Archive for the ‘រឿងកំប្លែងខ្លីៗ’ Category

អត់ទោសបានឬមិនបាន?

កុមារតូច​ម្នាក់​ពេល​ម្តាយ​ជូន​ទៅដល់​សាលា​មត្តេយ្យ​ស្រាប់តែ​និយាយ​ជាមួយម្តាយ៖
– សូមម៉ែអត់ទោសឲ្យខ្ញុំផង ខ្ញុំធ្វើបែកដបស្រាវិស្គីរបស់ប៉ាហើយ ។
– ល្អណាស់កូនប្រុស, កូនចេះទទួលកំហុសយ៉ាងនេះ ម៉ាក់មិនប្រកាន់ទេ។ ចុះកូនយកដបស្រាវិស្គីរបស់ប៉ាទៅធ្វើអីបានជាវាត្រូបែក?
– ខ្ញុំយកវាទៅដំនាឡិកាដៃរបស់ម៉ាក់ តែនាឡិកាមិនព្រមបែក បែរជាវាបែកដបទៅវិញ ៕

ចាញ់បាល់

មួយខែមុននេះ ជារដូវប្រកួតបាល់ទាត់ ។ ព្រឹកថ្ងៃមួយមានមនុស្សបីនាក់នៅក្នុងបន្ទប់មួយ ។
ពីរនាក់អានកាសែត ម្នាក់មិនមានការសែតអានគឺអង្គុយរងចាំ ។អ្នកមានការសែតអានម្នាក់ឆ្លើយឆ្លងជាមួយអ្នករងចាំ ។
អ្នករង់ចាំៈ បងអានអោយឮៗ អោយខ្ញុំស្តាប់ផង !
អ្នកអានៈ អានមិនបានឮទេ អស់កំលាំង!
អ្នករង់ចាំៈ ម៉េចបានជាអស់កំលាំង ? យប់មិញ………
អ្នកអានៈ អត់ចាញ់កូនទេ! តែចាញ់បាល់!
អ្នករង់ចាំៈ អុញ….!!

សេះដាច់យកលាតាម

មានបុរសពីនាក់ជាពួកម៉ាកជិតដិត កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសុធន់ មួយឈ្មោះ សុធី ។
សុធន់កាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់…..ក្រោយមកសុធន់និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ ។
សុធីៈ សុធន់ គ្នាឮដំណឹងថា មិត្តស្រីរបស់ឯងរត់ចោលឯងមែនទេ?
សុធន់ៈ មែន ! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន, មានប្រាក់ មានរថយន្តឬ ?
សុធីៈ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯងមួយចំនួន ដើម្បីទាក់យកនាងនោះមកវិញ អោយដូចសុភាសិតបានពោលថា”សេះដាច់យកសេះតាម”។
សុធន់ៈ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះលឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច ?
សុធន់ៈ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះគឺសុំលារហូតហើយ ពីព្រោះអីគ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររោគអេដស៏ ។
សុធីៈ អូ !!

ឥទ្ធិពលម្តាយ

លោកហិនឌ្រិច ហេណឺរស់នៅទីក្រុងប៉ារីសប្រទេសបារាំង, ថ្ងៃមួយមានបុរសម្នាក់សួរគាត់ៈ
– ខ្ញុំឆ្ងល់ណាស់, ហេតុម៉េចលោកជាកវីល្បីល្បាញ តែអ៊ំប្រុសរបស់លោកបែរជាបើកធនាគារទៅវិញ?
ឮសួរឆោតៗ ហិនឌ្រិច ហេណឺ សើចឆ្លើយឆតាមរបៀបឆោតៗ ដែរៈ
– មកពីម្តាយខ្ញុំចូលចិត្តអានកំណាព្យទើបខ្ញុំចូលចិត្តធ្វើកវី ។ ចំណែកម្តាយរបស់អ៊ំប្រុសខ្ញុំចូលចិត្តអានរឿងចោរប្លន់ ទើបកូនប្រុសគាត់ចូលចិត្តរកស៊ីបើកធនាគារ៕

ភាពទាក់ទាញ

លោកតាម្នាក់និយាយប្រាប់វេជ្ជបណ្ឌិតៈ
– ក្នុងមួយជីវិតរបស់ខ្លួន ខ្ញុំប្រាប់ខ្លួនឯងថា ត្រូវតែខិតខំចៀសឱ្យឆ្ងាយភាពទាក់ទាញរបស់ស្រីៗ ។
លោកវេជ្ជបណ្ឌិតសើច៖
– មិនបាច់ខំទៀតទេ, លោកអ៊ំអាយុជាង ៧០​ហើយ ភាពទាក់ទាញនោះវាចៀសលោកអ៊ំដោយខ្លួនឯង ៕