តើ​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ចែក​រំលែក​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម

តើអ្នកបានគិតពីសុវត្ថិភាពដែលឬទេ? ពេលអ្នកចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅក្នុងបណ្តាញទំនាក់ទំ នងសង្គម Twitter, Facebook, Myspace ហើយនឹងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។ អ្នកដឹងទេ បណ្តាញទំនាក់ទំនងសង្គមទាំងនោះ ជាមធ្យោបាយទំនាក់ទំនងដ៏ល្អមួយជាមួយអ្នក ដ៏ទៃទៀតក្នុងអ៊ីន ធើណែត។ ហើយក្នុងបច្ចុប្បន្ននេះ យុវវ័យ៣៥ភាគរយ ដែលបានប្រើប្រាស់អ៊ីនធើណែត បានបង្ហោះ ព័ត៌មានរបស់ខ្លួនយ៉ាងហោច ណាស់ក៏មាន៥១ភាគរយនៃព័ត៌ពិតរបស់ខ្លួន ឬច្រើនជាងនេះ ដែលអ្នក ទាំងនោះស្ថិតក្នុងចន្លោះពីអាយុ១៨ ដល់ ២៤ឆ្នាំ។

ថ្វីបើបណ្តាញទំនាក់ទំ នងសង្គមជាមធ្យោបាយដ៏ពេញនិយមដើម្បីរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធជា មួយក្រុមគ្រួសារក៏ដោយតែពួកគេក៏មិនអាចមានសុវត្ថិភាពបានផងដែរ។ ដោយការបង្ហោះរូបភាព ឬ ព័ត៌មានពិតប្រាកដនៅក្នុងទីតាំងណាមួយ ហើយអ្នកអាចធ្លាក់ក្នុងការបោកប្រាស់ ឬក្លាយជាជនរង គ្រោះដោឧក្រិដ្ឋកម្ម ឬអាចធ្ងន់ធ្ងរជាងនេះ។

ខាងក្រោមនេះជាព័ត៌មានដែលអ្នកមិនគួរបង្ហោះ ៖

១. ថ្ងៃខែឆ្នាំកំណើត ៖ អ្នកអាចត្រូវគេលួចបន្លំអត្តសញ្ញាណរបស់អ្នក។

២. ឈ្មោះពិតរបស់អ្នក ៖ មានទីតាំង (Site) មួយចំនួនប្រើឈ្មោះពិតរបស់អ្នកដើម្បីធ្វើការផ្ទៀងផ្ទាត់ថា អ្នកជាអ្នកណា។

៣. អាសយដ្ឋាន ៖ វាក៏ជាផ្នែកមួយដ៏សំខាន់ដែរ ព្រោះអាចត្រូវបានគេលួច ឬភាន់ច្រឡំនឹងមុខសញ្ញា ផ្សេងៗ។

៤. ថ្ងៃឈប់សម្រាក់ ៖ ប្រសិនបើអ្នកបានបង្ហោះ ឬUpdate សារពីដំណើរកម្សាន្តណាមួយរបស់អ្នកនៅ ក្នុងបណ្តាញទំនាក់ទំនងសង្គម គឺវាប្រៀបដូចជាអ្នកបានប្រាប់ពីទីកន្លែងដែលអ្នកនឹងទៅលេងកម្សាន្ត ដល់ជនមានគំនិតអាក្រក់ទំាងឡាយណាដែលមានបំណងមិនល្អចំពោះអ្នក។

៥. ការវិលត្រឡប់មកផ្ទះរបស់អ្នកវិញ ៖ចំពោះចំនុចនេះវាក៏ដូចចំនុចទី៤ខាងលើដែរ។

៦. ការបង្ហោះរូបភាព ឬបង្ហាញកេរខ្មាស ៖ អ្នកមិនត្រូវបង្ហោះរូបភាពអាសអាភាស ឬកេរខ្មាសនៅលើទី តាំងណាមួយក្នុងអ៊ីនធើណែតនោះទេ ព្រោះបើយោងតាមក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ មាត្រា២៤៩ មាន ចែងអំពីការបង្ហាញកេរខ្មាសក្នុងទីសាធារណៈត្រូវទទួលទោសដាក់ពន្ធនាគារពី ប្រាំមួយថ្ងៃ ដល់បីខែ និងពិន័យជាប្រាក់ពី ពីរសែនរៀល ទៅប្រាំសែនរៀល។

៧. លេខទូរស័ព្ទ ៖ ការចែករំលែកលេខទូរសព្ទ័របស់អ្នកលើបណ្តាញទំនាក់ទំនងសង្គម អាចបណ្តាល អោយជនខិលខូចទាំងឡាយកាន់តែមានភាពងាយស្រួលក្នុងការធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពរបស់ អ្នក។

៨. ឈ្មោះកូនរបស់អ្នក។

៩. កុំបង្ហោះព័ត៌មានរបស់ខ្លួនជាសាធារណៈ ៖ អ្នកគួរតែរក្សាព័ត៌មានរបស់ខ្លួនអ្នកជាលក្ខណៈឯកជន ប្រសើរជាងការចែករំលែកដែលអ្នកគិតថា មិនសូវមានប្រយោជន៌ចំពោះខ្លួន ព្រោះថាការចែករំលែក ព័ត៌មានទំាងនោះអាចធ្វើអោយសុវត្ថិភាពរបស់អ្នកត្រូវកាត់បន្ថយ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: