មីយ៉ាន់ម៉ា ទម្លាក់ឡាវ​ឡើង​ទៅ​វគ្គ​បន្ត

ជ័យជំនះ​ចាស់​ដៃ​៤-០​​ទល់​ក្រុម​ ឡាវ ​ម្សិលមិញ​នេះ​​គ្រប់​គ្រាន់​ក្នុង​ការ​​​​ជួយ​ឲ្យ មីយ៉ាន់ម៉ា កក់​បាន​កៅអី​​មួយ​​ដោយ​​ស្វ័យ​ប្រវត្តិ​​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ កម្ពុជា នា​វគ្គ​​​បួន​ក្រុម​ចុង​ក្រោយ​​ ខណៈ​​លទ្ធផល​ដ​ដែល​ក៏​​​​​បាន​​​រុញ​ច្រាន​ឲ្យ ឡាវ របូត​ធ្លាក់​ពី​​ព្រឹត្តិការណ៍​​ជើង​​ឯក​យុវជន​​អាយុ​ក្រោម​​​​២១​ឆ្នាំ​នៃ​ ​​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ BIDC Cup2011​រដូវ​កាល​នេះ​ដែរ ។

ទន្ទឹម ​នឹង​ការ​ខក​ចិត្ត​​​របស់ ឡាវ គ្រូ​បង្វឹក​​ មីយ៉ាន់ម៉ា លោក​ Gerd Zeise ​បាន​​សម្ដែង​ក្ដី​សាទរ​យ៉ាង​ខ្លាំង​​ដែល​​ក្រុម​អាច​រក​​បាន​បី​ពិន្ទុ​ជា​ លើក​ដំបូង​​ក្នុង​ពូល​​ និង​ឈាន​ដល់​អាច​​​ក្ដោបក្ដាប់​​​បាន​កៅអី​មួយ​សម្រាប់​វគ្គ​​ពាក់​កណ្ដាល​ ផ្ដាច់ព្រ័ត្រ​​រួច​ជា​ស្រេច​ដែរ​នោះ។ គ្រូ​បង្វឹក​រូប​នេះ​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​មាន​ឱកាស​​នាំ​មុខ​២​គ្រាប់​នៅ​តង់​ទី​​មួយ​ ខណៈ​​ក្រុម​​ប្រជែង​ហាក់​មិន​ទាន់​​មាន​ទម្រង់​លេង​​​ស្វិតស្វាញ​​​នៅ​ឡើយ។ ចូល​ដល់​តង់​បន្ទាប់​​​ទម្រង់​លេង​របស់​ក្រុម​​បាន​ប្រែប្រួល​ ដោយ​សារ​​ទីលាន​​ត្រូវ​បាន​រំខាន​ដោយ​​​ទឹក​ភ្លៀង​​យ៉ាង​ជោកជាំ​។ យ៉ាង​ណា​ក្ដី​​​​ភាព​ជឿជាក់​​របស់​​​លោក​នៅ​តែ​លេច​​​ឡើង​​ ដោយ​សារ​ក្រុម​ដៃ​គូ​​បាន​​បាត់​បង់​សមាជិក​ម្នាក់​​តាំង​ពី​ដើម​តង់​ទី​២។

គ្រូ​បង្វឹក​សញ្ជាត​អាល្លឺម៉ង់​​​​រូប​នេះ​បន្ថែម​​ទៀត​​ថា ​លទ្ធផល​ល្អ​នៅ​លើ​ទីលាន​នេះ​ដែរ​​ គឺ​កើត​ចេញ​​ពី​ការ​សហការ​​​យ៉ាង​សកម្ម​ពី​​​សមាជិក​​គ្រប់​ទី​តាំង​​​នៅ​លើ ​វាល​ស្មៅ​ ដែល​បាន​ដាក់​ការ​គំរាមកំហែង​​​ដល់​ក្រុម ឡាវ​ ជា​បន្តបន្ទាប់​។ ​ក្នុង​នោះ​​​​​បុគ្គល​សំខាន់​​​ក្នុង​​​​ជោគជ័យ​​នេះ​គឺ​អ្នក​ចាំ​ទី Soukthavy Soundala ដែល​​​តែង​តែ​រារាំង​មិន​ឲ្យ​ក្រុម​ដៃ​គូ​មាន​ឱកាស​​សម្រេច​គ្រាប់​បាល់​​ របស់​ខ្លួន​បាន​។ “ខ្ញុំ​​អគុណ​គាត់​ ដែល​​​បំពេញ​ការងារ​បាន​​ល្អ ហើយ​​គាត់​​នៅ​តែ​ជា​មនុស្ស​​ដ៏​សំខាន់​សម្រាប់​យើង​​​នៅ​​ប្រកួត​ក្រោយ​ៗ​ ទៀត”។

សម្រាប់​ការ​ប្រកួត​ម្សិល​មិញ​នេះ ដើម​តង់​ទី​១​ស្ថានភាព​​ប្រកួត​​នៅ​មិន​ទាន់​​មាន​​ក្រុម​ណា​មួយ​​​អាច​ដាក់ ​ការ​គំរាមកំហែង​​លើ​​ដៃ​គូ​បាន​នៅ​ឡើយ ពោល​បាន​ត្រឹម​​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។ នាទី​៣៦ មីយ៉ាន់ម៉ា បាន​បើក​ការ​នាំ​​មុខ​មួយ​គ្រាប់​​​​ដោយ​ការ​​​​បំប៉ោង​សំណាញ់​ទី​ដោយ​​ កីឡាករ​លេខ​២៣ Naqy Lin Tun មុន​ពេល​ដែល​​រូប​គេ​​បាន​បន្ថែម​គ្រាប់​ទី​២​​​​របស់​ខ្លួន​​នៅ​​ម៉ោង​ បន្ថែម​​​ចុង​តង់​ទី​១។

ក្រោយ​​​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​​​​​ ឡាវ បាន​បាត់បង់​​សមាជិក​​ម្នាក់​​ដែល​ពាក់​​​អាវ​លេខ​១១ ​នៅ​នាទី​​៥៦​ដើម​តង់​ទី​២ បន្ទាប់​​​​រូប​គេ​បាន​​ធ្វើ​ឲ្យ​មាន​​កំហុស​​លើ​កីឡាករ​លេខ​ ២៣​របស់​ មីយ៉ាន់ម៉ា។ ស្រប់​ពេល​ដែល​​​ដៃ​គូ​​​សល់​តែ​​គ្នា​១០​នាក់​​លើ​ទីលាន​​កីឡាករ​លេខ ២៣​ ២៤ ២៧ និង​២៥ បាន​សហការ​គ្នា​បើក​ការ​​វាយ​សន្ធាប់​​ម្ដង​​ជា​ពីរ​ដង ធ្វើ​ឲ្យ​តំបន់​​គ្រោះថ្នាក់​​របស់​ ឡាវ មាន​ភាព​មមាញឹក​​ជា​ខ្លាំង។ នាទី​៨១ ឡាវ បាន​ជ្រុះ​​បាត់​​បាល់​មួយ​គ្រាប់​ទៀត ដោយសារ​​អ្នក​ចាំ​ទី​ រអិល​បាត់បង់​ជំហរ​​​និង​មិន​អាច​​​តាម​ចាប់​​បាល់​ដែល​​ស៊ុត​ដោយ​កីឡាករ​ លេខ​២៧​របស់ មីយ៉ាន់ម៉ា​បាន​​។ ឡាវ នៅ​​​មិន​​​អាច​រក​ទម្រង់​លេង​ណា​មួយ​​ដែល​​អាច​​​រក​គ្រាប់​បាល់​​បាន​ឡើយ ​​រហូត​របូត​​​គ្រាប់​ទី​៤​​នៅ​ម៉ោង​​បន្ថែម​​តង់​ទី​២​​​ក្រោម​ថ្វី​ជើង​​​ ទម្លុះ​សំណាញ់​ទី​របស់​កីឡាករ​លេខ​៩ ​ក្រោយ​រូប​គេ​​ទទួល​បាន​បាល់​​​ពី​មិត្ត​រួម​ក្រុម​លេខ​១៩។

ការ​ប្រកួត​ក្នុង​ពូល​A ម្សិល​មិញ​នេះ​ដែរ​ ថៃ​បាន​​បំបាក់​​ ៧-២​លើ​ក្រុម​ Hongxiang FC ដើម្បី​​​​កក់​​កៅអី​មួយ​​ជាមួយ​ កម្ពុជា និង ​មីយ៉ាន់ម៉ា​នៅ​វគ្គ​​៤​ក្រុម​ចុង​​ក្រោយ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម ឡាវ ត្រូវ​ហាល​អាវ​​ត្រលប់​​ទៅ​ផ្ទះ​វិញ​នោះ នៅ​ថ្ងៃ​​ពុធ​ទី​១២​តុលា​​​ស្អែក​នេះ​ មីយ៉ាន់ម៉ា និង​ ​​តទល់​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​​កម្ពុជា ដើម្បី​ស្វែង​រក​​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូលB​​ សម្រាប់​បន្ត​វគ្គ​​១/២​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៤​តុលា​២០១១៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: