ខ្មោចនាងអឿន

មានស្រីម្នាក់ឈ្មោះ អឿន នាងមានផ្ទៃពោះប្រហែលជា៩ខែហើយ គឺជិតដល់ពេលឆ្លងទន្លេ មែនទែនហើយ តែអ្វីដែលគួរអោយកំសត់នោះគឺ ប្តីរបស់នាងមិនដឹងជានៅទីណា។ នាងបានខិតខំដើរ តាមរកប្តីរបស់នាងរហូតមក តែក៏ពុំដែលបានដំណឺងអ្វីឡើយ មនុស្សគ្រប់គ្នាដែលបានឃើញនាង អ្នក ខ្លះថាបុរសនោះបានខ្លួននាងហើយកក៏បោះបង់នាងចោល អ្នកខ្លះទៀតថាប្តីនាងចេញទៅធ្វើការហើយ បាត់ខ្លួនតែម្តង លែងឃើញត្រលប់មកវិញ។ គ្មាននរណាម្នាក់ដឹងការពិតឡើយ ចំណែកនាងអឿនវិញ ក៏បានត្រឹមតែរង់ចាំ…រង់ចាំ…តែក៏គ្មានឃើញស្រមោលប្តីរបស់នាងត្រលប់មកវិញឡើយ ពេលនោះ នាងលំបាកចិត្តខ្លាំងណាស់ ហើយទីបំផុតក៏លែងមាននរណាបានឃើញនាងទៀត។ រហូតដល់ថ្ងៃមួយ ពួកអ្នកភូមិដែលនៅម្តុំនោះនាំគ្នាសង្ស័យថា តើនាងបាត់ទៅណា មិនឃើញចេញមកក្រៅដូចសព្វដង ក៏បបួលគ្នាទៅរកមើលនៅផ្ទះរបស់នាង ដោយក្តីបារម្ភក្នុងឋានៈជាអ្នកភូមិផងរបងជាមួយ។ លុះទាំង អស់គ្នាមកដល់មុខផ្ទះរបស់នាង​ ក៏ឃើញទ្វារបិទជិតឈឹង ទើបនាំគ្នាស្រែហៅ តែក៏ស្ងាត់គ្មានសំលេង ឆ្លើយ ទាំងទ្វារក៏គ្មានចាក់សោរពីក្រៅ តែដាក់គន្លឹះពីខាងក្នុង។ ដោយក្តីងឿងឆ្ងល់ក៏នាំគ្នាអើតតាម បង្អួច ប៉ុន្តែគ្រាន់តែអើតក្បាលចូលទៅក៏ធុំក្លិនស្អុយយ៉ាងខ្លាំង ស្ទើរចង់ផ្ងារក្រោយ តែក៏ខំអត់ដង្ហើម ខ្ទប់ ច្រមុះរកមើលនៅខាងក្នុងផ្ទះម្តង។ រកមើលមួយសន្ទុះនៅតែមើលមិនឃើញនាងអឿន អ្នកភូមិក៏នាំគ្នា ចុះពីផ្ទះមកវិញ ហើយពិភាក្សាគ្នាថា តើត្រូវធ្វើយ៉ាងម៉េចតទៅទៀត។ ទំាងអស់គ្នាយល់ថាច្បាស់ជា មានរឿងមិនល្អកើតឡើងមិនខាន ក៏សំរេចចិត្តនាំគ្នាគាស់ទ្វារមុខផ្ទះ។ លុះបើកចូលទៅបានហើយ ទាំងអស់គ្នាក៏ត្រូវទុចង៉ក់ម្តងទៀត ព្រោះពេលនេះក្លិនកាន់តែស្អុយខ្លាំងឡើងៗ រហូតដល់អ្នកដែលនៅ ខាងក្រោយគេទ្រាំលែងបាន ក៏បែរខ្លួនត្រលប់ចេញទៅខាងក្រៅវិញ តែក៏ត្រូវភ្ញាក់ស្រឡាំងកាំងស្ទើរតែ សន្លប់ ព្រោះពេលបែរមកក្រោយវិញនោះ ក៏ឃើញមនុស្សចង-ក ភ្នែកបើកច្រឡោតៗ អណ្តាតហើម នោះធ្លាក់វែងជិតដល់ដើមទ្រូង គឺប្រៀបដូចនាងកំពុងតែលងគេអញ្ចឹង។ ទាំងអស់គ្នាស្រែកវ៉ាសស្ទើរ លស់ព្រលឹង ដណ្តើមគ្នារត់ចេញប្រសាច ធ្វើយ៉ាងណាអោយតែផុតពីក្នុងផ្ទះនេះ ចំណែកអ្នកដែលមាន ស្មារតីខ្សោយដល់ថ្នាក់ទន់ជង្គង់អង្គុយយកដៃខ្ទប់មុខ បិទភ្នែកស្រែកយំ ទន់ជើងរត់ទៅណាមិនរួច ដោយក្តីភ័យរន្ធត់។

បន្ទាប់ពីនោះមកអ្នកភូមិក៏បានទៅប្តឹងសមត្ថកិច្ច ហើយប្រាប់ថាទាក់ទងសាច់ញាតិរបស់ខ្មោច នាងអឿននេះមិនបានឡើយ ទើបនាំគ្នាយកសាកសពទៅទុកនៅក្នុងវត្តសិន ដើម្បីរង់ចាំសាច់ញាតិ របស់នាងមករក។ ចាប់ពីពេលនេះហើយ ដែលហេតុការណ៍ដ៏សែនព្រឺព្រួច ភ័យរន្ធត់បានកើតឡើង ចំពោះអ្នកដែលបានជួបហេតុការណ៍នៅផ្ទះនាងអឿននោះ រហូតគ្មានថ្ងៃបំភ្លេចបាន ព្រោះនាងបាន ក្លាយជាខ្មោចដែលស្លាប់ទាំងកូននៅក្នុងពោះ…។

ពេលវេលាបានកន្លងផុតទៅ ម្នាក់ៗស្ទើរតែភ្លេចរឿងនេះបាត់ទៅហើយ តែមកដល់ថ្ងៃមួយ តានឿនដែលជាអ្នកធាក់រឺម៉កពេលយប់ នៅរាត្រីនោះបន្ទាប់ពីដាក់មូយចុះអស់ ពេលវេលាក៏ប្រហែល ជាកណ្តាលអាធ្រាតទៅហើយ គាត់ក៏ធាក់ត្រលប់ទៅផ្ទះ ព្រោះវាយប់ជ្រៅណាស់ទៅហើយ គ្មានអ្នក ណាចេញដើរទៀតទេ។ គាត់ធាក់បានមួយសន្ទុះ ក៏មើលឃើញដូចជាមានអ្នកបក់ដៃហៅ ឃើញរាង ស្ទុងៗគាត់ក៏ធាក់ចូលទៅ មើលមុខមិនច្បាស់ទេព្រោះងងឹតពេក គ្រាន់តែដឹងថាជាមនុស្សស្រីសក់វែង ហើយប្រាប់គាត់ថាអោយជូនទៅមុខវត្ត គាត់នឹកថាត្រូវនឹងផ្លូវទៅវត្តដែរ ក៏យល់ព្រម។ ធាក់បានមួយ ស្របក់ គាត់ក៏សួរនាងថា “ហេតុអីត្រឡប់ទៅផ្ទះយប់ជ្រោះម៉្លេះ” តែស្រីម្នាក់នោះមិនឆ្លើយ គាត់ក៏ព្យា យាមសួរនាំពីនេះពីនោះទៀត តែនាងនៅតែមិនព្រមឆ្លើយ ទៅបំផុតគាត់ក៏ឈប់សួរទៅ។ លុះមកដល់ មុខវត្ត គាត់ក៏ឈប់ដើម្បីអោយនាងចុះ ហើយបែរទៅសុំលុយថ្លៃដឹក តែអត់ឃើញអ្នកណានៅលើរឺម៉ក សោះ គាត់ខំសំលឹងមើលជុំវិញនោះ តែក៏ស្ងាត់ជ្រៀប ឃើញមិនស្រួល គាត់ក៏ចាប់ផ្តើមខ្លាច និងមាន អារម្មណ៍ថាព្រឺក្បាលខ្ញាកៗ គាត់ប្រញាប់ធាក់រឺម៉កទៅមុខទៀតយ៉ាងលឿនតែម្តង។

បន្ទាប់មកមានអ្នកបានជួបហេតុការណ៍ស្រដៀងៗគ្នានេះជាញឹកញាប់ ហើយនឹងដូចៗគ្នាគឺ ស្រីម្នាក់នោះពោះធំ។ ចុងក្រោយអ្នកដែលធ្ងន់ធ្ងរជាគេ គឺពូសាន ដែលគាត់ជាអ្នកចូលចិត្តដើរលេង យប់ ហើយត្រលប់មកផ្ទះយប់ជ្រៅណាស់ តែបន្ទាប់ពីលឺដំណឹងពីរឿងខ្មោចនោះ គាត់ក៏មានអារម្មណ៍ ភ័យខ្លាចដែរ។​ យប់មួយនោះគាត់ចេញដើរលេងដូចសព្វដង ហើយដល់ពេលត្រឡប់មកផ្ទះវិញ គឺត្រូវ ដើរកាត់មុខវត្ត។ គាត់ខំខាំមាត់ដើរកាត់មុខវត្ត ដើរមកមិនយូរប៉ុន្មានផង សុខៗក៏លឺសំលេងហៅជា មនុស្សស្រី លឺសូរត្រជាក់ស្រឺត និងស្រួយស្រេស លឺអណ្តែតមកតាមខ្យល់ថា “ត្រលប់មក…ផ្ទះ…ម្នាក់ …ឯង…អត់…ខ្លាច…ទេរឺ…” សំលេងនេះពិតជាត្រជាក់ស្រេប ធ្វើអោយរោមនៅលើរាងកាយបះច្រូង ឡើង ហើយដោយសារតែធ្លាប់នឹងភ្លេចខ្លួន គាត់ក៏បែរទៅមើលប្រភពសំលេងទាំងក្តីភិតភ័យ ពេល មើលឃើញគាត់ភ្ញាក់ប៊ិតែលេចនោមដាក់ខោ គឺជាស្រីម្នាក់ស្លៀកឈុតខ្មៅ សក់វែងទំលាក់បាំងមុខ កំពុងតែលូកដៃមករកគាត់ដែលនៅឆ្ងាយពីគ្នាប្រហែល ៣ទៅ៤ម៉ែត្រតែប៉ុណ្ណោះ ហើយដៃនោះក៏ចាប់ ផ្តើមវែងឡើងៗរហូតប៊ិះដល់ខ្លួនគាត់ ចំណែកដៃម្ខាងទៀតកាន់ទ្រពោះ…។ ដោយក្តីភ័យរន្ធត់ស្ទើរតែ បាត់ស្មារតី គាត់ក៏បែរទៅវិញ ហើយស្ទុះរត់រហូតលែងគិតអ្វីទាំងអស់ ដោយមានសំលេងអន្ទងហៅលឺ តាមជាប់នៅពីក្រោយខ្នងរហូត។ គាត់រត់រហូតទៅដល់ផ្ទះ ក៏ដួលសន្លប់បាត់ស្មារតីតែម្តង ព្រឹកឡើង បងប្រុសគាត់ចេញមកឃើញក៏ហៅគ្នីគ្នាមកជយសែងគាត់ចូលក្នុងផ្ទះ ដោយស្មានថាគាត់ស្រវឹង។​ លុះ ពូសានដឹងខ្លួនឡើងវិញ គាត់គិតតែពីស្រែកខ្លាំងៗថា ជួយផងខ្មោចលង! រហូតបាយទឹកក៏មិនព្រមហូប សក់នៅលើក្បាលក៏ចាប់ផ្តើមជ្រុះ អ្នកណាសួរអីក៏គាត់មិនដឹង គិតតែពីស្រែក ជួយផងខ្មោចលង…! អត់ឈប់ រហូតអ្នកនៅក្នុងផ្ទះនាំគ្នាយកគាត់ទៅវត្តអោយព្រះសង្ឈស្រោចទឹកមន្តអោយ។

បន្ទាប់ពីកើតហេតុការណ៍នោះមក អ្នកភូមិទាំងអស់ក៏សន្និដ្ឋានថា ហេតុការណ៍ដ៏គួរអោយភ័យ រន្ធត់នេះ គឺមកពីសាកសពដែលស្លាប់ទាំងពោះធំឈ្មោះនាងអឿន ដែលគ្រប់គ្នាស្ទើរតែភ្លេចបាត់ទៅ ហើយនោះឯង ទើបអ្នកភូមិទាំងអស់ឯកភាពទៅនិមន្តព្រះសង្ឈមកសូត្រធម៌ដើម្បីធ្វើពិធីឈាប្បណៈ កិច្ចសាកសពរបស់នាងឡើងវិញ ព្រមទាំងធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យទៅអោយដួងព្រលឹង របស់នាងបានស្ងប់សុខលែងមកលងបន្លាចគេឯងទៀត…៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: