XPERIA គ្រប់ម៉ូដអាច Upgrade​ ទៅជា Android Ice Cream Sandwich បាន

ក្រុមហ៊ុន Sony ប្រកាសថា ទូរស័ព្ទ XPERIA គ្រប់ម៉ូដែលនឹងអាច Upgrade​ ទៅជា Android Ice Cream Sandwich បាន

ព័ត៌មាននេះ គឺជាដំណឹងដ៏ល្អមួយសំរាប់អ្នកប្រើប្រាស់ទូរស័ព្ទ Sony Ericsson ប្រភេទ XPERIA ទាំងឡាយ  ព្រោះក្រុមហ៊ុន Sony Ericsson បានធ្វើការប្រកាសថា នឹងផ្តល់អោយអ្នកប្រើប្រាស់ Upgrade ទូរស័ព្ទ SE ប្រភេទ XPERIA របស់ខ្លួនទៅជា  Android v2.3.4 ដែលមានមុខងារជាច្រើនរួមមានដូចជា ៖ ការថតរួមបែប Panorama (ការថតរូបភាពបែប 3D) កម្មវិធី Facebook (ត្រូវបានកែសំរួលលើមុខងារខ្លះ) ​និងការប្រើប្រាស់ Video Chat តាមរយៈ Google Talk ជាដើម។ ចុងក្រោយនេះក្រុមហ៊ុន Sony Ericsson បានប្រកាសបន្ថែមទៀតថា ពេលណាប្រព័ន្ទប្រតិបត្តិការ Android v4.0 ចាប់ផ្តើមប្រើប្រាស់បាន ខាង ក្រមហ៊ុននឹងផ្តល់ការ Update អោយអ្នកប្រើប្រាស់ភ្លាម។ ប្រភពព័ត៌មានមួយចំនួនបានបង្ហើបប្រាប់ថា ក្រុមហ៊ុន Google នឹងបើកបង្ហាញប្រព័ន្ធប្រតិបត្តិការ Android v4.0 Ice Cream Sandwich ក្នុងអំឡុងខែ តុលា រឺវិច្ឆិកា ខាងមុខនេះ។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មានលក្ខណៈដូចប្រព័ន្ធប្រតិបត្តិការ Android Honeycomb តែត្រូវបានអភិវឌ្ឍសំរាប់ប្រើប្រាស់លើទូរស័ព្ទ ​Smartphone ជាពិសេស ហើយបានបន្ថែម បច្ចេកវិទ្យា NFC និងការប្រើប្រាស់ជាមួយ USB Hub មកជាមួយផងដែរ។ ក្រៅពីនេះ វានៅមានមុខងារថ្មី មួយទៀតមានឈ្មោះថា Virtual Camera Operator ដែលមានលក្ខណៈការប្រើប្រាស់ស្រដៀងនឹង  Xbox Kinect ដែរ។ ចំពោះ ទូរស័ព្ទ Sony Ericsson XPERIA ដែលនឹងទទួលការ  Update ទៅជាប្រព័ន្ធប្រតិបត្តិការ Android v4.0 Ice Cream Sandwich មានដូចជា ៖ SE XPERIA Arc, SE XPERIA Nero, SE XPERIA Play, SE XPERIA Mini, SE XPERIA Mini Pro, SE XPERIA Ray, SE XPERIA Active និង SE XPERIA Arc S​ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: