Taylor Swiftប្រគល់សៀវភៅចំនួន ៦ពាន់ក្បាល

Taylor Swiftប្រគល់សៀវភៅចំនួន ៦ពាន់ក្បាលដល់បណ្ណាល័យនៅទីក្រុង Pennsylvania។ Taylor Swift ចង់អោយក្មេងៗនៅក្នុងទីក្រុង ពេញចិត្តនឹងការអានសៀវភៅអោយបានច្រើន ដែលនេះជាហេតុផលដែលនាងបានសំរេចចិត្តបរិច្ចាកជាសៀវភៅចំនួន ៦ពាន់ក្បាលដល់ បណ្ណាល័យក្នុងទីក្រុងនេះ។

អ្នកគ្រប់គ្រងបណ្ណាល័យជាច្រើននាក់បានបង្ហាញពីការសប្បាយចិត្តចំពោះការបរិច្ចាកកាលពី ថ្ងៃព្រហស្បត្តិ័របស់តារាចំរៀងដែលបានទទួលពានរង្វាន់ the Grammy-winning country singer. Swift បានធំដឹងក្តីក្នុងតំបន់ Wyomissing ហើយនាងមិនមានឳកាសសំរាប់អានសៀវភៅច្រើន នោះទេកាលពីនាងនៅតូច។

Swift បានក្លាយជាដៃគូររបស់ក្រុមហ៊ុនបោះពុម្ភសៀវភៅ Scholastic Inc ដោយនាងបាន បរិច្ចាកសៀវភៅជាច្រើនសំរាប់ក្មេងតូចៗ ក៏ដូចជាក្មេងជំទង់ផងដែរ ដែលឈ្មោះ ឬប្រភេទសៀវភៅត្រូវបានជ្រើសរើសផ្ទាល់ដោយអ្នកគ្រប់គ្រងបណ្ណាល័យរៀង ខ្លួនៗ។

ការអានសៀវភៅ គឺជាទំលាប់ដ៏ល្អរបស់ប្រជាជននៅជុំវិញទីក្រុង Pennsylvania ហើយ Swift ក៏ បាននិយាយទៅកាន់បណ្តាអ្នកគ្រប់គ្រងបណ្ណាល័យទាំងអស់ថាថា នាងពិតជាចង់ជួយសំរួល ដល់បញ្ហាថវិការដែលបណ្ណាល័យទាំងជួបប្រទះ។

អ្នកគ្រប់គ្រងបណ្ណាល័យបាននិយាយថា សៀវភៅរបស់ Swift ទាំងអស់នឹងមានសញ្ញាផ្កាយពណ៌សនៅលើក្របសៀវភៅ​ ពួកគេក៏បានបន្ថែមដែលថា ពួកគេ សង្ឃឹមថាប្រជាប្រិយភាពរបស់ Swift នឹងកាន់តែមានឥទ្ធិពលទៅលើក្មេងៗ ក៏ដូចជាអ្នកគាំទ្ររបស់នាងអោយចង់អានសៀវភៅកាន់តែខ្លាំង។

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: