The Christmas Presents- កាដូឥតន័យ

The Christmas Presents

កាដូឥតន័យ

1.50 ដុល្លារ គឺជាប្រាក់សំរាប់ចំនាយប្រចាំថ្ងៃរបស់ ពិសី សំរាប់ទៅផ្សារ ក៏ដូចជាការចំណាយផ្សេងៗ ដោយនាងបានចំនាយយ៉ាងត្បិតត្បៀតបំផុតតាមដែលអាចធ្វើទៅបាន។ នាងបានទិញសាច់សល់ និង បន្លៃអន់ៗ ដែលមានតំលៃថោកបំផុត ហើយនាងបានចំណាយពេលយ៉ាងយូរមុននឹងសំរេចចិត្តទិញ អ្វីមួយៗដោយត្រូវធ្វើការប្រៀបធៀបតំលៃទំនិញទាំងនោះ ដើម្បីបានទំនិញដែលថោកជាងគេ គឺបានព្យាយាមសន្សំសំចៃបំផុតតាមដែលអាចធ្វើទៅបាន។

ពិសីបានរាប់ប្រាក់ម្តងហើយម្តងទៀត……ត្រឹមត្រូវហើយវាគឺ 1.50 ដុល្លារ ហើយថ្ងៃស្អែក គឺជាថ្ងៃ Christmas។

នាងមិនអាចធ្វើអ្វីបាននោះទេសំរាប់ថ្ងៃ Christmas ខាងមុខនេះ នាងបានត្រឹមតែអង្គុយយំតែប៉ុណ្ណោះ ព្រោះសូម្បីតែកាដូសំរាប់ រតនា ក៏នាងគ្មានប្រាក់ទិញដែរ…នាងយំហើយយំទៀតក្នុងបន្ទប់របស់នាង។

ពិសីរស់នៅក្នុងបន្ទប់ជួលដ៏តូចរបស់នាង ក្នុងទីក្រុងភ្នំពេញ ជាមួយនឹង រតនា ស្វាមីរបស់នាង។ ក្នុងបន្ទប់ជួលដ៏តូចរបស់ពួកគេមានបន្ទប់គេងមួយ ផ្ទះបានមួយ និងបន្ទប់ទឹកមួយ។ រតនា មានការងារធ្វើ ប៉ុន្តែវាមិនមែនជាការងារល្អនោះទេ ហើយគេបានចំណាយប្រាក់ខែដ៏តិចតួចរបស់គេនោះ សំរាប់បន្ទប់ ជួលមួយនេះស្ទើរទាំងស្រុង។ ពិសីបានរកការងារធ្វើជាច្រើនកន្លែង ប៉ុន្តែវាពិតជាអាក្រក់សំរាប់នាងណាស់ ព្រោះការងារទាំងនោះសុទ្ធតែជាការងារមិនល្អសំរាប់នាងដែលជាស្រីមានប្តីហើយនោះទេ។

នៅពេល រតនាមកដល់បន្ទប់ជួលវិញភ្លាម ពិសីបានរត់ទៅអោកគេ ហើយហៅឈ្មោះគេថា​ “រតនា” យ៉ាងស្រទន់ និងគួរអោយអាណិត។ នេះចាត់ទុកថាជារឿងល្អទៅចុះសំរាប់ពួកគេ……

បន្ទាប់ពីយំអស់ជាច្រើនម៉ោង ពិសីបានឈប់ ហើយទៅលាងមុខរបស់នាង។ នាងបានឈរនៅពីមុខ កញ្ចក់ឆ្លុះមុខក្នុងបន្ទប់ទឹករបស់នាងយ៉ាងស្រងូតស្រងាត់ និងអស់សង្ឃឹមជាទីបំផុត។ ថ្ងៃស្អែកគឺជាថ្ងៃ បុណ្យ Christmas ហើយនាងមានតែប្រាប់ 1.50 ដុលា្លរ ប៉ុណ្ណោះសំរាប់ទិញកាដូ Christmas អោយរតនា។នាងពិតជាចង់ទិញកាដូដែលល្អៗ និងមានតំលៃសំរាប់ រតនាខ្លាំងណាស់ ព្រោះនាងចង់បង្ហាញប្រាប់ រតនាថា នាងពិតជាស្រលាញ់ខ្លាំងបំផុត គឺខ្លាំងជាអ្វីៗទាំងអស់នៅក្នុងលោកនេះ។

រំពេចនោះ ពិសីបានរត់សំដៅទៅរកកញ្ចក់ ហើយបានសំលឹងមើលទៅកាន់កញ្ចក់នោះយ៉ាងយូរ ព្រមទាំងបង្ហាញនូវស្នាមញញឹមផងដែរ គឺប្រៀបដូចជានឹកឃើញនូវរឿងអ្វីម៉្យាងដែលអាចមកដោះស្រាយ បញ្ហារបស់នាងអញ្ចឹង។

សំរាប់ រតនា វិញ គេក៏ពិបាកចិត្តណាស់ដែរ ព្រោះគេក៏គ្មានប្រាក់សំរាប់ទិញកាដូក្នុងថ្ងៃបុណ្យ Christmas អោយទៅពិសីនោះទេ…សំរាប់ពេលនេះអ្វីដែលគេមាននោះគឺ នាឡិកាមាសមួយដែលគ្មាន ខ្សែ ហើយវាគឺជានាឡិកាដែលឪពុករបស់គេបានអោយមកគេ និងមួយទៀតនោះគឺ ពិសី ប្រពន្ធជាទី​ស្រលាញ់តែមួយគត់របស់គេ ប្រពន្ធដ៏គួរអោយស្រលាញ់ និងមានសក់ទន់រលោងយ៉ាងវែង ដែលរបស់ ដ៏មានតម្លៃសំរាប់រតនា។

ងាកមកពីសីឯណោះវិញ ខណះដែលនាងកំពុងតែសំលឹងមើលទៅកញ្ចក់នោះ នាងក៏បានទំលាក់សក់ ដ៏វែងរបស់នាង ហើយវាក៏ធ្លាក់ចុះក្រោម គឺស្ទើរតែដល់ចង្កេះរបស់នាងឯណោះ…! បន្ទាប់មកនាងក៏ លើកសក់របស់នាងម្តងទៀតយ៉ាងលឿន…រួចនាងក៏យំ ហើយក៏ដើរចេញពីបន្ទប់ទឹកនោះទៅ…

នាងយកអាវធំរបស់នាងមកពាក់ ជាមួយនឹងមួកដ៏ចាស់របស់នាង រួចចេញពីបន្ទប់ ហើយដើរសំដៅទៅ ផ្សារ…នាងបានចាកចេញជាមួយនឹងទឹកមុខដ៏កំសត់ ប៉ុន្តែនាងទៅជាមូយនឹងកែវភ្នែកដ៏មុតស្រួច ដែល បង្ហាញថានាងបានសំរេចចិត្តធ្វើអ្វីមួយរួចហើយ…………

នាងបានដើរកាត់ហាងជាច្រើននៅតាមផ្សារ រួចបានមកឈប់នៅពីមុខហាង Salon មួយ ដែលនៅខាង ក្នុងហាងនោះមានស្រ្តីចំណាស់ម្នាក់ជាម្ចាស់ហាង កំពុងសំលឹងមើលមកនាង……

ពិសីបានបើកទ្វារចូលទៅ ហើយក៏សួរស្រ្តីនោះថា “តើអ្នកស្រ្តីត្រូវការទិញសក់របស់ខ្ញុំទេ” ?។

ស្រ្តីចំណាស់នោះក៏បានឆ្លើយភ្លាមថា “ខ្ញុំត្រូវការ…ចូរដោះមួករបស់នាងចេញសិនទៅ ដើម្បីអោយខ្ញុំ អាចមើលវាសិន…”

ពិសីក៏បានដោះមួកនាងចេញ រួចសក់ដ៏វែង និងស្រស់ស្អាតរបស់នាងក៏បានបង្ហាញចេញមក…

ស្រ្តីចំណាស់នោះក៏បានលូកដៃទៅកាន់សក់របស់ពិសី រួចក៏និយាយថា​ “30 ដុល្លារ”។

ដោយគ្មានការតថ្លៃនោះ ពិសីក៏បាននិយាយវិញថា “ឆាប់ឡើង…កាត់វាចេញហើយអោយ 30ដុលា្លរមក ខ្ញុំ” នាងយល់ព្រមនឹងតម្លៃនេះ ព្រោះនាងគិតថាប្រាប់ 30ដុល្លារ គឺវាគ្រាប់គ្រាន់ហើយសំរាប់ទិញកាដូ អោយរតនានោះ។

២ម៉ោងក្រោយមក សក់របស់ពិសីក៏ត្រូវបានកាត់រួចរាល់ ហើយនាងក៏ទទួលលបានប្រាក់ 30ដុល្លារ រួច នាងក៏ចាកចេញយ៉ាងសប្បាយចិត្តជាទីបំផុត…នាងបានរត់សំដៅទៅកាន់ហាងលក់កាដូ ដើម្បីស្វែងរក កាដូសំរាប់រតនា។ ក្រោយមកនាងក៏បានរកឃើញកាដូសំរាប់រតនា នោះគឺខ្សែ នាឡិកាមាសច្រវាក់មួយខ្សែ ដែលវានឹងត្រូវជាមួយនឹងនាឡិកាដែលគ្មានខ្សែរបស់រតនា។ គ្រាន់តែឃើញវាភ្លាម នាងគិតភ្លាមថា វាគឺជាកាដូដ៏សាកសមបំផុតសំរាប់រតនា ដូច្នេះនាងត្រូវតែទិញវា។

វាមានតំលៃ 31 ដុល្លារ ដូចនេះនាងត្រូវចំណាងលើសពីប្រាក់ដែលនាងលក់សក់របស់នាង 1ដុល្លារទៀត ហើយក៏ត្រលប់ទៅផ្ទះវិញជាមួយនឹងកាដូរបស់រតនា ព្រមទាំងប្រាក់ដែលនូវសល់ 0.5 ដុល្លារនោះ។

ពេលដែលនាងមកដល់បន្ទប់ភ្លាម នាងក៏បានសំលឹងមើលទៅកាន់សក់ដ៏ខ្លីរបស់នាង ហើយបានគិត ថា តើនាងគួរធ្វើយ៉ាងណាជាមួយនឹងសក់ដ៏ខ្លីរបស់នាងនេះ? តើ រតនា នឹងមានអារម្មណ៍យ៉ាងណាពេលបានឃើញសក់របស់នាងបែបនេះ?

ម៉ោង 7ល្ងាចមកដល់ ហើយវាក៏ជាពេលអារហារពេលល្ងាចដែរ។ ពិសីបានរៀបចំអារហារពេលល្ងាច សំរាប់នាង និងរតនារួចរាល់ហើយ ពេលនេះនាងកំពុងរង់ចាំរតនា… នាងសង្ឃឹមថា រតនានឹងនូវតែគិត ថានាងស្អាតទៅចុះ…………។

ទ្វារក៏បានបើក ហើយរតនាក៏បានដើរចូលមកក្នុងបន្ទប់​ រួចក៏បិទវា។ រតនាបានសំលឹងមើលទៅពិសី ហើយក៏មិនបាននិយាយអ្វីទាំងអស់។ ពិសីមានអារម្មណ៍មិនសូវស្រួលជាមួយនឹងទឹកមុខរបស់រតនា ហើយនាងក៏មិនយល់ដែរហេតុអ្វីក៏គាត់មិននិយាយអ្វីសោះបែបនេះ។ គាត់មិនបានខឹង ហើយក៏មិនបានភ្ញាក់ផ្អើលអ្វីទាំងអស់ ដោយគាត់គ្រាន់តែសំលឹងមើលទៅ ពិសី ជាមួយនឹងក្រសែភ្នែកយ៉ាង        ចំលែក។

ពិសីក៏បានរត់ទៅរករតនា……………

“រតនា”… នាងក៏យំ…“កុំសំលឹងមកអូនបែបនេះអី។ អូនបានលក់សក់របស់អូន ក៏ព្រោះតែអូនចង់ទិញកាដូសំរាប់បង។ សក់អូន វានឹងដុះឆាប់ៗនេះ ហើយវានឹងវែងដូចពេលមុនអញ្ចឹង។ អូនត្រូវតែធ្វើបែបនេះ។ រតនា……សូមនិយាយថា Happy Christmas! ព្រោះអូនមានកាដូដ៏ល្អបំផុតសំរាប់បង!”

“អូនបានកាត់សក់របស់អូន?????” រតនាបានសួរទៅពិសី។

“ចាស…អូនបានកាត់វាចោល ហើលលក់វា” ពិសីបានឆ្លើយតប។ “ប៉ុន្តែ…តើបងនឹងមិនស្រលាញ់អូនទៀតទេមែនទេ…រតនា! អូននៅតែជាអូនដូចដើម”

រតនាបានសំលឹងជុំវិញបន្ទប់ រួចក៏សួរពិសីម្តងទៀតយ៉ាងខ្លាំងថា “ថាម៉េច…អូនបានកាត់សក់របស់អូនចោល???”

“ចាស…អូនបានប្រាប់បងហើយ។ ក៏ព្រោះតែអូនស្រលាញ់បង គឺស្រលាញ់ខ្លាំងជាងអ្វីៗទាំងអស់! តើពួកយើងអាចទៅតុអារហារពេលនេះបានទេ រតនា?”

ភ្លាមនោះ រតនា ក៏បានអង្អែលក្បាល ពិសីថ្នមៗ ដើម្បីបង្ហាញពីការស្រលាញ់របស់ខ្លួនចំពោះពិសី។ បន្ទាប់មក រតនា ក៏បានយករបស់ម៉្យាងចេញពីក្នុងហោប៉ៅរបស់ខ្លួន រួចក៏ដាក់វានៅលើតុ…។

“បងស្រលាញ់អូន, ពិសី” រតនាបាននិយាយទៅកាន់ពិសី។

“វាមិនអីនោះទេ…គ្មានអ្វីប្រែប្រួលនោះទេ។ ទោះបីជាសក់របស់អូនខ្លីក៏ដោយ ក៏អូននូវតែជាមនុស្សដែលបងស្រលាញ់ដដែល។ ប៉ុន្តែសូមអូនបើកប្រអប់នេះសិនទៅ ហើយអូននឹងដឹងហើយថាហេតុអ្វី បានជាបងមិនសប្បាយចិត្តបែបនេះ!”

វាពិតជាគួរអោយរំភើបខ្លាំងណាស់សំរាប់ពិសី ព្រោះបន្ទាប់ពីបានបើកប្រអប់នោះហើយ នាងបានស្រែកយ៉ាងខ្លាំង ជាមួយនឹងក្តីត្រេកអរយ៉ាងខ្លាំង។ ប៉ុន្តែភ្លាមៗនោះ នាងក៏បានប្រែប្រួលទឹកមុខ រួចក៏បានយំជាមួយនឹងការខកចិត្តយ៉ាងខ្លាំង…………

ព្រោះថា នៅក្នុងប្រអប់នោះ វាគឺជា ស្នៀតសក់ដ៏ស្រស់ស្អាតមួយ ដែលរតនាបានទិញជាកាដូសំរាប់ ពិសី ហើយពិតណាស់រតនាគិតថា​ វានឹងជាកាដូដ៏សាកសមបំផុតជាមួយនឹងសក់ដ៏វែងនិងស្រស់ស្អាត របស់ពិសី។ នៅពេលដែលនាងបានឃើញ ស្នៀតសក់នេះនៅក្នុងហាងដំបូង ពិសីពិតជាចង់បានវាខ្លាំងណាស់។ វាគឹជាស្នៀតសក់ដ៏ស្អាត និងមានតម្លៃថ្លៃ ប៉ុន្តែពេលនេះ វាបានក្លាយជារបស់នាងហើយ។ តែអ្វីដែលគួរអោយស្តាយនោះ គឺគ្មានសក់វែងតទៅទៀតនោះទេ…ដូចនេះនាងមិនអាចប្រើស្នៀតសក់នេះនោះទេ……………

ពិសីបានកាន់វា រួចក៏អោយវាទាំងក្តីពេញចិត្ត…កែវភ្នែកទាំងគូររបស់នាងពោរពេញដោយក្តីស្រកាលាញ់បំផុត………………

“ប៉ុន្តែ សក់របស់អូននឹងវែងម្តងទៀតក្នុងពេលឆាប់ៗនេះ, រតនា”  ពិសីបាននិយាយទៅកាន់រតនា រួចនាងក៏នឹកឃើញ…គឺនឹកឃើញពីកាដូរបស់រតនាដែលនាងបានទិញ។ នាងក៏បានរត់ទៅក្នុងបន្ទប់គេង​​  បណ្តើរ និងយំបណ្តើរ។ នាងរត់ទៅយកកាដូរបស់រតនា…កាដូដ៏ស្រស់ស្អាត…រួចនាងក៏យកវាចេញមក ក្រៅ ហើយហុចអោយរតនា។

“តើវាគួរអោយស្រលាញ់ទេ? បងពេញចិត្តណាស់មែនទេ? អូនបានរកវាគ្រប់ទីកន្លែង ហើលពីពេលនេះទៅ បងអាចពាក់នាឡិកាបងជាប់នឹងដៃបានគ្រប់ពេល។ ចូរអោយវាមកអូន…អោយនាឡិកាដៃរបស់បងមកអូនមក, រតនា! ចាំមើល…តើវានឹងស្អាតយ៉ាងណាពេលមានខ្សែដ៏ស្ងាតនេះ?”  ពិសីនិយាយទាំងក្តីរីករាយ…………………ក៏ប៉ុន្តែ

ប៉ុន្តែ រតនា មិនបានហុចនាឡិការរបស់ខ្លួនអោយទៅពិសីនោះទេ។ គាត់បានអង្គុយចុះ ហើយដាក់ដៃរបស់គាត់នៅលើក្បាល រួចក៏ញញឹម………

“ពិសី………ចូរទុកកាដូរបស់ពួកយើងសិនចុះ…បងគិតថាពួកវា គឺជាកាដូដ៏ល្អបំផុតសំរាប់ពួកយើង។ អូនដឹងទេ? បងបានលក់នាឡិការបស់បង ដើម្បីបានប្រាក់ទៅទិញស្នៀតសក់សំរាប់អូន។ ហឹម…………………………………ពេលនេះ……ពេលនេះ………ដល់ពេលអារហារពេលល្ងាចហើយ”

Finished…….!

នេះគឺជារឿងរ៉ាវរវាងយុវវ័យពីរនាក់ ដែលបេះដូងរបស់ពួកគេពោរពេញដោយក្តីស្រលាញ់!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: