អំពី ប្លុក

 “អគារដ៏ធំស្កឹមស្កៃអាចលេញចេញជារូបរាងឡើងដោយចាប់ផ្តើមពីថ្មមួយដុំ ដូចនេះការបោះជំហានដំបូងសំរាប់បំពេញនូវការងារអ្វីមួយដែលយើងត្រូវការគឺជារឿងសំខាន់ និងមិនអាចខ្វះបានសំរាប់សំរេចជោគជ័យនោះឡើយ។

ជាដំបូងខ្ញុំសូមអរគុណដល់លោកគ្រូ អ៊ូ ផាន់ណារិទិ្ធ, សាស្រ្តាចារ្យនៅសកលវិទ្យាល័យបៀលប្រាយ, ដែលបានចំណាយពេលផ្តល់នូវការអប់រំដ៏ល្អ សំរាប់រូបខ្ញុំផ្ទាល់ក៏ដូចជានិស្សិតទាំងអស់របស់លោកគ្រូ។

បន្ទាប់មកនេះខ្ញុំក៏សូមអរគុណដល់ ប្រធានថ្នាក់របស់ខ្ញុំ,និស្សិត សាំង បូរី, និងលោក សាយ  រតនា ដែលបានជួយប្រាប់ ក៏ដូចជាផ្តល់នូវការពិភាក្សា​ពីវិធីសាស្រ្តជាច្រើនក្នុងការរចនាប្លុកនេះឡើង។ ចុងក្រោយសូមអរគុណដល់មិត្តភក្ត័ដ៏ល្អរបស់ខ្ញុំ, ឈាង សុភក្រ័, ដែលបានជួយផ្តល់យោបល់ពីប្លុក និងបានជួយក្នុងការវាយអត្ថបទផងដែរ។

ប្លុកមួយនេះមិនទាន់អាចហៅបានថាជាវេបសាយ ឬគេហរទំព័រមួយដែលពេញលេញនោះបានទេ ព្រោះវានូវមានកំហុសឆ្គងជាច្រើន​ដែលបានបង្កើត ឡើងដោយរូបខ្ញុំ ទាំងការវាយអត្ថបទ ការសំរង់យកនូវពត័មានល្អៗ និងការចែករំលែកនូវចំណេះដឹងផ្សេងៗជាដើម។​ យ៉ាងណាមិញ នេះគឺជាជំហាន ដំបូងសំរាប់រូបខ្ញុំក្នុងឈានជើងចូលមកកាន់វិស័យ E-Commerce ដ៏មានប្រជាប្រិយភាពមួយនេះ ហើយវាក៏ជាកិច្ចការដំបូង សំរាប់ខ្ញុំក្នុងការ ក្លាយខ្លួន ទៅជាអ្នកស្រាវជ្រាវមួយដ៏ពិតប្រាកដ។​ ពិតណាស់ការប្រមូលពត័មាមផ្សេងៗសំរាប់បង្កើតអោយទៅជា Blog មួយនេះឡើង ខ្ញុំបានចំណាយពេលវេលា ច្រើនគួរសម ទាំងក្នុងការសំរេចចិត្តក្នុងការជ្រើសរើសយកនូវពត័មានណាមួយនោះ ក៏ដូចជាការបកប្រែអត្ថបទ ទាំងនោះអោយទៅជាខេមរភាសា ជាដើម។

 គោលបំណងសំខាន់ៗក្នុងការបង្កើតនូវប្លុកវែបសាយនេះឡើង៖

  • ដើម្បីផ្តល់នូវការកំសាន្តសប្បាយ ,​ ភាពរីករាយជាមួយគ្នា និងការចែករំលែកនូវចំណេះដឹងនានដែលទាក់ទងនឹងរឿងរ៉ាវផ្សេងៗ ជាមួយ នឹងប្លុករបស់ខ្ញុំ
  • ចំពោះការសំរេចចិត្តបង្កើតនូវ Blog​ នេះឡើងដោយមានទំរង់ជាខេមរភាសានោះ គឺប្រយោជន៍ដើម្បីលើកស្ទួយនូវភាសាជាតិរបស់យើង ដោយការព្យាយាមប្រើប្រាស់នូវភាសាដ៏ល្អនេះជាប្រចាំ តាមរយៈការផ្សព្វផ្សាយដល់អ្នកទស្សនាទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសទាំងអស់លើសកលលោកអោយបានដឹង និងស្គាល់ពីអក្សរខ្មែរ។

ចុងក្រោយនេះ ខ្ញុំបាទសូមអរគុណដល់ការទស្សនាប្លុករបស់ខ្ញុំ ហើយក៏សូមអភ័យទោសរាប់កំហុសឆ្គង នានាដោយអចេតនាដែលមាននៅលើប្លុក មួយនេះ ជាពិសេសគឺការប្រើប្រាស់នូវពាក្យដែលមិនត្រឹមត្រូវនូវទំរង់នៃខេមរៈភាសារបស់យើងនេះ។ យ៉ាងណាមិញ ខ្ញុំបាទនឹងរង់ ចាំមតិ ក៏ដូច ជាការ រិះគន់នានារបស់អស់លោក សំរាប់ការវិវឌ្ឍន៌អោយកាន់តែប្រសើរសំរាប់ប្លុកមួយនេះ។

សូមផ្ញើរនូវមតិនានា មកកាន់អាស័យដ្ឋាន (E-mail) rithynaing@gmail.com

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលទស្សនា ប្លុករបស់ខ្ញុំបាទ !

សូមអរគុណ

Advertisements

2 responses to this post.

  1. Posted by ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ on ខែតុលា 17, 2011 at 10:02 ព្រឹក

    មិនអីទេប្លកអ្នកពិតជាល្អ 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: