ករុណា ពេជ្រ ទទួលការគាំទ្រច្រើនពីអ្នកលេង​ FB!

ដោយចាប់ផ្តើមពីសមាជិកមិនដល់ ៣០នាក់ផងនាថៃ្ងដែល​ Fan Club មួយនេះត្រូវបានបង្កើតដំបូង ប៉ុនែ្តចំនួននេះបានកើន ឡើងយ៉ាង រហ័សរហូតដល់ទៅជាង ២០០នាក់តែ​ក្នុង​រយះពេល ៣សប្ដាហ៏តែ​ប៉ុណ្ណោះ។​ តាមរយះការសំភាសន៏តាមទូរសព័្ទផ្ទាល់ជាមួយប្អូនស្រី ពិសី ដែលជា អ្នកផ្តើមគំនិតក្នុងការ​បង្កើតនូវ Fan Club នេះឡើង ប្អូនស្រីបាននិយាយថា គិតមកដល់ថ្ងៃសំភាសន៏នេះ Karona’s FC​ ត្រូវបានបង្កើតបានរយះពេល ជិត២ខែហើយ ដោយទទួលបានសមាជិក Fan Club សរុបរហូតដល់ជិត ១០០០នាក់ ពីសំនាក់ អ្នកគំាទ្ររបស់លោក ករុណា ពេជ្រផ្ទាល់ក្នុង Facebook ។ ខាងក្រោមនេះគឺជាការសំភាសន៏រវាង Newswe និងប្អូនស្រី ពិសី :

Newswe : សួស្តីប្អូនស្រី!

ពិសី : ចា, សួស្តីបង!

Newswe :​ មុននឹងនិយាយពី Karona’s FC ដំបូងតើប្អូនអាចប្រាប់ពីរូបប្អូនបន្តិចបានទេ?

ពិសី : ចា, នាងខ្ញុំឈ្មោះ ពិសី រៀននៅសាលា Belti​ ថ្នាក់ទី១២​ ។

Newswe : Ok, អព្ចឹាងសូមប្អូននិយាយពី Karona’s FC របស់ប្អូនបន្តិចបានទេ?

ពិសី : ចា Karona’s FC នេះត្រូវបានបង្កើតឡើងនូវថៃ្ងអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១១ បើគិតមកដល់ពេលនេះ បានរយះពេលជិត ៤ខែហើយ។​ Fan Club នេះបង្កើតឡើងសំរាប់ បងប្រុស ករុណា ​​​ពេជ្រ ដែលជាតារាដែលខ្ញុំគាំទ្រខ្លាំងបំផុត។

Newswe : អូ, ចាំច្បាស់ណាស់ណ+! ហេតុអ្វីបានជាប្អូន និងសមាជិកដ៏ទៃទៀត សំរេចជ្រើសចិត្តបង្កើត Karona’s FC នេះឡើង?

ពិសី  : ពួកយើងសំរេចចិត្តបង្កើត Karona’s FC នេះឡើង គឺសំរាប់បងករុណាពេជ្រ និងអ្នកដែល របស់គាត់ ដើម្បីអោយពួក យើងអាចស្គាល់គាត់កាន់តែច្បាស់។ សំរាប់ហេតុផល ដែលពួកយើងសំរេច បង្កើត Karona’s FC នេះ ក៏ដោយសារតែពួក យើងចូលចិត្តគាត់ ហើយគាំទ្រគាត់ខ្លាំងបំផុត។​

Newswe : អូ…សំរាប់ប្អូនផ្ទាល់ តើអ្វីដែលជំរុញអោយប្អូនចូលចិត្តលោក ករុណា ពេជ្របែបនេះ?

ពិសី  : សំរាប់ខ្ញុំ ក៏ដូចជាសមាជិកដ៏ទៃទៀតដែរ គឺពួកយើងចូលចិត្តបទចំរៀងរបស់គាត់ ការសំដែង របស់គាត់ និងសំលេងរបស់គាត់ ជាពិសេស ពិតណាស់គាត់ច្រៀងពិរោះ ហើយបូករួមទាំងការសំដែង ផ្ទាល់របស់គាត់ទៀត គឺពិតជាធ្វើអោយពួកខ្ញុំចាប់អារម្មណ៍។ នេះជាអារម្មណ៍របស់ពួកយើងសំរាប់គាត់ មុនពេលយើងបានជួបគាត់ ប៉ុន្តែក្រោយពីពេលដែលពួកយើងបានជួបគាត់ គឺពួកយើង កាន់តែចូលចិត្ត ថែមទៀត ដោយសារតែភាពរុះរាយរបស់គាត់ ដែលវាមានលើសពីអ្វីដែលពួកយើងធ្លាប់គិត ពោលគឺ ភាពរុះរាយ សុភាពរាបសារ និងការរាក់ទាក់របស់គាត់នៅខាងក្រៅ គឺមានលើសពីនៅលើឆាកតន្រ្តីទៅ ទៀត។ គាត់មិនប្រកាន់ថាគាត់ជាតារា ចម្រៀងនោះទេ គ្រប់ពេលជួបជុំគ្នា គាត់តែងតែលេងសើចជា​ មួយពួកយើងជានិច្ច ហើយទង្វើរទាំងនេះ វាធ្វើអោយពួកយើង កាន់តែ មានភាពស្និទស្នាលជាមួយគាត់ ដែលពេលនេះពួកយើងស្រលាញ់ និងចូលចិត្តគាត់លើសពីមុនថែមទៀត គឺពួកយើងចាត់ទុក គាត់ ប្រៀបដូចជាបងប្រុសម្នាក់អញ្ចឹង។

Newswe : បើគិតទៅ Karona’s Fan Club ទើបតែបង្កើតបានជិត៤ខែប៉ុណ្ណោះ ប៉ុន្តែFan Club ទទួលបានសមាជិកយ៉ាងច្រើន តើអាចប្រាប់ បានទេ ហេតុអ្វីបានជា Fan Club របស់ប្អូនទទួល បានការគាំទ្រច្រើនបែបនេះ?

ពិសី : ចា, ខ្ញុំតាមអ្វីដែលខ្ញុំអាចដឹង គឺទីមួយមកពីពួកគាត់ចូលចិត្តបង ករុណាពេជ្រផ្ទាល់ ចំនែកទីពីរគឺ មកពីពួកគាត់ចង់ចូលរួមជាមួយ ពួកយើងដោយសារតែ Fan Club មួយនេះមានការសហការណ៍គ្នាល្អ និងមានអ្វីដែលល្អៗសំរាប់ចែករំលែកគ្នាគ្រប់ពេល ដែលជាសេស នោះ គឺ Karona’s FC តែងតែ មានការជួបជុំគ្នាជាប្រចាំ ដែលគិតមកដល់ពេលនេះពួកយើងបានជួបជុំគ្នាចំនួន៣លើកហើយ(លើកទី១ នៅថ្ងៃពុធ ទី២០ ខែកក្កដា លើកទី២ថ្ងៃសៅរិ៍ ទី២៧ ខែសីហា និងលើកទី៣ ថ្ងៃព្រហស្បត្តិ៍ ទី១៥​ ខែកញ្ញា)។ ការជួបជុំគ្នានេះអាចអោយ ពួកយើងដែលជាសមាជិកអាចមានឳកាសបានជួបមុខគ្នា ផ្ទាល់​ដែលការជួបជុំនេះបានផ្តល់នូវការសួរសុខទុក្ខគ្នា ក៏ដូចជាការកំសាន្ត ផ្សេងៗផងដែរ​ ប៉ុន្តែអ្វីដែល សំខាន់សំរាប់ Karona’s FC នោះគឺដូចជាខ្ញុំបានប្រាប់ពីខាងលើអញ្ចឹង  គឹវាជាការចូលរួមផ្ទាល់ពី បងករុណា ពេជ្រ ពោលនោះគឺ គ្រប់ការ ជួបជុំទាំងអស់ មិន ថាជាគាត់មានការមមាញឹកយ៉ាងណា នោះទេ ប៉ុន្តែគាត់តែងតែចំណាយ ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ដើម្បីចូលរួមការជួបជុំរបស់ពួកយើងជានិច្ច ដែលវាបានធ្វើអោយពួកយើងកាន់មានអារម្មណ៍ស្និទស្នាល នឹងគាត់ទ្វេរឡើង។ ចុងក្រោយនោះ គឺជាការងារដែលអាច ជួយដល់សង្គម ដែលជាពិសេសនោះគឺផ្តោតលើការការពារបរិស្ថានដោយ ពួក យើងមានផែនការជាច្រើនដូចជាការដើររើសសំរាម តាមសាលារៀន ឬទីកន្លែងសាធារណៈផ្សេងៗ​ហើយផែនការនេះដែរក៏មានការ គាំទ្រជាច្រើនពីសមាជិក។ នាថ្ងៃបុណ្យ Christmas ខាងមុខនេះ ពួកយើងក៏មានគំរោងនាំយកកាដូ ក៏ដូចជាសំភារះ ខ្លះៗ ទៅចែកជូន ក្មេងកំព្រាតាមអង្គការផងដែរ ដែលពួក យើងនឹងចាប់ផ្តើមប្រមូលថវិការ និងសំភារះចាប់ពីពេលនេះទៅ។

Newswe : អូ…ស្តាប់ទៅពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ចំពោះ Fan Club របស់ប្អូន។ ជាចុង ក្រោយតើប្អូនមានអ្វីចង់ប្រាប់ទៅ សមាជិក ឬអ្នកដែលចង់ចូលរួមក្នុង Karona’s FC នេះទេ?

ពិសី  : ចាស ចុងក្រោយជំនួសអោយបង ករុណា ពេជ្រ ខ្ញុំសូមអរគុណដល់សមាជិកទាំងអស់ ដែល បានគាំទ្រ Fan Club មួយនេះរហូត មក និងសង្ឃឹមថាពួកយើងនឹងនៅតែបន្តគាំទ្រ Fan Club មួយនេះបន្ត រហូតទៀត ហើយក៏សុំអោយអ្នកទាំងអស់គ្នាមកចូលរួមកម្មវិធី ខួបកំណើតរបស់បងករុណា ពេជ្រទាំងអស់គ្នានៅថ្ងៃព្រហស្បត្តិ៍ ទី២០ ខែតុលានេះ នៅ Pizza Company Sorya។ ពួកយើងក៏សូម ស្វាគមន៍សំរាប់អ្នកដែលចង់ចូល រួមជាមួយពួកយើង ពួកយើងនឹងផ្តល់អោយអ្នកទាំងអស់គ្នានូវពេលវេលាដ៏សប្បាយ និងការចែកលែកជាច្រើនជាមួយគ្នា។

Newswe : បាទ…អរគុណច្រើនសំរាប់ការផ្តល់នូវការសម្ភាសន៍នេះណាពិសី ហើយសូមអោយ Karona’s FC ទទួលបានការគាំទ្រកាន់តែ ច្រើនថែមទៀត។

ពិសី  : ចាស…អរគុណបងចំពោះការជូនពរនេះ ហើយក៏អរគុណច្រើនសំរាប់ការសម្ភាសន៍នេះផងដែរ។

អរគុណសំរាប់ការអានអត្ថបទនេះ!

Advertisements

2 responses to this post.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: