កាលិលេវ​ កាលិលេ (ផែនដីវិល)

កាលិលេវ​ កាលិលេ Galileo Galilee (1564 – 1642)

កាលពីជាង ៥០០ឆ្នាំមុន ពាក្យ បូរាណាចារ្យ ជាគ្រឿងអាកាត់ជម្រះការសង្ស័យ និងជំនឿគ្រប់ យ៉ាងទោះជាសមហេតុផលក្តី ឬពុំសមក្តី តែឃ្លាខាងលើនេះ ត្រូវតែស្តាប់តាម ជឿតាម និងគោរពតាម ដាច់ខាត និងបំពានដោយគ្រាន់តែសង្ស័យ ក៏ពុំបានដែរ វិធិសិក្សារបស់ជនជាតិអឹរ៉ុបក្នុងសម័យកាល ៥០០ឆ្នាំ កន្លងផុតមកហើយនោះ គឺក្នុងន័យខាងលើនេះឯង។

កាលិលេ កើតនៅថ្ងៃទី១៨ កុម្ភះ ១៥៦៤ ឪពុកជាគ្រូភ្លេងនៅក្រុង ពីស ប្រទេស អ៊ីតាលី។ កាល ពីកុមារភាព កាលិលេជាមនុស្សភ័យខ្លាចច្រើន មានស្នូរផ្គរលាន់ ផ្លែកបន្ទោរជាដើម​ ដល់ពេញវ័យបរិ បូរណ៍ោឡើង ក៏ក្លាយទៅជាមនុស្សធ្វើប្រយោជន៍ដ៏ធំដល់មនុស្សលោក គឺគ្រាន់តែឃើញចង្កៀង យោលយោក ជាហេតុធ្វើអោយរកវិធីកំណត់នូវ ចន្ទគ្រាស និងសូរ្យគ្រាសបាន ហើយក្នុងការទៅរស់ នៅឯក្រុង វេនី អាចរកឃើញនូវកំលាំងស្រូវទាញរបស់ផែនដី នាំអោយអាចធ្វើត្រីវិស័យបាន បន្ទាប់មក ទៀតអាចធ្វើគ្រឿងចក្របូមទឹកបាន ធ្វើគ្រឿងវាស់កំដៅនិងត្រជាក់បាន ក្រោយមកទៀតធ្វើបានសំរេច នូវ កែវទូរទស្សន៍(Telescope) ដែលក្លាយទៅជាឧបករណ៍ខាងតារាសាស្រ្ត រហូតដល់បច្ចុប្បន្ននេះ មិន តែប៉ុណ្ណោះទ្រឹស្តីផែនដីវិល ក៏កើតឡើងយ៉ាងប្រាកដពីត្រឹមនោះមកដែរ ជាហេតុនាំអោយគេអាចសាង នាឡិកា ប្រើបានរហូតដល់សម័យនេះ។

មិន កាលិលេ អាចធ្វើនូវកិច្ចការដ៏មហាថ្លៃទាំងនេះបានដោយគ្មានឧបសគ្គនោះទេ គាត់ ធ្វើការពិសោធន៍ ដោយបំពានលើ បូរាណាចារ្យ ដែលទង្វើរទាំងនេះ គឺមានកំហុស្មើនឹងការប្រឆាំងព្រះ ជាម្ខាស់ដែរ ដូចនេះគាត់ក៏ត្រូវគេនិរទេសចេញពីមាតុភូមិ ទៅរស់នៅឯ វេនីស ទើបគាត់ផុតពីគ្រោះ ថ្នាក់បានមួយគ្រា ហើយអាចធ្វើអោយសំរេចនូវកិច្ចការដូចមានពោលពីខាងលើមកស្រាប់ ព្រោះនៅ វេនីស នេះ គាត់មានសេរីភាពពេញលេញលើពាក្យ បូរាណាចារ្យ ដែលកាលគាត់រស់នៅឯ ពីស ជា មាតុភូមិរបស់គាត់ តែងតែទទួលបានដំបងប្រហារគាត់ទៅវិញនោះ។ យ៉ាងណាមិញ គាត់ក៏នៅតែរត់ពុំ ផុតពីការស្រលាញ់មាតុភូមិ នាំអោយគាត់ត្រឡប់មក ពីស វិញ ខណះដែលមាតុភូមិមិនស្រលាញ់គាត់ ធ្វើអោយគាត់ត្រូវសាល កាត់ទោសពិសេសរបស់អ្នកបួស ដែលប្រវត្តិសាស្រ្តហៅថា អាំងគ្វីសីស្យុង កោះហៅយកទៅហាមប្រាម គាត់ក៏ធ្វើជាយល់ព្រមតាមវា សុខចិត្តលះបង់គំនិតថា ផែនដីវិលនោះ ចោល​ ព្រោះវាជាការប្រឆាំងនឹងព្រះជាម្ចាស់ នេះជាលើកទី ១ នៅ ឆ្នាំ ១៦១៦ ដែលត្រូវសាលនោះ កោះហៅឡើង តែការយល់ព្រមនោះគ្រាន់តែដើម្បីរស់នៅធ្វើការតទៅទៀតប៉ុណ្ណោះ ព្រោះថាបើមិន យល់ព្រមថាកែប្រែទេ សាលនេះអាចនឹងកាត់ទោសប្រហារជីវិតក៏បាន។ ដឹងការពិតហើយលាក់ពុំបាន ក្រោយមកក៏ផ្សាយតម្រាតារាសាស្រ្តមួយដែលទាក់ទងពីរឿងផែនដីវិលទៀត ទោះបីកំពុងឈឺក៏ដោយ ត្រូវតែចូលទៅកាន់ សាល ខានពុំបាន នាក្រុម រោម នៅថ្ងៃទី២២ មិថុនា ១៦៣៣ កាលិលេ អាយុ៦០ឆ្នាំ សាលជំនុំជំរះអស់រយៈកាល ៦ខែ គាត់ត្រូវសន្យាជាលាយលក្ខណ៍អក្សរប្រកាសថា លះបង់ការយល់ ថាផែនដីវិលនោះម្តងទៀត ក្នុងព្រះបរមនាមដ៏សក្តិសិទ្ធនៃ ព្រះយេស៊ូគ្រិស្ត តែការនៅតែប្រព្រឹត្តល្មើស រហូតដល់ទៅ ២លើកយ៉ាងនេះ គាត់ពុំអាចនៅជាងអ្នកជាបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស ដាក់គុកអោយឥតមានកំណត់។ មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត តែគ្រាន់តែគេសែងចេញពីទីជំនុំ ជំរះ គាត់ខ្សឹបប្រាប់គេឯងភ្លាមថា “តាមពិតផែនដីវិលមែន!”​។

នៅក្នុងគុក ៤ឆ្នាំ គាត់នៅតែមានឳកាសផ្សាយចេញដោយលួចលាក់នូវទ្រឹស្តីរបស់គាត់ជានិច្ច ទីបំផុតគាត់ក៏ខ្វាក់ភ្នែកទាំងសងខាងទើបបានចេញទៅរស់នៅក្រៅគុករស់នៅបានតែ ៥ឆ្នាំទៀត   ប៉ុណ្ណោះ អាយុ ៧៨ឆ្នាំ ក៏ទទួលមរណភាព នៅថ្ងៃទី ៨ មករា ១៦៤២៕

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: