កៅអី​ Rooney រង្គោះ​រង្គើ

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Wayne Rooney នឹង​ត្រូវ​កាត់​ចេញ​ពី​ជម្រើស​១១​នាក់​ដំបូង ហើយ ​គ្រូ​បង្វឹក​ Fabio Capello នឹង​ដាក់​រូប​គេ​ឲ្យ​អង្គុយ​ក្នុង​កៅអី​កីឡាករ​បម្រុង​ចាប់​ពី​ពេល​នេះ​រហូត ​ទាល់​តែ​គេ​រួច​ផុត​ពី​បម្រាម​មិន​ឲ្យ​ចូល​ប្រកួត​ ខណៈ​ Uefa នឹង​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា​តើ​នឹង​ត្រូវ​ពិន័យ​រូប​គេ​១ប្រកួត​ ឬ​២​ប្រកួត។

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ថា​បើ​ Rooney មិន​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ទេ ក្រុម​អង់គ្លេស​ឈ្នះ​បាត់​ទៅ​ហើយ។ លោក​បន្ថែម​ថា​សម្រាប់​ការ​ប្រកួត​មិត្តភាព​នា​ពេល​ខាង​មុខ​ខ្សែ​ប្រយុទ្ធ​ របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ​អាច​នឹង​ត្រូវ​បាន​លោក​ដាក់​ឲ្យ​ចូល​លេង​នៅ ​តង់​ទី​២ ប៉ុន្តែ​ចំពោះ​ការ​ចូល​លេង​ជម្រើស​ដំបូង​វិញ​ទាល់​តែ​យូរ​បាន​ដាក់។ លើស​ពី​នេះ លោក Capello កំពុង​រៀប​ចំ​ឈុត​១១​នាក់​ដំបូង​សាជាថ្មី​ដោយ​គ្មាន​ Rooney ដើម្បី​ត្រៀម​លេង​ Euros ឆ្នាំ​ក្រោយ​ព្រោះ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជាប់​បម្រាម​១ឬ២​ប្រកួត​ដំបូង។

បន្ថែម​លើ​នេះ អ្នក​ចាត់​ការ​ខាង​លើ​បាន​បន្ត​ថា​សព្វ​ថ្ងៃ​លោក​មាន​ជម្រើស​ច្រើន​សម្រាប់​ តំណែង​ខ្សែ​ប្រយុទ្ធ ដូច​ជា​យុវជន Danny Welbeck របស់​បិសាច​ក្រហម Daniel Sturridge របស់​តោ​ខៀវ​ Andy Carroll របស់​ហង្ស​ក្រហម Bobby Zamora របស់​ Fulham ស្រប​ពេល​ទម្រង់​លេង​របស់​ Jermain Defoe ពេល​មាន់​ខ្នាយ​មាស​ផ្ដួល​កាំភ្លើង​ធំ​២-១ បាន​ទាក់​ទាញ​ក្រសែ​ភ្នែក​របស់​អ្នក​ចាត់​ការ​រូប​នេះ​ជា​ថ្មី។

ដើម្បី​ធ្វើតេស្ត​កីឡាករ​ថ្មី​ទាំង​នេះ​លោក Capello នឹង​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​ចំនួន​២​ប្រកួត​ដោយ​ត្រូវ​លេង​ជាមួយ​ អេស្ប៉ាញ​នៅ​ Wembley នា​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ហើយ​នឹង​ត្រូវ​ជួប​ព័រទុយហ្គាល់​នៅ​៣​ថ្ងៃ​ក្រោយ ​មក​ ហើយ​ក្នុង​ការ​ប្រកួត​ទាំង​នេះ​មិន​មាន​វត្តមាន​ Rooney ទេ។

យ៉ាងណាមិញ ភាព​ប្រាកដ​ប្រជា​មួយ​សម្រាប់​អតីត​យុវជន ​ក្រុម​ស្ករគ្រាប់​ Everton រូប​នេះ​គឺ​រូប​គេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​លេង​វគ្គ​ផ្ដាច់ ​ព្រ័ត្រ​នៅ ប៉ូឡូញ-អ៊ុយក្រែន​ រួច​ស្រេច​ទៅ​ហើយ។ ភាព​រង្គោះ​រង្គើ​នេះ​កើត​ឡើង​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​កណ្ដាល​វ័យ​២៥​ឆ្នាំ​ រូប​នេះ​ទទួល​កាត​ក្រហម​បន្ទាប់​ពី​ទាត់​ខ្សែ​ការពារ​ម៉ុងតេណេក្រូ​ពី​ក្រោយ ​ដោយ​សារ​រូប​គេ​ទប់​អារម្មណ៍​មិន​បាន​ពី​ការ​បាត់​បង់​ការ​គ្រប់គ្រង​បាល់។

Rooney មិន​ធ្លាប់​អង្គុយ​ជា​កីឡាករ​បម្រុង​ទាល់​តែ​សោះ​តាំង​ពី​ World Cup ២០០៦​នៅ​ប្រទេស​អាល្លឺម៉ង់​មក​ម្ល៉េះ ​ទើប​តែ​ពេល​នេះ​ទេ​ធ្លាក់​ខ្លួន​ជា​កីឡាករ​បម្រុង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: