Updateកម្មវិធីកម្ចាត់មេរោគMicrosoft Security Essentials ដោយគ្មានភ្ជាប់អ៊ីនធឺណិត

Update​កម្មវិធី​កម្ចាត់​មេរោគ​Microsoft Security Essentials ដោយ​គ្មាន​ភ្ជាប់​អ៊ីនធឺណិត កម្មវិធី​កម្ចាត់​មេរោគ​Microsoft Security Essentials ប្រើ​លក្ខណៈ​Update តាម​រយៈ​Microsoft ដើម្បី​ត្រួតពិនិត្យ​​និង​ទាញ​យក​នូវ​ Definition Update នូវ​រៀង​រាល់​24 ម៉ោង។

​​ប្រសិន​ជា​អ្នក​មាន​កុំព្យូទ័រ​ច្រើន​នៅ​ក្នុង​ផ្ទះ​ឬ​ការិយាល័យ​ របស់​អ្នក​ដោយ​គ្មាន​ការ​ភ្ជាប់​អ៊ីនធឺណិត​ឬ​មាន​ដែន​កំណត់​ក្នុង​ការ​ ប្រើប្រាស់​នោះ​​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ដំឡើង​នូវ​​Definition Update ជា​លក្ខណៈ​Offline ទើប​ប្រសើរ។​ដើម្បី​អាច​ធ្វើការ​Download យក​នូវ​Microsoft Security Essentials Virus និង​Spyware Definition Update File សូម​ធ្វើ​ការ​ចុច​នៅ​លើ​​តំណ​ភ្ជាប់​​ដូច​ខាង​ក្រោម៖ http://download.microsoft.com/download/DefinitionUpdates/mpam-fe.exe​ សម្រាប់​ជំនាន់​32-bit (x86-based) http://download.microsoft.com/download/DefinitionUpdates/mpam-fex64.exe សម្រាប់​ជំនាន់​64-bit
វិធី​សាស្ត្រ​ផ្សេងគ្នា៖
ប្រសិន​ជា​ម៉ាស៊ីន​មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​ជាច្រើន​ទៀត​របស់​អ្នក​អាច​ ប្រើប្រាស់​អ៊ីនធឺណិត​បាន​ហើយ​បាន​ធ្វើ​ការ​Update ដោយ​ខ្លួន​វា​បាន​រួចរាល់​​ជាមួយ​នឹង​Definitions ចុង​ក្រោយ​នោះ​អ្នក​អាច​ទទួល​បាន​នូវ​Definition ចេញ​ពី​ម៉ាស៊ីន​នោះ​ហើយ​ប្រើប្រាស់​វា​នៅ​ក្នុង​ម៉ាស៊ីន​ផ្សេង​ទៀត​បាន​​​ទៅ ​តាម​លក្ខខ័ណ្ឌ​នៃ​ការ​ចែក​រំលែក​​ជំនាន់​ដូចគ្នា​(x86 to x86, x64 to x64)​។​
-ទីតាំង​នៃ​Definition Update Folder នៅ​ក្នុង​ម៉ាស៊ីន​ដែល​Update រួច​
១.បើក​នូវ​ទីតាំង​ថត​ឯកសារ​ខាង​ក្រោម​ដោយ​ប្រើប្រាស់​Windows Explorer ដោយ​វាយ​ដូច​ខាងក្រោម​នៅ​ក្នុង​Address Bar៖
សម្រាប់​Windows XP គឺ៖​%Allusersprofile%\Application Data\Microsoft\Microsoft Antimalware\Definition Updates
សម្រាប់​Windows​7 គឺ៖​%Allusersprofile%\Microsoft\Microsoft Antimalware\Definition Updates
២.ចុច​ពីរ​ដង​នៅ​លើ​{GUID} Folder
ចំណាំ៖​{GUID} គឺជា​String របស់​Format ដែល​ត្រឹមត្រូវ​របស់​អ្នកណាមួយ​គឺ​{XXXXXXXX-XXXX-XXXX-XXXX-XXXXXXXXXXXX} ដែល X គឺជា hex digit ដែល​មាន​ទម្រង់​(0,1,2,3,4,5,6,7,8,9,A,B,C,D,E,F)។ ជាឧទាហរណ៍៖ {GUID} string format មាន​ទម្រង់​ជា {A3EB313F-F9D9-442B-A191-2BA607752323}។ {GUID} string មាន​ទម្រង់​ផ្សេងៗ​សម្រាប់​ម៉ាស៊ីន​នីមួយៗ។

 

៣.សូម​ថត​ចម្លង​នូវ​File មួយ​ចំនួន​ខាង​ក្រោម​ទៅ​កាន់​ឧបករណ៍​ផ្ទុក​ទិន្នន័យ(Removable Media)

ឈ្មោះ ​File

ពិពណ៌នា

Mpasbase.vdm ការ​បញ្ចូល​អត្ត​សញ្ញាណ​មេរោគ​ជា​មូលដ្ឋាន​ចុង​ក្រោយ​កំណត់​ទៅ​លើ​ការ​ស្វែង​រក​ប្រឆាំង​នឹង​ពពួកSpyware
Mpasdlta.vdm ការ​បញ្ចូល​ការ​វិភាគ​មេរោគ​ចុង​ក្រោយ​កំណត់​ទៅ​លើ​ការ​ស្វែង​រក​ប្រឆាំង​នឹង​ពួ​ក​មេរោគ
Mpavbase.vdm ការ​បញ្ចូល​អត្តសញ្ញាណ​មេរោគ​ជា​មូលដ្ឋាន​ចុង​​ក្រោយ​កំណត់​ទៅ​លើ​ការ​ស្វែងរក​ប្រឆាំង​នឹង​ពពួក​មេរោគ​ទូទៅ
Mpavdlta.vdm ការ​បញ្ចូល​ការ​វិភាគ​មេរោគ​ចុង​ក្រោយ​កំណត់​ទៅលើ​ការ​ស្វែង​រក​ប្រឆាំង​នឹង​ពួក​មេរោគ​ទូទៅ​ម្ដង​ទៀត
Mpengine.dll ជា​ប្រព័ន្ធ​ធ្វើការ​របស់​កម្មវិធី​កម្ចាត់​មេរោគ

ការ​បញ្ជូន​​Definition Update ទៅ​កាន់​ម៉ាស៊ីន​ផ្សេងទៀត
ចំណុច ​សំខាន់៖​មុន​ពេល​ដែល​អ្នក​ធ្វើការ​ថត​ចម្លង​នូវ​Definition Update ទៅ​កាន់​កុំព្យូទ័រ​ដែល​បាន​កំណត់​សូម​ធ្វើ​ការ​ផ្ដាច់ការ​តភ្ជាប់​ អ៊ីនធឺណិត​ហើយ​បិទ​ចោល​នូវ​Service ដែល​មាន​ឈ្មោះថា​Microsoft Antimalware Service តាមរយៈ​MMC។​ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​សូម​អនុវត្តន៍​តាម​វិធីសាស្ត្រ​ ខាងក្រោម៖
១.ចុច Key (Windows) + R ដើម្បី​បើក​Command Prompt
២.វាយ​Services.msc រួច​ចុច​Enter
៣.ចុច​កណ្ដុរស្ដាំ​លើ​Microsoft Antimalware Service និង​ចុច​Stop

៤.ធ្វើ​ការ​ពង្រួម​នូវ​Service MMC
៥.បើក​នូវ​ទីតាំង​ថត​ឯកសារ​ខាង​ក្រោម​ដោយ​ប្រើប្រាស់​Windows Explorer
សម្រាប់​Windows XP
%Allusersprofile%\Application Data\Microsoft\Microsoft Antimalware\Definition Updates
សម្រាប់​Windows 7
%Allusersprofile%\Microsoft\Microsoft Antimalware\Definition Updates
៦.ចុច​ពីរ​ដង​លើ​ថត​ឯកសារ​{GUI}
៧.ថត​ចម្លង​នូវ​Definition Update ចេញពី​Removable Media របស់​អ្នក​ទៅ​កាន់​ថត​ឯកសារ​នេះ
៨.ពង្រីក​Service MMC ឡើង​វិញ​រួច​​ចុច​លើ​Microsoft Antimalware Service និង​ចុច​លើ​Start
៩. បើក​នូវ​ផ្ទាំង​កម្មវិធី​Microsoft Security Essentials និង​ចុច​លើ​Update Tab ដើម្បី​បញ្ជាក់​​ប្រសិន​ជា​Definitions នោះ​ត្រូវ​បាន​Update ដោយ​ជោគជ័យ។

ធ្វើ​ពិសោធន៍​ម៉ាស៊ីន​របស់​អ្នក​ថា​តើ​មាន​មេរោគ​ឬ​អត់?
ជា​ប្រពៃណី​មួយ​ដែល​កម្ចាត់​មេរោគ​ទាំងឡាយ​ធ្វើការ​​ស្វែង​រក​មេរោគ​ផ្សេងៗ​ និង​ពពួក​Malware បាន​តាម​រយៈ​ការ​Update នូវ​signature definitions ដែល​យើង​អាច​ថា​ជា​ការ​បញ្ចូល​នូវ​ឈ្មោះ​ឬ​មុខ​សញ្ញា​ថ្មីៗ​នៃ​ពពួក​មេរោគ​ ទៅ​ក្នុង​បញ្ជី​របស់​កម្មវិធី។​EICAR គឺ​ជា​តួអក្សរ​(String) មួយ​ដែល​មិន​មាន​បង្កប់​មេរោគ​ឡើយ​ហើយ​ដែល​កម្មវិធី​កម្ចាត់​មេរោគ​ភាគ​ ច្រើន​​បាន​ទទួល​ស្គាល់​ថា​ជា​វា​ប្រភេទ​File មេរោគ​។​EICAR អនុញ្ញាត​ឲ្យ​User ទាំងឡាយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ថា​តើ​កម្មវិធី​កម្ចាត់​មេរោគ​របស់​ពួកគេ​ មាន​សកម្មភាព​រស់រវើក​ឬ​អត់។​ជាឧទាហរណ៍៖ ប្រសិន​ជា​អ្នក​ព្យាយាម​ដើម្បី​បើក​EICAR.COM ​ហើយ​ប្រសិន​ណា​ជា​អ្នក​បាន​បើក​មុខងារ​ការពារ​ដោយ​ស្វ័យប្រវត្តិ​(Real time Protection)​ នោះ​ដូច្នេះ​កម្មវិធី​កម្ចាត់​មេរោគ​របស់​អ្នក​ប្រាកដ​ជា​លោត​ឡើង​នូវ​ ផ្ទាំង​អាសន្ន​ជាមិនខាន។​អ្នក​ក៏​អាច​ធ្វើ​ការ​ស្កេន​ដោយ​ដៃ​ទៅ​លើ​EICAR ដើម្បី​សាកល្បង។ EICAR File សាកល្បង​នេះ​ដែរ​អាច​បង្កើត​ឡើង​បាន​យ៉ាង​​ស្រួល​ដោយ​ប្រើ​ប្រាស់​នូវ​ កម្មវិធី​ប្រភេទ​Text Editor មួយ​ចំនួន​ដូចជា​Notepad។​ដើម្បី​បង្កើត​នូវ​EICAR File មួយ​បាន​សូម​ថតចម្លង​និង​Past នូវ​កូដ​ខាងក្រោម​ទៅ​ក្នុង​កម្មវិធី​Notepad ដែល​ទទេ​ស្អាត​ដូច​ខាង​ក្រោម៖

-សូម ​Save file នោះ​ជា​EICAR.COM។​ឥឡូវ​នេះ​អ្នក​អាច​រួចរាល់​បាន​ហើយ​សម្រាប់​ការ​សាកល្បង​ ។​​តាម​ពិត​ទៅ​ប្រសិន​​ជា​ការ​ការពារ​មាន​ភាព​សកម្ម​នោះ​អ្វី​ដែល​យើង​ឃើញ​ គឺ​គ្រាន់​តែ​Save File ​វា​នឹង​បង្ហាញ​សញ្ញា​អាសន្ន​ភ្លាម។​(សូម​មើល​រូប​ខាង​ក្រោម)

-ចុច​លើ​ប៊ូតុង​Show details យើង​នឹង​ឃើញ​សារ​នៃ​ការ​ចាប់​File នោះ​ដូច​ខាង​ក្រោម៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: