សុបិនមុខផ្នូរ (តចប់)

ខ្ញុំស្រលាញ់នាងស្ទើរវង្វេងវង្វាន់ស្មារតីទៅហើយ!

ហេតុអ្វី មនុស្សយើងចាំបាច់មានស្នេហា? ហេតុអ្វីយើងចាំបាច់ស្រលាញ់គ្នា? វាជារឿងចម្លែក ណាស់ ដែលមនុស្សយើងសរស់នៅលើលោកនេះរមែងដក់ជាប់គំនិតមួយនៅក្នុងចិត្ត មានបំណងប្រា ថ្នាតែមួយគត់នៅក្នុងបេះដូង និងទន្ទេញឈ្មោះតែមួយគត់នូវនឹងបបូរមាត់។ ឈ្មោះនោះផុសចេញមក រហូត ប្រៀបដូចជាដំណោលទឹកពុះបាញ់ចេញពីជំរៅនៃដួងវិញាណមកកាន់បបូរមាត់។ ឈ្មោះនោះ ត្រូវបានទន្ទេញម្តងហើយ ម្តងទៀត…ខ្សឹបខ្សៀវមិនឈប់ឈរនៅគ្រប់ទីកន្លែងដូចសំឡេងនៃការ អធិដ្ឋាន។

ខ្ញុំកំពុងតែជម្រាបអ្នកនូវប្រវត្តិរឿងរ៉ាវរបស់ខ្ញុំ…នូវស្នេហាអមតៈតែមួយគត់របស់ខ្ញុំ។​ខ្ញុំបានជួប​នាង និងបានស្រលាញ់នាងអស់ពីបេះដូង។​ រយៈពេលមួយឆ្នាំពេញដែលខ្ញុំបានរស់នូវដឹតជាប់ក្នុង ឧត្តម​គតិរបស់ានង ក្នុងរវង់ហត្ថាប្រលោមថ្នាក់ថ្នម ក្នុងសំលៀកបំពាក់ និងពាក្យសំដីរបស់នាង។ អ្វីៗ ទាំងអស់ត្រូវស្ថិតក្នុងអំណាចរបស់នាង រហូតដល់ខ្ញុំលែងខ្វល់ពីទិវារាត្រីដែលកំពុងកន្លងផុតទៅ… ល្វែងខ្វល់ពីការរស់ ឬស្លាប់នៅលើផែនដីនេះ។

តែរួចហើយជីវិតរបស់នាងក៏ឈានដល់ទីបពា្ចប់! នាងស្លាប់របៀបណា? ខ្ញុំអត់ដឹង។ ខ្ញុំលែងដឹង អ្វីតទៅទៀតហើយ។ ពេលល្ងាចមួយនាងត្រលប់មកផ្ទះវិញទាំងរាងកាយសើមទទឹកជោក ព្រោះភ្លៀង ធ្លាក់ខ្លាំងណាស់។ ថ្ងៃបន្ទាប់មកទៀត នាងចាប់ផ្តើមក្អក។ នាងក្អកជាប់ប្រហែលមួយអាទិត្យ និងដុន ដាបនៅនឹងគ្រែ។​ ពេលនេះខ្ញុំលែងចាំបាននូវអ្វីដែលបានកើតឡើងហើយ ប៉ុន្តែគ្រូពេទ្យបានមក សរសេរអ្វីខ្លះ និងចាកចេញទៅវិញ។ គេបានយកថ្នាំពេទ្យមក ហើយខ្ញុំបានអោយនាងលេប។ ដៃរបស់ នាងក្តៅគគុក។ ថ្ងាសរបស់នាងក្តៅស្ទើរឆេះ ហើយភ្នែកក្រហម និងមានសភាពក្រៀមក្រំ។ ពេលខ្ញុំនិយាយទៅកាន់នាង នាងឆ្លើយតបមកវិញ តែខ្ញុំអត់បានចំាថា យើងបាននិយាយអ្វីខ្លះនោះទេ។ ខ្ញុំភ្លេចអ្វីៗទាំងអស់ បន្ទាប់ពីនាងបានស្លាប់ចោលខ្ញុំ។ មែន! នាងស្លាប់ហើយ គឺនាងស្លាប់ចោលខ្ញុំ! ហើយខ្ញុំបានចងចាំនូងដង្ហើមខ្សោយទៅខ្សោយទៅរបស់នាង។ គិលានុបដ្ឋាកយិកាឧទានថា “ព្រះអើយ!​ ” ខ្ញុំយល់…យល់ថាមានអ្វីកើតឡើង។

ខ្ញុំអត់ដឹងអ្វីលើសពីនេះទេ។ ខ្ញុំបានលឺនរណាម្នាក់សួរថា “នាងជាស្រីរបស់លោកឬ?​ ” ហើយ សំនួរនេះចំពោះខ្ញុំ វាហាក់ដូចជាការជាន់ឈ្លីនាងយ៉ាងខ្លាំង។ លោកអាចារ្យម្នាក់ទៀតបានចូលមកជា មួយនឹងភាពទន់ភ្លន់ ខ្ញុំបានសម្រស់ទឹកភ្នែកនៅពេលគាត់និយាយជាមួយខ្ញុំអំពីនាង។

ពួកគេពិភាក្សាជាមួយខ្ញុំ អំពីពិធីឈាបនកិច្ចតែខ្ញុំមិនចាំថា គេនិយាយអ្វីនោះទេ ពីព្រោះថា អារម្មណ៏របស់ខ្ញុំនាពេលនោះ គឺវាបានចាកចេញពីខ្លួនរបស់ខ្ញុំ គឺទៅជាមួយនឹងមនុស្សដែលខ្ញុំ ស្រលាញ់ ហើយដែលបានចាកចេញពីខ្ញុំ គឺចាកចេញជារៀងរហូត។ ទោះជាដូចេ្នះក៏ដោយ ក៏ខ្ញុំនូវចង ចាំក្តារមឈូស និងសំលេងញញួរនៅពេលដែលគេដំដែកគោលបិទនាងនៅក្នុងនោះ។​ ពុទ្ធោ ព្រះអើយ! ខ្ញុំលែងបានជួបនាង បានលឺសំលេងនាង និងលែងបានជួបភក្រ្តនាងទៀតហើយ។

គេបានបញ្ចុះសពនាង បញ្ចុះក្នុងរណ្តៅមួយ។ មនុស្សមួយចំនួនបានចូលរួម ជាមួយនឹងសាច់ ញាតិ និងមិត្តភក្តិរបស់នាង។ ខ្ញុំនិរទេសខ្លួនចេញពីគេ ហើយដើរទៅតាមដងវិថីត្រឡប់ទៅផ្ទះវិញ ហើយថៃ្ងបន្ទាប់មកគឺជាថ្ងៃដែលខ្ញុំចាប់ផ្តើមដំណើរផ្សងព្រេងរបស់ខ្ញុំ។

*************

មិ្សលមិញខ្ញុំត្រលប់ទៅស្រុក ហើយនៅពេលខ្ញុំឃើញបន្ទប់របស់ខ្ញុំទៀត…ឳ!ទេ គឹបន្ទប់របស់ យើង គ្រែរបស់យើង សង្ហារឹមរបស់យើង អ្វីៗទាំងអស់ស្ថិតនៅក្នុងសភាពដូចមនុស្សក្រោយពេល ស្លាប់។ ខ្ញុំត្រូវវាយប្រហារដោយទុក្ខព្រួយយ៉ាងខ្លាំងក្លា។ ខ្ញុំមានអារម្មណ៍ដូចកំពុងបើកបង្អូច ហើយ លោតទម្លាក់ខ្លួនទៅកាន់ដងវិថីនៅខាងក្រោយ។ ខ្ញុំមិនអាចនៅនែបនិត្យជាមួយនឹងវត្ថុអស់នេះទៀត ទេ។ នៅក្នុងប្រឡោះជញ្ជាំងបិទជិត ជាជម្រករបស់នាងមានផ្ទុកទៅដោយអាតួមរាប់ពាន់របស់នាង ស្បែកនាង​ ខ្យល់ដង្ហើមរបស់នាង ក្នុងសភាពដែលខ្ញុំមិនអាចមើលឃើញ។ ខ្ញុំពាក់មួក ហើយចាប់ផ្តើម ដំណើរនិរទេស។ នៅពេលដែលខ្ញុំបោះជំហ៊ានដល់មាត់ទ្វារ និងឆ្លងកាត់កញ្ចក់ធំមួយដែលនាងធ្លាប់ឆ្លុះ ហើយអាចមើលឃើញខ្លួនឯង ពីក្បាលដល់ជើងនៅពេលនាងចេញមកក្រៅ ដើម្បីមើលបន្ទប់ទឹករបស់ នាងថាតើ វាល្អ ឬទេ និងប្រដាប់ប្រដាផ្សេងៗទៀត។

ខ្ញុំឈប់បន្តិចនៅមុខផ្ទាំងកញ្ចក់នោះ ដែលនាងធ្លាប់ឆ្លុះផ្អៀងផ្អងជាប្រចាំ…ឆ្លុះញឺកញាប់រហូតវា គួរតែមានគង់វង្សស្រមោលរបស់នាង។ ខ្ញុំឈរនៅទីនោះទាំងញ័ររញ្ជួយសេរីរាង្គក្នុងខណះដែលភ្នែក ផ្តោតទៅរកកញ្ចក់។ កញ្ចក់សំប៉េត ទទេសោះសូន្យ និងមានជម្រៅនេះ ធ្លាប់ផ្ទុកនូវសេរីរាង្គនាងទាំង មូល។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាលង់ស្នេហ៍កញ្ចក់នោះ។ ខ្ញុំស្ទាបវា​ និងទទួលបានភាពត្រជាក់ ដែល សាយភាយចេញមក។ ខ្ញុំចាំបាននូវអារម្មណ៍ទាំងនោះ… កញ្ចក់ទុក្ខព្រួយ…កញ្ចក់ឆាបឆេះ…កញ្ចក់គួរ អោយរន្ធត់…ដែលបានធ្វើអោយបុរសចុកចាប់ក្នុងទារុណកម្មដ៏ធំធេង។ សេចក្តីរីករាយ គឺសម្រាប់តែ បុរសដែលអាចបំភ្លេចអ្វីៗទាំងអស់ក្នុងបេះដូងគេប៉ុណ្ណោះ​ តែសម្រាប់ខ្ញុំ ខ្ញុំឈឺចាប់ណាស់ ព្រោះអ្វីៗវា ដិតជាប់ក្នុងកញ្ចក់នេះ និងក្នុងបេះដូងនេះ…វាពិតជាឈឺចាប់ណាស់…ខ្ញុំពិតជាមិនអាចបំភ្លេចបានទេ!

ខ្ញុំចាកចេញទៅក្រៅដោយមិនដឹងខ្លួន ដោយគ្មានអារម្មណ៍ ឆ្ពោះទៅកាន់ទីបញ្ចុះសព បន្ទាប់ មកក៏បានឃើញផ្នូរដ៏សាមញ្ញរបស់នាង ជាមួយនឹងបង្គោលឆ្កាងថ្មម៉ាបដែលមានចារពាក្យពេចន៍ថា :

នាងស្រលាញ់ ទទួលបានការស្រលាញ់ និងស្លាប់ក្រោមការសោកស្តាយនៃមនុស្សជាទីស្រលាញ់

          រាងកាយរបស់នាងកំពុងរលួយនៅខាងក្នុងនោះ! ឳ! គួរអោយរន្ធត់ណាស់! ខ្ញុំឈ្ងោកមុខយំ ថ្ងាសដល់ដី។ ខ្ញុំឈប់នៅទីនោះយ៉ាងយូរ សែនយូរណាស់ រហូតមេឃចាប់ផ្តើមងងឹត។​ បំណងប្រាថ្នា ដ៏ឆ្កួតលីលាចម្លែកនៃស្នេហានិរាសព្រាត់ប្រាស បានទន្រ្ទានដួងចិត្តរបស់ខ្ញុំ។ ខ្ញុំចង់ឆ្លងកាត់រាត្រី…រាត្រី ចុងក្រោយនេះជាមួយនឹងការយំខ្សឹកខ្សួលនៅមុខផ្នូររបស់នាង។ តែអាចនឹងមានគេឃើញខ្ញុំ ហើយ បណ្តេញខ្ញុំអោយចាកចេញ។ តើខ្ញុំគួរធ្វើដូចម្តេចទៅ? ខ្ញុំក្រោកឡើងហើយចាប់ផ្តើមសំដៅទីក្រុង មរណៈនោះ។ ខ្ញុំដើរគ្មានគោលដៅ។ ទីក្រុងមួយនេះតូចណាស់ បើប្រៀបធៀបជាមួយនឹងទីក្រុងដ៏ទៃ ទៀត គឺទីក្រុងដែលមានមនុស្សរស់រស់នៅ ហើយចុះតើអ្នកស្លាប់ច្រើនជាងអ្នករស់ប៉ុន្មានដែរ? យើង ចង់បានផ្ទះធំជ្រងោ ដងវិថីធំទូលាយ និងបន្ទប់ជាច្រើនសម្រាប់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្លាប់ឃើញពន្លឺថ្ងៃដូចគ្នា ទទួលទានទឹកពីប្រភពទឹកពុះ និងស្រាពីដើមទំពាំងបាយជូរ និងបរិភោគ បាយពីវាលស្រែ។

សំរាប់មនុស្សស្លាប់គ្រប់ជំនាន់ សម្រាប់ជណ្តើរនៃមនុស្សជាតិ ដែលបានទម្លាក់ផ្តេកចុះមករក ពួកយើង វាមិនគួរអោយខ្លាចអ្វីសោះ។ ផែនដីទទួលយកពួកគេត្រលប់ទៅកាន់ធាតុដើមវិញ ហើយបំ ភ្លេចការចងចាំទាំងពួង……លាហើយ!

នៅខាងចុងទីលានបញ្ចុះសព ខ្ញុំដូចជាដឹងភ្លាមៗថា ខ្ញុំជាផ្នែកមួយដ៏ចំណាស់ ដែលអ្នកស្លាប់ យូរមកហើយស្ថិតនៅលាយឡំជាមួយធូលី។ សូម្បីតែឈើឆ្កាង ឬបង្គោលផ្លាកព្រលឹងក៏ពុករលួយ ដែរ។ វាជាកន្លែងដែលអ្នកស្លាប់ថ្មី អាចនឹងត្រូវគេយកមកបញ្ចុះនៅថ្ងៃស្អែក។ វាពោរពេញទៅដោយផ្កា កូលាបរាត់រាយ និងដើមស្រល់ក្តោបទម្លាក់ស្លឹក ដូចបៀមជាប់ទុក្ខព្រួយ វាជាសួននៃសម្រស់ និងទុក្ខ ព្រួយដែលតុបតែងលម្អដោយឈាមឆ្អឹងមនុស្ស។

ខ្ញុំនៅតែម្នាក់យ៉ាងឯកោ។ ដូច្នេះខ្ញុំក្រាបពួននៅក្បែរដើមឈើមួយយ៉ាងធំ ដែលមែកធារបស់វា ក៏ក្រាស់។ នៅពេលវាកាន់តែងងឹតខ្លាំង ខ្ញុំចាកចេញពីដើមឈើនោះ ហើយចាប់ផ្តើមដើរស្រាលៗ យឺតៗ គ្មានសម្រឹបជើង ឆ្លងកាត់ទីលានពោរពេញទៅដោយមនុស្សស្លាប់នោះ។ ខ្ញុំត្រេចចរអស់ពេល យ៉ាងយូរ ប៉ុន្តែមិនអាចឃើញផ្នូររបស់នាងទៀតទេ។​ ខ្ញុំដើរដោយយកដៃរាវស្ទាបទៅខាងមុខ។ ដៃជង្គង់ ជើងទ្រូង និងក្បាលរបស់ខ្ញុំប៉ះនឹងផ្នូរជាច្រើន តែមិនមែនជាផ្នូររបស់នាងឡើយ។ ខ្ញុំរាវស្ទាបដូចមនុស្ស ខ្វាក់ ខ្ញុំប៉ះជាមួយនឹងដុំថ្ម ឈើឆ្កាង និងកម្រងផ្ការជាច្រើន។ ខ្ញុំអានឈ្មោះទាំងនោះដោយម្រាមដៃរបស់ ខ្ញុំ ដោយស្ទាបទៅលើតួរអក្សរ។ តើនេះជារាត្រីស្អីទៅ! ខ្ញុំលែងអាចរកនាងឃើញទៀតហើយ!

គ្មានចន្រ្ទារះបំភ្លឺលោកទេ។ រាត្រីស្អីទៅហ្ន! ខ្ញុំភិតភ័យ រន្ធត់ លើសលប់ នៅលើដងផ្លូវតូច ចង្អៀតតាមចន្លោះផ្នូរពីរ។ ផ្នូរ !​ ផ្នូរ ! ផ្នូរ! គ្មានអ្វីក្រៅពីផ្នូរសោះ! នៅខាងឆ្វេង នៅខាងស្តាំ នៅខាងមុខ នៅជុំវិញខ្លួនខ្ញុំ នៅគ្រប់ទីកន្លែង មានសុទ្ធតែផ្នូរ! ខ្ញុំអង្គុយនៅលើផ្នូរមួយ ព្រោះខ្ញុំលែងអាចដើរបាន ទៀតហើយ។ ជង្គង់ខ្ញុំទន់ បោះជើងទៅមុខលែងរួច។ ខ្ញុំអាចស្តាប់ឮចង្វាក់បេះដូងរបស់ខ្លួនឯង! ហើយ ក៏ឮសំលេងផ្សេងទៀតដែរ។ សំលេងស្អីទៅ សំលេងគ្មានឈ្មោះដ៏ច្របូកច្របល់! គឺសំលេងនៅក្នុង ក្បាលរបស់ខ្ញុំ ក្នុងរាត្រីដែលមិនអាចពន្យល់បកស្រាយបាន ឬនៅក្រោមផែនដីដ៏អាថ៍កំបាំង… ផែនដី ដែលត្រូវគាំងស្លន់ក្នុងក្តីរន្ធត់ ត្រជាក់ញ័រញាក់ក្នុងក្តីតក់ស្លុត ហើយត្រៀមនឹងស្រែក ត្រៀមនឹងស្លាប់!

រំពេចនោះវាហាក់ដូចជាដុំថ្មម៉ាប ដែលខ្ញុំអង្គុយចាប់ផ្តើមរំកិល។ ជាការពិតវាកំពុងធ្វើចលនា ហាក់ដូចជាមានអ្វីគាស់វាឡើង។ ខ្ញុំត្រូវខ្ទាតចេញទៅដល់ផ្នូងមួយទៀតដែលនៅក្បែរគ្នា។ ខ្ញុំមើល យ៉ាងច្បាស់នូវថ្មដែលខ្ញុំទើបនឹងខ្ទាតចេញមុននេះ។ មនុស្សស្លាប់ទៅហើយបានបង្ហាញខ្លួនឡើង គឺគ្រោងឆ្អឹង អាក្រាត កំពុងរុញថ្មនៅខាងក្រោយជាមួយនឹងខ្នងកោងរបស់គេ។ បើទោះជាវាងងឹត តែខ្ញុំ អាចឃើញយ៉ាងច្បាស់។ ខ្ញុំអាចអានអក្សរនៅលើឈើឆ្កាង :

នេះជា ហ្សាកេ អូលីវ៉ង់ ដែលបានអនិច្ចកម្មក្នុងជន្មាយុ ៥១ឆ្នាំ។ គាត់ស្រលាញ់ក្រុមគ្រួសារ មានចិត្តសប្បុរស និងគួរអោយគោរព ហើយបានស្លាប់ក្នុងនាមព្រះជាម្ចាស់

          បុរសចំណាស់នោះក៏បានចំណារលើផ្នូររបស់គេដែរ។ បន្ទាប់មកគេរើសយកថ្មមួយដុំចេញពីផ្លូវ គឺថ្មដែលមានចុងស្រួច ហើយចាប់ផ្តើមកោសអក្សរចេញយ៉ាងប្រយត្ន័ប្រយែង។ គាត់លប់អក្សរទាំង នោះយឺតៗ ហើយគាត់មើលទៅលើកន្លែងដែលគាត់ទើបលុបអក្សរចោល ដោយកែវភ្នែកដូចគ្រាប់ភ្លើង របស់គាត់។ បន្ទាប់មកគាត់ប្រើចុងឆ្អឹងដែលធ្លាប់ជាម្រាមដៃរបស់គាត់ មកសរសេរអក្សរថ្មីជំនួសអ្វី ដែលគាត់បានលុប ដែលមានន័យថា :

នេះជា ហ្សាកេ ហូលីវ៉ង់ ដែលបានស្លាប់ទៅក្នុងអាយុ ៥១ឆ្នាំ។ គេបានបង្ខំឪពុករបស់គេអោយ ស្លាប់ដោយគ្មានចិត្តមេត្តា ព្រោះគេចង់បានមរតករបស់ឪពុក។ គេធ្វើបានប្រពន្ធ ធ្វើទារុណកម្មកូន បោក បញ្ឆោតកេងប្រវ័ញ្ចន៍អ្នកជិតខាង ប្លន់មនុស្សទាំងអស់ដែលគេអាចប្លន់បាន និងស្លាប់ដូចខ្មោចឆ្កែ

នៅពេលគេបញ្ឈប់ការសរសេរ បុរសនោះឈរនៅស្ងៀម សម្លឹងទៅកាន់អក្សររបស់គេ។ ខ្ញុំងាក មើលនៅជុំវិញខ្លួនឃើញផ្នូរទាំងអស់បើកចំហ ហើយសាកសពទាំងអស់ងើបឡើង។ ពួកគេលុបចោល អក្សរកុហកក្លែងក្លាយនៅលើផ្នូរ ដែលបានចារដោយសាច់ញាតិរបស់គេរួចហើយជំនួយដោយការពិត វិញ។ ខ្ញុំឃើញថា ពួកគេទាំងអស់សុទ្ធសឹងតែជាអ្នកប្រទុស្តរ៉ាយនឹងអ្នកជិតខាងគេទាំងអស់ ជាមនុស្ស ព្យាបាទមិនស្មោះត្រង់ មានពុតត្បុត ភូតភរ ពាល ទុច្ចរិត ពោលពាក្យបង្ខូច ប្រណែនឈ្នានីស។ ពួកគេ បានលួចប្លន់ ឆបោក ផិតក្បត់ប្រព្រឹត្តរឿងអាប់អោនកិត្តិយសគួរអោយស្អប់ខ្ពើម។

ខ្ញុំគិតថា នាងប្រហែលជាបានសរសេរនៅការពិតខ្លះ នៅលើផ្នូររបស់នាងនាងដែរ។ ពេលនេះ ខ្ញុំរត់លែងខ្លាចអ្វីទាំងអស់ ទៅតាមផ្នូរបើកចំហរក្នុងចំនោមសាកសព និងគ្រោងឆ្អឹងទាំងនេះ ខ្ញុំបោះ ជំហានទៅរកនាង។ ជាការពិតណាស់ ខ្ញុំនឹងរកឃើញនាងភ្លាមៗនេះ។ ខ្ញុំចាំនាងបានភ្លាម ដោយមិន ចាំបាច់មើលឃើញមុខដែលគ្របក្នុងស្បៃឃ្លុំមុខពណ៌ខ្មៅ។ នៅលើឈើឆ្កាងថ្មម៉ាប់ ខ្ញុំឃើញអក្សរដែល ពុំទាន់លុបដូរចេញ :

នាងស្រលាញ់ ទទួលបានការស្រលាញ់ និងស្លាប់ក្រោមការសោកស្តាយនៃមនុស្សជាទីស្រលាញ់

ប៉ុន្តែពេលនេះ ខ្ញុំមើលឃើញអក្សរថ្មីដែលជាការពិតថា :

នាងបានចេញទៅក្រៅ ក្រោមដំណក់ភ្លៀងនាថ្ងៃមួយ ដើម្បីផិតក្បត់គូស្នេហ៍។ នាងមានជំងឺផ្តាសាយ ហើយលាចាកលោក

******************

ពួកគេរកឃើញខ្ញុំនៅពេលថ្ងៃ ដេកសន្លប់នៅមុខផ្នូររបស់នាង។ ជឿ ឬមិនជឿ?

អរគុណដែលបានអាន!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: