើ​អ្នក​ចង់​និយាយ​លេង​ជាមួយ​មិត្ត​របស់​អ្នក​ចំនួន​បីនាក់​ក្នុងពេល​តែមួយ​ ឬ​ទេ? FriendCameo ជា​កម្មវិធី Fun Video Chat ដែល​អនុញ្ញាត​ឱ្យអ្នក​ប្រើ Video effects និង Funny photobooths។
៥. BandooChat

BandooChat ជា​កម្មវិធី​មួយ​ដែល​មិន​សូវ​ទាន់​សម័យ​ដូច​ជា​កម្មវិធី​មួយ​ចំនួន​នោះ​ទេ ​ប៉ុន្ដែ​វា​ទទួល​បាន​ការងារ​និង​ចំនួន​អ្នក​ដែល​បាន​ប្រើ​កម្មវិធី​នេះ​ជា​ ច្រើន​រួច​មក​ហើយ។​ BandooChat ​រក្សាទុក​បញ្ជី​ឈ្មោះ​មិត្ត​របស់​អ្នក​នៅ​ខាង​ស្ដាំ​នៃ​កម្ម​វិធី​នេះ​ហើយ​ វា​នឹង​មាន popup ​លោត​ពេល​មាន​ការ​អញ្ជើញ​ដើម្បី​ជជែក​កម្សាន្តពី​មិត្ត​ថ្មី​របស់​អ្នក។ អ្នក​នឹង​មើល​ឃើញ​ដោយ​ខ្លួន​ឯង ដែល​វា​ស្ថិត​នៅ​ក្រោម​ផ្នែក​ខាង​ឆ្វេង​នៃ​កម្ម​វិធី​ជាមួយ​មិត្ត​របស់​អ្នក ​ពេល​ដែល​កំពុង​ជជែង​លេង​។​ ក្នុង​នោះ​ដែល​អ្នកក៏​អាច​ប្រើ ​BandooChat ដើម្បី​ជជែក​ឆ្លាស់​ជា​មួយ​អ្នក​ផ្សេង​(random people)​ផង​ដែរ។
សន្និដ្ឋាន
ខ្ញុំគិតថា Skype ជា​ការផ្ដល់ឱ្យ​ពួក​យើង​កាន់​តែ​ច្រើន​នូវ​មធ្យោបាយ​ដែល​គួរឱ្យ​ ចាប់អារម្មណ៍នៃ​ការ​ជជែកកម្សាន្ដ​ជា​លក្ខណ​វីដេអូរ(video chat) ជាមួយមិត្តភ័ក Facebook របស់ពួកយើង ប៉ុន្ដែ​រហូត​ដល់​ពួកគេ​ពិតជា​រួមបញ្ចូលគ្នា​ដោយ​ពេញលេញ​នៅក្នុង Facebook ហើយ​ចំពោះ​កម្មវិធី​ជជែក​កម្សាន្ត Facebook ទាំង​នេះ​គួរ​តែ​គ្រប់គ្រាន់​សម្រាប់​អ្នក​ហើយ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: