កំហឹងកូនក្មេង! (តចប់)

នេះគឺជារឿងពិត,​តែបើអ្នកមិនជឿ សូមកុំអានវា ៖

កាលពីឆ្នាំ ២០០០, មាននារីម្នាក់ឈ្មោះ កេសារបានទៅស្នាក់នៅផ្ទះថ្មី មុនពេលដែលវាត្រូវបានជូសជុលរួច។​ ពេលនោះមានបុរសម្នាក់បានទៅលេខផ្ទះរបស់មិត្តគាត់នៅជិតផ្ទះរបស់នាង ហើយចូល ទៅផ្ទះរបស់នាងដោយចៃដន្យ។​ ពួកគេបានលេងយ៉ាងសប្យាយ ហើយបានទៅលេង ឲនៅបន្ទប់ជាន់ ក្រោមដីរបស់នាង វាគឺជាបន្ទប់ដាក់របស់របរចាស់ៗ បន្ទាប់មកពួកគេក៏បានឃើញនូវរូងមួយយ៉ាងធំនៅ ទីនោះ ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៌ហ្នឹងវាឡើយ។ បន្ទាប់មកស្រាប់តែមានរឿងចំលែកបានកើត ឡើងគឺ ក្នុងពេលដែល កេសារមុជទឹកនោះ ខោអាវរបស់នាងសំរាប់ផ្លាស់ក៏ស្រាប់តែបាត់ បន្ទាប់មក នាងបានរកវាឃើញនៅក្នុងបន្ទប់ក្រោមដីរបស់នាង គឺនៅពីមុខរូងដ៏ធំនោះ ហើយខោអាវរបស់នាង ស្រាប់តែប្រឡាក់ទៅដោយឈាមដែលហូរស្រក់តក់ៗនូវឡើយ។ នាងមានការតក់ស្លត់យ៉ាងខ្លាំង ចំពោះរឿងនេះ ហើយបានរត់ទៅរកម្តាយរបស់នាង។ នាយប់នោះនាងគេងមិនលក់ឡើយ ហើយចេះ តែស្រម៉ៃឃើញហេតុការណ៌កាលពីល្ងាចនោះ។ ក្រោមមកពីរសប្តាហ៌, ខណះនាងកំពុងគេងលើគ្រែ របស់នាងអានសៀវភៅនោះ នាងក៏បានលឺសំលេងក្មេងតូចៗជាច្រើនបានស្រែកយ៉ាងខ្លំាង “កុំៗ កុំសំ លាប់ខ្ញុំ!” សំលេងនេះធ្វើអោយកេសារមានការភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ចេញពីបន្ទប់ រួចសំដៅ ទៅរកម្តាយរបស់នាង។ ម្តាយរបស់នាងមិនបាន លឺនូវសំលេងចំលែកនេះទេ តែគាត់ក៏បានលួងកូនស្រី របស់គាត់កុំអោយខ្លាច។ ១ អាទិត្យក្រោយមក នាល្ងាចដែលម្តាយរបស់នាងមិននៅផ្តះនោះ គឺនាងត្រូវ នៅផ្ទះតែម្នាក់ ។ នាងមានអារម្មណ៌ផ័យខ្លាចជាខ្លាំង លុះរហូតដល់ម៉ោងប្រហែល ១២:០០ AM នាងក៏ បានលឺសំលេងនោះម្តងទៀត នាងក៏បានឃើញទ្វាររបស់នាងបានបិទដោយខ្លួនឯង ហើយភ្លើងក្នុង បន្ទប់របស់នាងក៏បានដាច់ ពេលនេះនាងកាន់តែភ័យខ្លាំងថែមទៀត ព្រោះវាពិតជាងងឹត ដែលសូម្បី តែនាងចង់រត់ចេញក្រៅក៏មិនរត់មិនរួចដែរ។ បន្ទាប់មកក៏មានពន្លឺរដូចៗពណ៌ក្រហមដូចជាឈាម បាន បង្ហាញនៅលើកញ្ចក់ ដោយវាប្រៀបដូចជាមានមនុស្សកំពុងយកប៊ិចមកសរេសរ ហើយវាន័យថា ”ចូល ចាកចេញពីផ្ទះនេះ បើមិនអញ្ចឹងអ្នកនឹងដូចជាពួកយើងអញ្ចឹង” ។ នាងបានស្រែកហើយយកភួយរបស់ នាងមកគ្របពីលើខ្លួន ព្រមទាំងយំ គឺយំរហូតទាល់តែមុខនាងឡើងស្លាំងស្ទើរគ្មានឈាមក្នុងខ្លួន។ ទ្រាំ លែងបាននាងសំរេចចិត្តរត់កាត់ពន្លឺនោះ រួចរត់ចុះមកក្រោមស្រែកហៅម្តាយរបស់នាង ។ សំណាងល្អ ម្តាយរបស់នាងក៏មកដល់ផ្ទះល្មម នាងរត់ផងយំផង ទៅអោបម្តាយរបស់នាង ហើយសុំគេងជាមួយ ម្តាយរបស់នាង ដោយនាងមិនហ៊ានចូលដេកក្នុងបន្ទប់របស់នាងទៀតទេ។ លុះស្អែកឡើង ដោយ នាងចេះតែភ័យមិនឈប់ ហើយនៅតែមិនហ៊ានចូលទៅបន្ទប់របស់នាងទៀតនោះ ម្តាយរបស់នាងក៏ បាននាំនាងទៅមើលបន្ទប់របស់នាង ដោយពេលនេះគ្រប់យ៉ាងគឺស្អាតទាំងអស់ កញ្ចក់ក៏គ្មានឃើញអ្វី នៅលើដែរ សម្បីតែភ្លើងក្នុងបន្ទប់របស់នាងក៏អត់មានដាចដែរ។ ទើបម្តាយរបស់នាង​លួងលោមនាង ថានេះគ្រាប់តែជាការស្រមើលស្រម៉ៃតែប៉ុណ្ណោះ។ ក្រោយពីនោះមក ពីរសប្តាហ៍ នាងក៏បានចូលទៅ បន្ទប់របស់វិញ ហើយបានបើកកំព្យូទ័របស់នាង ក៏ស្រាប់តែរឿងចំលែកនោះបានកើតឡើងម្តងទៀត នោះគឺ នៅលើកញ្ចក់កុំព្យូរទ័ររបស់នាងស្រាប់តែមាន អក្សររត់ពណ៌ក្រហម ដែលសរសេរថា “អ្នកនឹង ស្លាប់…អ្នកនឹងស្លាប់…ឆាប់ចេញពីទីនេះភ្លាម…អ្នកនឹងស្លាប់…” ភ្លាមនោះនាងក៏បានបិទកុំព្យូទ័ ប៉ុន្តែ អក្សរនោះនូវតែមានហើយរត់នៅលើកញ្ចក់កុំព្យូទ័រដដែល ដោយលើកនេះវាបានមកជាមួយនឹង ផ្ទាំង គេហទំព័រមួយជាមួយនឹងរូបភាពផ្ទះរបស់នាង។ ដោយនាងបានចង់ដឹងពីការពិតថាតើមានអ្វីកើតឡើង នៅក្នុងផ្ទះរបស់នាងកាលពីមុននាងមករស់នៅ នាងក៏តាំងចិត្តឈប់ខ្លាច ហើយចុចចុះក្រោមដើម្បីពី គេពទំព័រនោះ។ នាងស្ទើរតែក្អួត ព្រោះពេលនាងចុចចុះក្រោមមក ជាមួយនឹងរូបភាពផ្ទះរបស់នាង នាងក៏បានឃើញមានរូបភាពមនុស្សត្រូវគេកាត់ជាកង់ៗជាច្រើនកំណាត់ ហើយអ្វីដែលធ្ចើអោយនាង តក់ស្លុតនោះ គឺរូបភាពនៅក្នុងគេហទំព័រនោះ ជារូបភាពរបស់់នាង និងម្តាយរបស់ដែលត្រូវគេកាត់ជា កង់ៗដាក់ក្នុងបាវ។ ពេលនេះ នាងកាន់តែរន្ធត់ជាងមុនទៅទៀត នាងគិតថានាងឆ្កួត ហើយស្រែកយំ យ៉ាងខ្លាំង។ មួយសប្តាហ៌ក្រោយមក នាម៉ោងប្រហែល ១ យប់ នាងបានក្រោកពីដំណេក ហើយចូល បន្ទប់ទឹក ស្រាប់តែនាងឃើញនូវក្នុងកញ្ចក់របស់នាងនូវរូបភាពមនុស្សប្រុសម្នាក់ដែលត្រូវភ្លើងឆេះ រហូតដល់ស្លាប់។ នាងក៏បានស្រែក ហើយយំយ៉ាងខ្លាំង រួចរត់ចុះក្រោមទៅរកម្តាយរបស់នាង ហើយ ចាប់ពីយប់នោះហើយ ដែលនាងលែងហ៊ានចូលក្នុងបន្ទប់របស់នាងទៀត ហើយខ្លាចសូម្បីតែនៅក្នុង ផ្ទះតែម្នាក់ឯង នាងចាប់ផ្តើមទៅគេងនៅផ្ទះរបស់មិត្តភក្តិរបស់នាងរៀងរាល់យប់។

ពេលវេលាចេះតែអូសបន្លាយទៅ រហូតដល់៣ខែក្រោយមករឿងរ៉ាវទាំងមូលក៏ត្រូវបានទម្លាយ នៅពេលដែលនាងនិងម្តាយរបស់នាងបានជួលជាងអោយមកជួសជុលបន្ទប់ក្រោមដីរបស់នាងដើម្បី ដាក់សំភារះ។ នាងក៏បានមើលទៅកាន់រូងដ៏ធំនោះ ហើយក៏ចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួល។ រូង នោះងងឹតខ្លាំងណាស់ ហើយមានសំភារះចាស់ៗជាច្រើននៅពេញមាត់រូង ព្រមទាំងមានឈើចាសៗជា ច្រើនប្រៀបដូចជាមានគេចង់លាក់វា កុំអោយអ្នកដ៏ទៃដឹងអញ្ចឹង។ ចុងក្រោយពួកយើងក៏សំរេចចិត្តរើរ របស់អស់ទាំងនោះចេញពីមាត់រូង ដើម្បីចូលទៅមើលនៅខាងក្នុងនោះ។ ពេលនោះ អ្វីដែលគួរអោយ ភ្ញាក់ផ្អើលនោះក៏បានកើតឡើងម្តងទៀត គឺពួកយើងបានរកឃើញឆ្អឹងតូចជាច្រើននៅក្នុងនោះ។ ពួកគេ ក៏បានរាយការណ៍ទៅប៉ូលីស មិនយូរប៉ុន្មានប៉ូលីសក៏មកដល់ហើយបានធ្វើការពិនិត្យឆ្អឹងទាំងនោះ ដោយលទ្ធផលបានបង្ហាញថា គឺជាឆ្អឹងរបស់កូនក្មេងដែលមានអាយុប្រហែល ៧ ទៅ ១០ឆ្នាំ។ ប៉ូលិស ជឿថាម្ចាស់នេះពីមុន ពិតជាបានសំលាប់កូនក្មេងទាំងនេះ រួចកាត់ជាកង់ៗតូចៗ ជ្រកចូលក្នុងបាវ រួច យកបាចទាំងនោះមកលាក់ទុកក្នុងរូងនេះ។ ដូចនេះចុងក្រោយ ទាំងនាង និងម្តាយរបស់នាង បានជឿ និងដឹងថា ហេតុការណ៍ចំលែកៗទាំងអស់ដែលបានកើតឡើងមកនេះ គឺមកពីវិញ្ញាណរបស់ក្មេងៗទាំង នោះនៅមិនទាន់ទៅណាពីផ្ទះនេះទេ ហើយពួកគេក៏មិនចង់អោយអ្នកណាមករស់នៅក្នុងផ្ទះនេះដែរ។

គ្មានជំរើសអ្វីសំរាប់ពួកគេឡើយ គឺមានតែរើឥវ៉ានចេញពីផ្ទះនេះប៉ុណ្ណោះ…………………ចប់៕

អរគុណសំរាប់ការអាន និងជឿថារឿងទាំងនេះវាពិតជាមានមែន ហើយប្រសិនបើអ្នកជឿនោះ សូម ប្រុងប្រយត្ន័ ដោយមើលថាតើពីមុនផ្ទះដែលអ្នករស់នៅបច្ចុប្បន្នធ្លាប់មានរឿងអ្វីអាក្រក់កើតឡើងរឺអត់ បើមិនអញ្ចឹងទេ………………………………………ហាសហា អរគុណ!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: