តើក្រុម Big Bang នឹងត្រូវបញ្ចប់ឬ?

ជាមួយនឹងព័ត៌មានកាលពីពេលថ្មីៗនេះ ដែលទាក់ទងទៅនឹងការចាប់ខ្លួនសមាជិកម្នាក់របស់ក្រុម គឺ G-Dragon ពីបទប្រើប្រាស់កញ្ឆាខុសច្បាប់នោះ បណ្តាអ្នកគាំទ្រក្រុម​ Big Bang បានសំដែងការព្រួយបារម្ភ ពីអនាគតរបស់ក្រុមតន្រ្តីមួយនេះ ដែលជាក្រុមមួយដែលបានទទួលជោគជ័យបំផុតក្នុងវិស័យតន្រ្តីនៅ ក្នុងប្រទេសកូរ៉េនេះ។  ដោយគ្មានការសង្ស័យ នេះគឺពេលវេលាដ៏លំបាកបំផុតសំរាប់ក្រុមតន្រ្តីបុរស មួយនេះ ខណះដែលសកម្មភាពសំដែងរបស់ពួកគេ ក៏ត្រូវបានផ្អាកផងដែរ។

គួររំលឹកផងដែរថា កាលពីខែឧសភា ឆ្នាំនេះ​ សមាជិកម្នាក់ គឺ Daesung ក៏ត្រូវបានជួបនឹងគ្រោះថ្នាក់ចរា ចរណ៍មួយដែលធ្វើអោយបុរសម្នាក់ត្រូវបាត់បង់ជីវិត ហើយទីបំផុតអ្វីដែលគួរជាគោរពរបស់គេសំរាប់ អ្នកគាំទ្រនោះ ក៏ត្រូវបានបាត់បង់ ពោលនោះគឺ គេបាកផ្អាកសកម្មភាពក្នុងវិស័យចំរៀងនេះផងដែរ។ អ្វីដែលគួរអោយសោកស្តាយទៀតនោះ គឺពេលនេះ G-Dragon ក៏ត្រូវបានចាប់ខ្លួនពីបទជក់កញ្ឆាថែម ទៀត។ ពួកគេទាំងនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីពួកគេបានចូលប្រឡូកក្នុងវិស័យ តន្រ្តីនេះ ក៏ប៉ុន្តែសំរាប់ឆ្នាំ ២០១១​នេះ វាហាក់ដូចជាអ្វីៗដែលអាក្រក់បានចាប់ផ្តើមឈានចូលក្នុងជីវិត របស់ពួកគេរហូតមក។

កាលវិភាគសំដែងជាច្រើនរបស់ពួកគេត្រូវបានលុបចោល។ ចាប់ផ្តើមពី GD&TOP ដែលធ្លាប់ មានគំរោងចេញអាល់បុមថ្មីរបស់ខ្លួនក្នុងប្រទេសជប៉ុន នាអំឡុងខែវិច្ឆិកា និងខែធ្នូនោះ ប៉ុន្តែដោយសារ តែរឿងរ៉ាវខាងលើបានកើតឡើងចំពោះ G-Dragon នោះ វាក៏ប្រហែលជាមិនអាចនឹងចេញលក់បាល ដែរ។ លើសពីនេះទៅទៀតនោះ G-Dragon ដែលមានគំរោងថា នឹងចេញសំដែងទោលតែឯង នាពាក់ កណ្តាលខែនេះនោះ ក៏គំរោងការនេះត្រូវបានរំសាយផងដែរ។

វាមិនមែនតែជាផ្អាកសកម្មភាពសំរាប់សមាជិកពីរនាក់ខាងលើនោះទេ ក៏ប៉ុន្តែដោយសារតែ គ្រោះថ្នាក់ចរាចរណ៍របស់ Daesung នោះ គំរោងខនសើតសំរាប់ក្រុមទាំងមូលដែលកំពុងតែរៀបចំនោះ ក៏ត្រូវបានរំសាយចោលដែរ។

គួរបញ្ជាក់ផងដែរថា ទាំងនេះអាចជាការខាតបង់ដ៏ធំមួយរបស់ YG Entertainment  ដែលបាន បង្ហើបថា​ ក្រុម Big Bang គឺជាធនធានមួយដ៏ធំសំរាប់ផលិតកម្មមួយនេះ។ យោងតាមរបាយការណ៍ ចំនូលរបស់ផលិតកម្មបានអោយដឹងថា 27,98%  នៃចំនូលសរុបរបស់ពួកគេសំរាប់ពាក់កណ្តាលឆ្នាំ​២០១១នេះ គឺបានមកពីការប្រគុំខនសើតរបស់ Big Bang តែមួយក្រុមគត់ តែបើបូកសរុបពីការលក់នូវ អាល់ប៊ុមចំរៀងរបស់ពួកគេទៀតនេះ គឺវាកើនឡើងដល់ទៅ 50% ឯណោះ ដែលនេះបញ្ជាក់ថាក្រុម Big Bang ពិតជាក្រុមមួយដ៏ជោគជ័យសំរាប់ផលិតកម្មមួយនេះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: