ណាប៉ូឡេអុង បូណាប៉ារត៍ Napoleon – Bonaparte

ណាប៉ូឡេអុង បូណាប៉ារត៍

Napoleon – Bonaparte

1769 – 1821

ណាប៉ូឡេអុង កើតថ្ងៃ ១៥ សីហា ១៧៦៩ ក្នុងត្រកូលជនជាតិអីតាលីយាង ដ៏ក្រីក្រមានកូន ច្រើន      ហើយការដែលបានជា អធិរាជ ប្រទេសបារាំងនេះ គឺអស្ចារ្យណាស់។ អាយុបាន ១១ឆ្នាំ ដោយ បានការអនុគ្រោះពីចៅហ្វាយរដ្ឋដែលខ្លួនកើត បានចូលរៀនក្នុងសាលាយោធា ដល់អាយុបាន ១៧ឆ្នាំ បានឋានន្តរសក្តិជា អនុសេនីត្រី នៅរវាងនេះដែល ណាប៉ូឡេអុង បានដំណើរជីវិតយ៉ាងលំបាកតោក យ៉ាកបំផុត។ លុះអាយុបាន២៥ឆ្នាំ បានជាអនុសេនីយ…ធ្វើការបានល្បីឈ្មោះជាលើកដំបូងនៅក្រុង ទូឡុង (Toulon) តែក៏ឥតបានទទួលផលតបស្នងអោយបានសក្តិសមដែរ។ គាត់ហៀបតែនឹងចាកចេញ ទៅទទួលមុខងារនៅប្រទេសទួរគីទៅហើយ តែចៃដន្យគាត់ត្រូវបានជ្រើសរើសអោយជាអ្នកបង្រ្កាបប្រ ជាជនដែលប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏ធ្វើការទៅបានសំរេចយ៉ាងប្រសើរ ជាហេតុនាំអោយគាត់​ បានទទួលឋានៈគ្រាប់បើឡើង។ គាត់រៀបការនិងស្រ្តីម៉េម៉ាយម្នាក់ឈ្មោះ ហ្សូសែហ្វីន (Josephine) ដែលជាអ្នកមានការស្និទស្នាលនឹងវរជនជាច្រើន ជាហេតុនាំអោយប ណាប៉ូឡេអុង បានទទួលឋានៈ ខ្ពង់ខ្ពស់ឡើងជាលំដាប់។ ក្រោយពីរៀបការហើយ គាត់ទៅធ្វើសង្រ្គាមក្នុងប្រទេស អ៊ីតាលី ដោយធ្វើ ការបានទទួលជោគជ័យជានិច្ចមក លុះអាយុបាន ២៨ឆ្នាំ បានងជា ឧត្តមសេនីយ និងចេញទៅធ្វើ សង្រ្គាមនៅប្រទេស អេហ្ស៊ីប​ បានជ័យជំនះដ៏ធំ  ជាហេតុនាំអោយបានទទួលការគោរពរាប់អានច្រើន ពីប្រជាជនទូទៅក្នុងប្រទេសបារាំង ។ ក្នុងរយះកាលធ្វើសង្រ្គាមនៅប្រទេស អេហ្ស៊ីបនោះ ណាប៉ូឡេអុង បានដឹងច្បាស់ថារដ្ឋាភិបាលមានអំណាចទន់ខ្សោយហើយ ទើបគាត់ត្រលប់មកកាន់ទី ក្រុងប៉ារីស ដោយសារជ័យជំនះរបស់ខ្លួន ទើបប្រជាជនគោរពរាប់អានច្រើន រហូតបាលជាប្រមុខរដ្ឋា ភិបាលថ្មី (ភាសាបារាំងសម័យនោះហៅថា កុងស៊ុល (Consul) សាងប្រយោជន៍សំខាន់ៗអោយដល់ ជាតិបារាំងជាច្រើន។ អាយុបាន ៣៦ឆ្នាំក៏ប្រកាសតាំងខ្លួនជាអធិរាជ នៃប្រទេសបារាំង។ ពង្សាវតា ណាប៉ូឡេអុង បន្តពីនេះពោរពេញទៅដោយការបង្ហូរឈាម។ ណាប៉ូឡេអុង ជាឧទាហរណ៍មួយដ៏ខ្ពង់ ខ្ពស់បំផុតរបស់មនុស្សដែលមានភាពរឹងមាំ និងអត់ធន់។ កាលបើបានធ្វើគំរោងការណ៍អ្វីមួយហើយ តែងតែយកជីវិតទៅប្តូរ ដើម្បីសំរេចបាននូវគំរោងការណ៍នោះ។ ការដែលគាត់អាចសាងខ្លួនោះឡើង ទៅដល់ឋានះខ្ពស់បំផុត ដែលមនុស្សអាចនឹងឡើងបានទៅយ៉ាងនោះ ក៏ព្រោះលក្ខណះដែលរឹងមាំជា ប្រធាន។ ណាប៉ូឡេអុង បានទទួលការសរសើរថា ជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក។ តែក៏បាន ទទួលការរិះគន់ថា ជាអ្នកប្រាថ្នា ធ្វើជាម្ចាស់ អឺរ៉ុបទាំងមូល ទាល់តែទីបំផុតប្រទេសទាំងឡាយក្នុង អឺរ៉ុប លើកគ្នាចោមរោមវាយ ណាប៉ូឡេអុង។ ណាប៉ូឡេអុង បាក់ទព័ជាដំបូងនៅប្រទេស រុស្សី ហើយតមក ក៏មានតែការទទួលបរាជ័យ ទាល់តែសត្រូវហៀបចូលដល់ទីក្រុង ប៉ារីស។ ណាប៉ូឡេអុង គាត់ក៏ ប្រញាប់វិលត្រលប់មកការពារ ប៉ារីស តែដល់រៀបនឹងចូលដល់ ក៏បានដឹងថា​ រដ្ឋសភាបានប្រកាសតាំង រដ្ឋាភិបាលថ្មីរួចទៅហើយ ទើបត្រលប់ទៅកាន់ ហ្វុងតែនប្លូ (Fontainebleau) ​ចម្ងាយពីប៉ារីស ៦០គ.ម រួច ទ្រង់លាចាករាជសម្បត្តិ។ ឯខាងក្រុងប៉ារីស ក៏តាំងស្តេច ល្វីស៍ទី ១៨ (Louis x vIII) ដែលជាវង្សក្សត្រ ចាស់របស់ បារាំង ឡើងជាម្ចាស់ផែនដី។

ណាប៉ូឡេអុង លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គពុំទុកចិត្ត ទើបបង្គាប់អោយរដ្ឋា ភិបាល បារាំងសែស យក ​ណាប៉ូឡេអុង ទៅបំបរបង់ឯកោះទៀត ណាប៉ូឡេអុង ប្រាថ្នានិងផ្តាច់បង់ ជីវិតព្រះអង្គ តែមានគេឃាត់ទាន់ ក៏ត្រូវនាំទៅចោលឯកោះ អេលប៍ (Elbe) នៅថ្ងៃ ១២ មេសា ១៧១៣។

សូម្បីនាំយកទៅចោលេកោះហើយ ណាប៉ូឡេអុង ក៏ពុំអស់ពិស នៅទីនោះពុំដល់មួយឆ្នាំផង ក៏ លបចុះទូកគេចនាវាចំបាំង អង់គ្លេស ដែលយាមល្បាត មកកាន់ទីគោកបានទៀត។ ល្វីស៍ទី ១៨ ទ្រង់ ជ្រាប ក៏បញ្ជូនកងទ័ពទៅចាប់បាន។ តែកាលកងទព័ទៅជួប ណាប៉ូឡេអុង ហើយពុំចាប់ទេត្រលប់ទៅ ជាចុះចូលនឹង ណាប៉ូឡេអុង ទាំងអស់ទៅវិញ។ ណាប៉ូឡេអុង ទើបបានកំឡាំងទ័ពលើកចូលមកកាន់ ក្រុង ប៉ារីស ។ ព្រះអង្គ ល្វីស៍ទី ១៨ ក៏ស្តេចទ្រង់ភៀសខ្លួនត្រលប់ទៅកាន់ប្រទេស បែលហ្សិក ព្រោះ ទ្រង់ជ្រាបថា នឹងតទល់ជាមួយ ណាប៉ូឡេអុង ពុំបានឡើយ។ ការដែល​ ណាប៉ូឡេអុង ត្រលប់មកគ្រា នេះ គ្រប់ប្រទេសក្នុង អឺរ៉ុប ចាត់ទុកថាជា ការប្រកាសសង្រ្គាម ទើបនាំគ្នាចោមវាយ ណាប៉ូឡេអុង ។ ចំណែក ណាប៉ូឡេអុង ក៏តស៊ូដោយយល់ថា ជាទីបំផុតនៃជីវិត។ ទីបំផុត ក៏ត្រូវទ័ពបច្ចាមិត្រចាប់ កណ្តាលសង្រ្គាម និងត្រូវបញ្ជូនទៅកាន់កោះ សាំង្គអេលេន (St. Hellene) នៅទីនោះបាន ៦ឆ្នាំ ក៏អស់ ព្រះជន្មក្នុងជន្មាយុ ៥២ឆ្នាំ​។

ណាប៉ូឡេអុង ទ្រង់កាន់ព្រះអង្គថាជាស្តេចចក្រពត្តិ ក៏គួរណាស់ ព្រោះ ព្រះអំណាចរាជបារមី របស់ព្រះអង្គបានផ្សាយទៅសឹងគ្រប់ទៅលើទ្វីបអឺរ៉ុបទាំងមូល ហើយព្រះអង្គទ្រង់ទីនាំងសេះសជានិច្ច គឺត្រឹមត្រូវតាមក្បួនព្រាហ្មន៍និយមទៀត។

សូម្បីទ្រង់មានអំណាចវាសនាយ៉ាងណាក៏ដោយ ក៏មានរឿងគួរអោយកប្លែក ដែលរំលងពុំ ពោលពុំបាន គឺទ្រង់អភ័ព្វខាងគ្រួសារ ពោលគឺ បងប្អូន និងគ្រួសារ ពុំនៅក្រោមឧវាទ សូម្បីមហេសីក៏ពុំ កោតក្រែង ផ្ទុយទៅវិញ ណាប៉ូឡេអុង ត្រូវខ្លាចក្រែងជនទាំងនោះទៅវិញ។ ប្រែជាអំណាចរបស់ ណាប៉ូឡេអុង ខាងកិច្ចការផែនដី និងខាងគ្រួសារ ខុសគ្នាដូចមេឃ​និងដី ។ មានរឿមួយដំណាលថា មហេសីទ្រង់ប្រោសចិញ្ចឹមឆ្កែ តែណាប៉ូឡេអុងពុំទ្រង់ប្រោស​ តែក៏មិនហ៊ានពោលដូចម្តេចឡើយទៅ កាន់មហេសី។ លុះក្រោយមក ឆ្កែនោះបាត់ ណាប៉ូឡេអុងក៏សប្បាយព្រះទ័យណាស់ ហើយបានហាម ដាច់ខាតមិនអោយអ្នកណានាំឆ្កែចូលវាំងឡើយ។ តែពុំបានប៉ុន្មានផង ស្រាប់តែមហេសី បាននាំឆ្កែថ្មី​ មួយមកទៀត ដែលនេះជាការល្មើសនឹងព្រះរាជនិយម តែមិនប្រាកដថាទ្រង់ហ៊ានពោលថាដូចម្តេចដែរ ចំពោះមហេសីរបស់ទ្រង់នោះ។ មានអ្នកនិពន្ធមួយរូបបាននិយាយឡកឡឺយអោយ ណាប៉ូឡេអុង ក្នុង សៀវភៅរបស់ខ្លួនថា ៖

“ ព្រះមហាចក្រពត្តិ  ព្រះអង្គមានព្រះតេជានុភាពបង្រ្កាបអឺរ៉ុបជិតអស់មួយទ្វីប តែក្នុងព្រះរាជវាំង ព្រះអង្គនោះ សូម្បីតែទ្រង់ដេញឆ្កែមួយ ក៏ទ្រង់ធ្វើទៅពុំបាន ” ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: