iPad3 នឹងមានកំរាស់ស្តើងហើយស្រាលជាង iPad2

            ថ្មីៗនេះមានរបាយការណ៍ព័ត៌មានទាក់ទងនឹងឧបករណ៍ iPad3 ដែលត្រូវបានបង្ហើបប្រាប់អោយ ដឹងពីក្រុមហ៊ុនផលិតផលិតផ្នែកខ្លះនៃឧបករណ៍ iPad3 ក្នុងប្រទេសតៃវ៉ាន់។ ប្រភពព័ត៌មាននោះបានអះ អាងថា ឧបករណ៍ iPad3 របស់ក្រុមហ៊ុន Apple នឹងត្រូវបានប្រើប្រាស់ថ្មប្រភេទថ្មី ដែលស្តើងជាងមុន និងស្រាលជាមុន។ មិនតែប៉ុណ្ណោះ វាថែមទាំងធ្វើអោយអ្នកប្រើប្រាស់ឧបករណ៍ iPad3បានយូរជាមុន ថែមទៀត។ ប៉ុន្តែការអភិវឌ្ឍន៍ដើម្បីបំពេញតំរូវការលើគុណសម្បត្តិទាំងអស់នោះ នឹងធ្វើអោយតំលៃ របស់ឧបករណ៍ iPad3 ថ្លៃជាឧបករណ៍ iPad2 ក្នុងពេលបច្ចុប្បន្ននេះពី 20 ទៅ 30%។ គេហទំព័រ Taiwan Economic Times បានរាយការណ៍ថា ក្រុមហ៊ុន ២ក្នុងប្រទេស ដែលទទួលបានកិច្ចសន្យាជួលអោយ ផលិតថ្មសំរាប់ប្រើប្រាស់លើឧបករណ៍ iPad3 គឺបានទៅលើក្រុមហ៊ុន Simplo Technology Co., និង  DynaPack International Technology Corp.។ ថ្មប្រភេទថ្មីនេះនឹងមានលក្ខណៈស្តង់ថាតាមមាត្រដ្ឋាន CTIA IEF 1625 ទាំងគុណភាព និងសុវត្ថិភាពដោយក្រុមហ៊ុនទាំងពីរខាងលើនេះ ឆ្លងកាត់ការសាកល្បងបាន សំរេច។ ថ្មប្រភេទថ្មីនេះតទៅដែលនឹងធ្វើអោយឧបករណ៍ iPad3 ឈានចូលទៅដល់គំរោងផលិតជា ច្រើន ដើម្បីអោយទាន់ដាក់លក់ក្នុងត្រីមាសដំបូងក្នុងឆ្នាំ ២០១២ខាងមុខនេះ។ ថ្វីត្បិតមិនទាន់មានទន្និ ន័យផ្សេងៗដែលលេចចេញមកពីក្រុមហ៊ុន Apple ក៏ដោយ តែគុណសម្បតិ្តដែលត្រូវបានបង្ហើបនេះ ហាក់ដូចជាមានភាពច្បាស់លាស់គួរសម។ សរុបជារួមទៅ ឧបករណ៍ iPad3 នឹងមានគុណសម្បត្តិលេច ធ្លោរជាងឧបករណ៍ iPad2 ចំនួនពីរចំនុច គឺ អេក្រង់ Retina Display រួមជាមួយថ្មទំងន់ស្រាល និងប្រើ ប្រាស់បានរយៈពេលយូរជាងមុន។

Advertisements

2 responses to this post.

  1. iPad 1 អត់មានលុយទិញផង ជិតចេញដល់ Ipad 3 អីណាទៀតហើយ.. :mrgreen:

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: